09/10/2026
🇸🇦 គណនីគ្រាប់បាល់កើនឡើងមួយគ្រាប់ទៀតសម្រាប់ ពូដូ 🐐 ក្រោយជាចំណែកជួយឱ្យ Al Nassr ស៊ី Abha 2 ទល់នឹង 1 មិនលើស ហើយក៏មិនខ្វះ ប៉ុណ្ណឹងល្មម 😁
កីឡាគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំ | Sports are my passion. ❤️⚽ TK’s love for football began at the age of nine. Formula 1. Full Passion.
TK – Sports Commentator & Passionate Enthusiast
TK is a committed sports commentator and passionate enthusiast, driven by the energy, ambition, and creativity that define the world of sports. His greatest inspiration is Monorum, whose mentorship continues to guide his personal and professional growth. The first match he ever watched was El Clásico in La Liga — an unforgettable clash in which Barc
09/10/2026
🇸🇦 គណនីគ្រាប់បាល់កើនឡើងមួយគ្រាប់ទៀតសម្រាប់ ពូដូ 🐐 ក្រោយជាចំណែកជួយឱ្យ Al Nassr ស៊ី Abha 2 ទល់នឹង 1 មិនលើស ហើយក៏មិនខ្វះ ប៉ុណ្ណឹងល្មម 😁
09/09/2026
🚨😐 ឆ្លងកាត់ការប្រកួតផ្លូវការ ៥ ប្រកួតដំបូងនៃរដូវកាលនេះ កីឡាករ Yan Diomande ដែលជាកីឡាករដែលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Real Madrid មិនទាន់ជាប់ជម្រើស ១១នាក់ដំបូងសូម្បីតែមួយប្រកួត 🇨🇮🔥
09/08/2026
មានអីល្អតើ! ឱកាសស៊ុតធំៗមានដល់ទៅ 15ដង ប៉ុន្តែស៊ុតចូលតែ 2គ្រាប់ 😅 ស្ដាយកន្លែងនោះ Bellingham មិនអុកក្បាលនឹងបាល់បញ្ចូលទីបណ្ដោយទៅអត់ ដល់ថែមមួយជើងទៀត គេមកដល់ល្មម 🥹
ហើយបើមានណាគេនិយាយប្រាប់ខ្ញុំថា Real Madrid គ្មានសាច់បាល់លេងជាមួយ Inter ខ្ញុំចង់ប្រាប់វិញថា៖ “𝐘𝐨𝐮 𝐜𝐚𝐧 𝐭𝐚𝐤𝐞 𝐭𝐡𝐞 𝐛𝐚𝐥𝐥 𝐡𝐨𝐦𝐞; 𝐈’𝐥𝐥 𝐭𝐚𝐤𝐞 𝐭𝐡𝐞 𝐭𝐡𝐫𝐞𝐞 𝐩𝐨𝐢𝐧𝐭𝐬.” ⚽🔥😜
09/08/2026
យប់នេះ Real Madrid 🇪🇸 ប៉ះ Inter Milan 🇮🇹
ខ្ញុំថា Madrid នឹងឈ្នះ 100% 🤍🔥
09/08/2026
ប៉ុន្មានថ្ងៃនេះខ្ញុំក៏បានឃើញទំព័រហ្វេសប៊ុក Germany Football Fans Cambodia ដែលបងប្រុសបានលើកឡើងសុំឯកឧត្តមអ៊ុំ សៅ សុខា លាលែងពីតំណែង 🙏🏼
ខ្ញុំគោរពស្រលាញ់ឯកឧត្តមអ៊ុំ ហើយក៏ពិតជាឃើញការខិតខំប្រឹងប្រែងអភិវឌ្ឍនជួយដល់ជម្រើសជាតិកម្ពុជាច្រើនមែនទែន និងជួយសាងកិត្តិយសដល់ជាតិខ្មែរ ហើយក៏បានឃើញពីភាពស្មោះត្រង់ របស់ឯកឧត្តមអ៊ុំ ក៏ដូចជាសេចក្ដីស្រលាញ់ចំពោះកីឡាបាល់ទាត់ផងដែរ ពីក្មួយ ក្មួយក៏ស្រលាញ់បាល់ទាត់ដូចឯកឧត្តមអ៊ុំដែរ ហើយចង់ឃើញឯកឧត្តមអ៊ុំហុចតំណែងនេះបន្តដល់អ្នកជំនាន់បន្ទាប់អភិវឌ្ឍន៍បន្តពីឯកឧត្តមអ៊ុំ ❤️🙏🏼
សម្រាប់ក្មួយ អ្នកបន្តវេនដែលស័ក្ដិសមសម្រាប់តំណែងនេះគឺបងប្រុស Peter Koo 🙏🏼 គាត់មានអត្តចរិតល្អ មានភាពជាអ្នកដឹកនាំចំណេះដឹង បទពិសោធន៍ និងយល់ដឹងច្រើនអំពីបាល់ទាត់សម័យទំនើបនេះ
09/07/2026
🚨 Mbappé 🇫🇷 ឆ្លើយតបចំៗ ចំពោះការប្រៀបធៀបជាមួយ Raphinha 🇧🇷 និង Dembélé 🇫🇷!
អ្នកសារព័ត៌មានបានសួរ Mbappé ថា តើគាត់ និង Vini Jr. គួរតែកែលម្អការលេងដាក់សម្ពាធ (លេង Press) ដូចជា Raphinha និង Dembélé ដែលតែងតែចូលដាក់សម្ពាធខ្លាំងទៅគូរប្រកួតជាងឬអត់?
Mbappé បានឆ្លើយថា៖
«មានតែខ្ញុំ និង Vini មែនទេ?»
គាត់បន្តថា គាត់អាចនិយាយថា ខ្ញុំស៊ុតបានច្រើនជាងកីឡាករទាំងពីរដែលលោកបានលើកឡើងនោះ ប៉ុន្តែគាត់ក៏ទទួលស្គាល់ថា ខ្លួននៅតែត្រូវការកែលម្អការលេងដាក់សម្ពាធដូចគ្នា
Mbappé ក៏បានបញ្ជាក់ថា កីឡាករគ្រប់រូបសុទ្ធតែត្រូវការកែលម្អ ទាំងការលេងដាក់សម្ពាធ និងការលេងជាមួយបាល់។
🔥 និយាយខ្លីៗ៖ Mbappé ទទួលស្គាល់ថាគាត់ត្រូវកែលម្អការលេងដាក់សម្ពាធ ប៉ុន្តែមិនយល់ថាគួរតែប្រៀបធៀបតែគាត់ និង Vini ជាមួយ Raphinha និង Dembélé នោះទេ 👀🇫🇷
ណាមិនកម្រោលហ្ន៎! 🙂
09/06/2026
ក៏ចង់អរគុណខ្លាំងបំផុតគឺបង Monorum ដែលផ្ដល់ឱកាសដល់ខ្ញុំ ដោយសារបងទើបមាន TK - ធីខេ បងបានបង្រៀនខ្ញុំច្រើនពីរបៀបផុសព័ត៌មាន និងសរសេរអត្ថបទកីឡា ប៉ុន្តែប្អូនប្រុសម្នាក់នេះ មិនទាន់ធ្វើតាមបង 😅 ទោះបីជារវល់យ៉ាងណាឥលូវខ្ញុំហ៊ានបោះជំហានធ្វើវាបណ្ដើរៗហើយបង ខ្ញុំមិនឱ្យបងខកចិត្តទេ 🥰🙏🏼
09/06/2026
ជូនចំពោះបងៗជាទីស្រលាញ់ 😁
រយៈពេលជិតមួយឆ្នាំខ្ញុំពិតជារៀនបានច្រើន និងរីកចម្រើនដូចគ្នា ហើយខ្ញុំក៏នៅតែបន្តដុះខាតនូវអ្វីដែលបងៗបានបង្រៀនដល់ខ្ញុំ អាចនិយាយបានថាខ្ញុំមានសំណាងដែលបានដើរជាមួយបងៗនៅលើវីថីនេះ
បងៗនៅតែជារៀមច្បងនៅក្នុងជីវិតរបស់ខ្ញុំ ដូចនេះសូមឱ្យបងៗចម្រុងចម្រើននៅផ្នែកកីឡានេះបន្ថែមទៀត និងបន្តទៅមុខរហូតដល់ TOP KNOT ក្នុងផ្លូវរបស់បងៗ 🥰
អរគុណបងៗទីគោរព 🙏🏼
សុីថូ ណាថាន់ Monorum ថោង ប្រសើរ Ny Rithy May Socheat
ហ្នឹង! 🙏🏼😁