07/28/2025
❤️️ទឹកចិត្តបន្តិបន្តួចកេីតចេញពីកម្លាំងសាមគ្គី❤️️
ថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការផ្ដេីមគំនិតពីបងប្អូន [ សមាជិកក្រុមបាល់ទាត់ទូកត្នោត រួមសហការណ៍គ្នាជាមួយតារាងបាល់ទាត់វាលឥន្រ្ទី នឹង ហាង លក់សំបកកង់ឡាន លី សែន,សមាជិកក្រុមបាល់ទាត់PITOU FC, សមាជិកក្រុមបាល់ទាត់ទិត្យាសិទ្ធ ] ដេីម្បីនាំយកនូវអំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារផ្សេងៗទៀតជូនដល់បងៗកងកម្លាំងជួរមុខ និងពូ មីង បងៗ ប្អូនៗ ជនភៀសសឹក តាមរយ:រដ្ឋបាលខេត្តកំពង់ឆ្នាំង។
សូមអគុណនូវទឹកចិត្តដ៏ប្រពៃក្នុងឆន្ទៈមនសិកាស្នេហាជាតិមាតុភូមិរបស់បងប្អូនម្ចាស់ជំនួយទាំងអស់🙏❤️️។