Empire Cycling Team

Empire Cycling Team

Share

ECT គុណតម្លៃជាក្រុម​ ជំរុញជាក្រុម​ សម្ធិផលជាក្រុម​។ ជឿជាក់​ ស្ត្រីអាចធ្វេីបាន

"ECT principles: Train diligently on the bike, acquire knowledge and skills, be clear and honest, possess virtue, foster solidarity, love the nation, strive persistently, persevere, be patient, and never waver."
*TO BELIEVE THAT WOMEN CAN DO IT.

27/08/2026

វិថីកីឡាកាន់តែមានន័យ នៅពេលសិល្បៈ និងថាមពលដើរទន្ទឹមគ្នា! 💙✨🇰🇭🫶🏻

Photos from សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប's post 11/08/2026

សូមអរគុណចេញពីបេះដូង ចំពោះទឹកចិត្ត លះបង់ និងកម្លាំងសាមគ្គីរបស់បងប្អូនសមាជិក ស.ស.យ.ក. ខេត្តសៀមរាប និងសប្បុរសជនទាំងអស់ ក្នុងការចូលរួមការងារសង្គម និងជួយសម្រួលដល់ប្អូនៗសិស្សានុសិស្សនាពេលកន្លងមក។

មោទនភាពដែលបានឃើញស្មារតី (សិល្បៈនៃការជួយគ្នា) រីកដុះដាលយ៉ាងស្រស់បំព្រងក្នុងខេត្តសៀមរាបយើង! 🙏អរគុណចំពោះការលះបង់!❤️🪷✨🕊️🇰🇭🫶🏻

07/08/2026
29/07/2026

🪷🕊️🙏✨🇰🇭

Photos from Empire Cycling Team's post 12/07/2026

🇳🇱 មិត្តភាពឆ្លងទ្វីប និងមោទនភាពយុវជនក្រោមដំបូល ស.ស.យ.ក. 🇰🇭
រូបភាពដ៏ស្រស់ស្អាតផ្ញើមកពីប្រទេសហូឡង់! 🇳🇱 ពីប្តីប្រពន្ធមួយគូ ដែលជាអ្នកជិះកង់ឆ្លងទ្វីប (ជាមធ្យម ៤ខែក្នុងមួយលើកៗ)។

នៅក្នុងឱកាសដែលពួកគាត់បានមកដល់កម្ពុជា ពួកគាត់បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធិផល និងសកម្មភាពនានារបស់ Empire Cycling Team (ECT)។

ថ្វីត្បិតតែអាវក្រុមនេះជាទូទៅមិនត្រូវបានចែករំលែកក្រៅក្រុម ប៉ុន្តែដោយសារតែការស្ញប់ស្ញែងរបស់ពួកគាត់ ពួកយើងបានប្រគល់ជូនមួយជាអនុស្សាវរីយ៍។

អ្វីដែល ECT តែងតែចងចាំ និងជម្រាបជូនដល់ភ្ញៀវអន្តរជាតិជានិច្ចនោះគឺ រាល់ការងារ និងភាពជោគជ័យរបស់ ECT គឺកើតចេញពីការជ្រោមជ្រែង គាំទ្រ និងការផ្តល់ឱកាសដ៏ឧត្តុង្គឧត្តមពី សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការបណ្តុះស្មារតីយុវជនឲ្យស្រឡាញ់កីឡា និងសង្គមជាតិ។

អរគុណដែលបានរក្សាពាក្យសន្យា ពាក់អាវតំណាងឲ្យស្មារតីយុវជនយើងខ្ញុំនៅលើទឹកដីហូឡង់! 🪷🕊️🚴‍♀️✨🇰🇭🫶🏻

#សសយក

#ផែនសិល្បះនិងកីឡាខេត្តសៀមរាប
#កីឡាទោចក្រយានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប








#កីឡារស់ក្នុងសន្តិភាព

30/06/2026

ពីការត្រៀមខ្លួន... ឆ្ពោះទៅកាន់ទីលាន និងការបញ្ចប់យ៉ាងជោគជ័យ!
ទិដ្ឋភាពរួម «មុន - កំឡុងពេល - ក្រោយ» ការប្រកួតកង់ភ្នំ MTB ថ្ងៃទី ២៧-២៨ មិថុនា ២០២៦ នៅខេត្តកំពង់ស្ពឺ។

»រៀបចំមុនប្រកួត-ឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់
»កំឡុងពេលប្រកួត-ល្បឿន ភាពស្វិតស្វាញ និងការជម្នះគ្រប់ឧបសគ្គ
»ក្រោយបញ្ចប់ការប្រកួត-ភាពជោគជ័យ ស្នាមញញឹម និងស្មារតីមិត្តភាព

សូមអរគុណដល់ការដឹកនាំដ៏រលូនរបស់ លោក ឃឹម ម៉េងឡុង, កញ្ញា ខេន ម៉ាឡៃ (ហៅចម) និងការសម្របសម្រួលពី លោកស្រី អេង សុជាតា (ហៅចែជាតា) ព្រមទាំងក្រុមការងារទាំងអស់។ You guys did an amazing job! 👍🎉✨🚵‍♂️🕊️🇰🇭

#ផែនសិល្បះនិងកីឡាខេត្តសៀមរាប
#កីឡាទោចក្រយានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប







30/06/2026

ការប្រណាំងកង់ MTB 27-28 មិថុនា ២០២៦ ភ្នំជាល ខេត្តកំពង់ស្ពឺ។ ដឹកនាំដោយយុវជនស្នូល MYC ឃឹម ម៉េងឡុង និងជំនួយការ ខេន ម៉ាឡៃ ហៅចម និងក្រោមការសម្របសម្រួលទូរទៅដោយ លោកស្រី អេង សុជាតា ហៅចែជាតា។
Well done everyone! សូមកោតសរសើរ និងអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងកីឡាករទាំងអស់ដែលបានញ៉ាំងឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន និងជោគជ័យ! 🪷🕊️✨🚵‍♂️🇰🇭

#ផែនសិល្បះនិងកីឡាខេត្តសៀមរាប
#កីឡាទោចក្រយានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប







Want your business to be the top-listed Gym/sports Facility in Siem Reap?

Click here to claim your Sponsored Listing.

Location

Telephone

Address


Ecofan-Snack And Drink
Siem Reap
17254

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00