07/16/2026
➖ Alexis Mac Allister មានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីជួយឱ្យ 🇦🇷 វាយបកយកឈ្នះ 🏴 នៅទីក្រុង Atlanta និងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup ឆ្នាំ 2026
ខ្សែបម្រើរបស់ក្លឹប Liverpool បានស៊ុតបាល់ប៉ះបង្គោលទីពីរដង ខណៈដែលក្រុមជើងឯកចាស់បានសម្រុកយ៉ាងខ្លាំងទៅលើសំណាញ់ទីរបស់ក្រុមជងជាតិអង់គ្លេស។
គ្រាប់បាល់ពីរគ្រាប់នៅចុងម៉ោង ដែលបញ្ជូនដោយកីឡាករដ៏អស្ចារ្យ Leo Messi បានធ្វើឱ្យក្រុមឈ្នះទៅលើអង់គ្លេសដោយលទ្ធផល 2-1 យ៉ាងជក់ចិត្ត‼️🙌
07/15/2026
🎙️ Federico Chiesa៖ “សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះ Liverpool នឹងមិនផ្លាស់ប្តូរឡើយ... អ្វីៗមិនបានដំណើរការដូចអ្វីដែលខ្ញុំសង្ឃឹមទុកក្រោមការដឹកនាំរបស់ Arne Slot នោះទេ។ នោះហើយជាបាល់ទាត់។
ឥឡូវនេះ ខ្ញុំមានឱកាសថ្មីមួយទៀតក្រោមការដឹកនាំរបស់ Andoni Iraola ខ្ញុំពិតជាទន្ទឹងរង់ចាំដើម្បីប្រយុទ្ធដើម្បីក្លឹបមួយនេះម្តងទៀត ខ្ញុំត្រៀមខ្លួនរួចរាល់ហើយសម្រាប់រដូវកាលខាងមុខនេះ” ❤️
07/15/2026
🚨➖ Alisson Becker និយាយអំពីការបន្តនៅជាមួយក្លឹប Liverpool៖
🗣️ "ថ្មីៗនេះមានពាក្យចចាមអារ៉ាមច្រើនណាស់ ប៉ុន្តែខ្ញុំចង់បកស្រាយឱ្យច្បាស់ដោយខ្លួនឯង។
ខ្ញុំបានឃើញព័ត៌មានទាំងអស់អំពីក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីត និង Juventus ប៉ុន្តែខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ ១០០% ថា៖ ទាំងនេះគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។ ការផ្តោតអារម្មណ៍របស់ខ្ញុំគឺនៅទីនេះជាមួយ Liverpool ទាំងស្រុង។
ខ្ញុំមានកិច្ចសន្យា ខ្ញុំមានកាយសម្បទារឹងមាំ ហើយខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់អ្វីៗគ្រប់យ៉ាងសម្រាប់ក្លឹបមួយនេះម្តងទៀតនៅរដូវកាលនេះ។
ខ្ញុំបានឮអ្វីដែលគេនិយាយ ប៉ុន្តែបេះដូងរបស់ខ្ញុំគឺនៅ Anfield។ យើងកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរ ហើយខ្ញុំប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការធ្វើជាអ្នកដឹកនាំដែលក្រុមនេះត្រូវការនៅមុខទី។
គ្មានកន្លែងណាដែលខ្ញុំចង់នៅក្រៅពីទីនេះឡើយ ដោយបានលេងឱ្យអ្នកគាំទ្ររបស់យើង និងប្រយុទ្ធដើម្បីដណ្តើមគ្រប់ពានរង្វាន់ទាំងអស់ដែលនៅចំពោះមុខយើង។តោះ យើងចាប់ផ្តើមធ្វើការងាររបស់យើងបន្តទៀត។ YNWA" 🏆❤️
07/14/2026
➖ប្រភពព័ត៌មានពី telegraaf បានឲ្យដឹងថាចំនួនទឹកប្រាក់សរុបដែលលោក Slot ទទួលបានពីក្លឹប Liverpool ក្នុងរយៈពេលបីឆ្នាំ (រាប់បញ្ចូលទាំងឆ្នាំចុងក្រោយនៃកិច្ចសន្យា ដែលគាត់បានចាកចេញពីក្លឹបហើយនោះ គឺមានប្រហែល ៣០ លានអឺរ៉ូ‼️
ចំនួននេះគឺច្រើនណាស់សម្រាប់អ្នកចាត់ការដែលដឹកនាំបានត្រឹម 2 រដូវកាលដូច Slot!
07/13/2026
ការលោតតែតត្រង់នេះរបស់ប្រធានក្រុម Steven Gerrard មិនមែនជាការលោតតែតបញ្ចូលទីតាមពីក្រោយ 1-3 នោះទេ តែជាការចាប់ផ្ដើមនៃការវាយបកដ៏ធំក្នុងប្រវត្តិសាស្ត្រ‼️
អភូតហេតុនៃក្រុង អ៊ីស្ដាន់ប៊ូល គឺជាការវាយបកដ៏មិនគួរឲ្យជឿ និងឈរលេខមួយក្នុងប្រវត្តិសាស្ត្រ UEFA Champions League
ពីការត្រូវគូប្រកួតនាំមុខ 3-0 នៅវគ្គទីមួយ ហើយតាមស្មើបានវិញ 3-3 នៅវគ្គទីពីរ និងចុងក្រោយ Liverpool ឈ្នះដោយបាល់ប៉េណាល់ទី លើកពាន UCL លើកទី 5! ⚠️🏆
07/13/2026
🌎🏆 កំណត់ត្រាការប្រកួត WorldCup របស់ Alexis Mac Allister៖
➖លេង ១២ ប្រកួត
➖ ឈ្នះ ១២ ប្រកួត
តារាឆ្នើមរបស់ក្លឹប Liverpool រូបនេះ បានស្មើនឹងចំនួនការបង្ហាញខ្លួនច្រើនបំផុតក្នុងព្រឹត្តិការណ៍ FIFA World Cup ដោយមិនដែលចាញ់ ហើយគេគឺជាមនុស្សតែម្នាក់គត់ដែលបានឈ្នះទាំង ១២ ប្រកួត។
🇦🇷 Alexis Mac Allister – ១២ ប្រកួត (ឈ្នះ ១២)
🇧🇷 Mario Zagallo – ១២ ប្រកួត (ឈ្នះ ១០, ស្មើ ២)
🇦🇷 Julio Olarticoechea – ១២ ប្រកួត (ឈ្នះ ៨, ស្មើ ៤)
07/12/2026
➖ Szoboszlai បានសារភាពថា ក្រុម Liverpool មិនដែលបានជួបជុំគ្នាដើម្បីពិភាក្សាអំពីការបាត់បង់ដ៏សោកសៅរបស់ Diogo Jota នោះទេ។
“រឿងនោះគឺ យើងមិនដែលបាននិយាយគ្នាអំពីវាទាល់តែសោះ។គ្រប់គ្នាបានរក្សាទុកអារម្មណ៍ឈឺចាប់អំពីសោកនាដកម្មនេះនៅក្នុងចិត្តរៀងៗខ្លួន។
ហើយខ្ញុំមិនដឹងថាវាជារឿងល្អឬអត់នោះទេ ព្រោះគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងអាចចែករំលែកនូវអ្វីដែលយើងកំពុងជួបប្រទះជាមួយអ្នកដទៃនៅក្នុងក្រុមបានឡើយ។
ខ្ញុំមិនដឹងថាពួកយើងគួរធ្វើអ្វីនោះទេ ហើយពួកយើងនឹងគ្មានថ្ងៃបានដឹងឡើយ”💔
07/10/2026
➖Sadio Mané 🇸🇳 បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ តាមរយៈសេចក្តីថ្លែងការណ៍មួយដែលបានសរសេរថា៖ 👇
"សូមជ្រាបថា ខ្ញុំបានលះបង់គ្រប់យ៉ាងដើម្បីទង់ជាតិមួយនេះ។ ខ្ញុំបានផ្តល់នូវអ្វីដែលល្អបំផុតពីខ្លួនខ្ញុំ ហើយតែងតែតស៊ូយ៉ាងមុតមាំដើម្បីជាតិរបស់យើង។
ការគាំទ្រដ៏ឥតងាករេរបស់អស់អ្នករាល់គ្នា គឺជាកម្លាំងចលករនៅពីក្រោយភាពជោគជ័យរបស់ខ្ញុំ។ ចាប់ពីថ្ងៃស្អែកនេះតទៅ ខ្ញុំនឹងប្រើប្រាស់បទពិសោធន៍របស់ខ្ញុំ ដើម្បីបម្រើជាតិវិញ—មិនថាក្នុងនាមជាក្រុមការងារបច្ចេកទេស ជាគ្រូបង្វឹក, ឬនៅក្នុងស្ថាប័នគ្រប់គ្រងវិស័យបាល់ទាត់នោះទេ។" ❤️🙌
07/10/2026
➖Jürgen Klopp ញញឹមរួច គ្រវីដៃសួស្ដីទៅកាន់ក្រុមគ្រួសាររបស់ Kylian Mbappé នៅលើកន្លែងអង្គុយទស្សនាក្រោយចប់ប្រកួតរវាងម៉ារុក និងបារាំង
ការគោរពគ្នាទៅវិញទៅមករវាងពួកគេពិតជាអស្ចារ្យណាស់ដែលបានឃើញ! 👋❤️