សាលាបឋមសិក្សាធ្លក

សាលាបឋមសិក្សាធ្លក Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សាលាបឋមសិក្សាធ្លក, School Sports Team, Siem Reap.

សកម្មភាពចុះឈ្មោះចូលរៀន
29/09/2026

សកម្មភាពចុះឈ្មោះចូលរៀន

សកម្មភាពប្រជុំអាណាព្យាបាល អំពីការចុះឈ្មោះចូលរៀនរបស់កុមារា កុមារីដែលមានអាយុ ៥ឆ្នាំ និង ៦ឆ្នាំ
29/09/2026

សកម្មភាពប្រជុំអាណាព្យាបាល អំពីការចុះឈ្មោះចូលរៀនរបស់កុមារា កុមារីដែលមានអាយុ ៥ឆ្នាំ និង ៦ឆ្នាំ

🙏លិខិតអញ្ជើញគណៈគ្រប់គ្រងសាលាបឋមសិក្សាធ្លក មានកិត្តិយសសូមគោរពអញ្ជើញ មាតាបិតា ឬអាណាព្យាបាលរបស់កុមារដែលមានអាយុ៥ឆ្នាំ និង៦ឆ្...
22/09/2026

🙏លិខិតអញ្ជើញ
គណៈគ្រប់គ្រងសាលាបឋមសិក្សាធ្លក មានកិត្តិយសសូមគោរពអញ្ជើញ មាតាបិតា ឬអាណាព្យាបាលរបស់កុមារដែលមានអាយុ៥ឆ្នាំ និង៦ឆ្នាំ ដើម្បីចូលរួម ប្រជុំអំពីការចុះឈ្មោះចូលរៀនរបស់កូនៗ នៅថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ៧:៣០នាទីព្រឹក ទីកន្លែង សាលាបឋមសិក្សាធ្លក
សូមអរគុណ🙏

📢📣សេចក្ដីជូនដំណឹង📢📣ស្ដីពីការចុះឈ្មោះចូលរៀន ឆ្នាំសិក្សាថ្មី ២០២៦~២០២៧គណៈគ្រប់គ្រង់សាលាបឋមសិក្សា ធ្លក មានកិត្តិយស សូមជម្រា...
22/09/2026

📢📣សេចក្ដីជូនដំណឹង📢📣
ស្ដីពីការចុះឈ្មោះចូលរៀន ឆ្នាំសិក្សាថ្មី ២០២៦~២០២៧
គណៈគ្រប់គ្រង់សាលាបឋមសិក្សា ធ្លក មានកិត្តិយស សូមជម្រាបជូនដំណឹងដល់មាតាបិតា ឬអាណាព្យាបាលទាំងអស់ឱ្យបានជ្រាបថា សាលាចាប់ផ្ដើមទទួលចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ដែលការចុះឈ្មោះមានដូចខាងក្រោម :
👉កុមារមានអាយុ ៥ ឆ្នាំ ចូលរៀនថ្នាក់មត្តេយ្យ
👉កុមារមានអាយុ ៦ ឆ្នាំ ឬយ៉ាងតិច៧០ខែ ចូលរៀនថ្នាក់ទី១
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមមាតាបិតា ឬអាណាព្យាបាលដែលមានកូនគ្រប់អាយុ នាំកូនមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា ហើយសូមភ្ជាប់មកជាមួយនូវ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រពេទ្យ ។
👉បញ្ជាក់ ៖ សម្រាប់ការចុះឈ្មោះចូលរៀន ពុំមានការបង់ប្រាក់ឡើយ ។
សូមអរគុណ🙏

15/09/2026
ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ សកម្មភាពប្រជុំអាណាព្យាបាល ដើម្...
09/09/2026

ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ សកម្មភាពប្រជុំអាណាព្យាបាល ដើម្បីរៀបចំសហការក្នុងការបង្រៀន និងរៀនសម្របតាមសមត្ថិភាពសិស្ស(PTOM)
👉ការចូលរួមរបស់មាតាបិតា អាណាព្យាបាល គឺជាកត្តាមួយដ៏សំខាន់សម្រាប់ការសិក្សារបស់កូនៗ👨‍🏫👩‍🏫🧏‍♂️🧏‍♀️👨👩✏️📝📚
អរគុណយាយតា ពុកម៉ែ អ៊ំពូមីង ដែលចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមនៅថ្ងៃនេះ🙏🙏🙏

07/09/2026

📢📣សេចក្ដីជូនដំណឹង គណ:គ្រប់គ្រងសាលាបឋមសិក្សាធ្លកមានកិត្តិយស សូមជម្រាបជូនដំណឹងដល់មាតាបិតាអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា សាលាបឋមសិក្សាធ្លករបស់យើង នៅក្នុងអំឡុងពេលវិស្សមកាលនេះ មានការបង្រៀនបំប៉នសិស្សដែលមាននិទ្ទេស D E F គ្រប់កម្រិតថ្នាក់(ពីទី១ ដល់ទី៦)
អាស្រ័យ ដូចបានជម្រាបជូនខាងលើ សូមមាតាបិតាអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបជាព័ត៌មាននិងបញ្ជូនកូនមករៀនតាមការកំណត់របស់គ្រូ និងអញ្ជើញមកចូលរួមប្រជុំឱ្យបានគ្រប់ៗគ្នាតាមដែលគ្រូគោរពអញ្ជើញ
សូមអរគុណ🙏🥰

ចុងឆ្នាំ
29/08/2026

ចុងឆ្នាំ

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ការប្រជុំបច្ចេកទេសប្រចា...
27/08/2026

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
ការប្រជុំបច្ចេកទេសប្រចាំខែសីហា របស់លោកគ្រូអ្នកគ្រូក្នុងកម្រងប្រីយ៍ នៅសាលាបឋមសិក្សាត្រាំសសរ

26/08/2026

សូមរីករាយទស្សនាការសម្ដែងរឿងអប់រំ អំពីបម្រែបម្រួលអាកាសធាតុ

Address

Siem Reap

Website

Alerts

Be the first to know and let us send you an email when សាលាបឋមសិក្សាធ្លក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share