ក្រុមគាំទ្រអ្នកមានបុណ្យ Barcelona Cambodia

ក្រុមគាំទ្រអ្នកមានបុណ្យ Barcelona Cambodia

Share

BarcelonaCambodia is an official fan page. Like and share to get an information about Barcelona. Tha

10/06/2026

គាត់ទៅហើយ យើងមានតែអរគុណ និងជូនពរអោយគាត់សុខសប្បាយពេលត្រលប់ទៅ Man Utd វិញ

🚫 ក្លិប Barcelona បានសម្រេចចិត្តហើយថានឹងមិនចំនាយប្រាក់៣០លានអឺរ៉ូដើម្បីទិញយកកីឡាករ Marcus Rashford នោះឡើយ ប៉ុន្តែក្លិប Barcelona បានផ្តល់ជម្រើសមួយទៅអោយ Man Utd វិញគឺ បើព្រមអោយខ្ចី Rashford គឺក្លិប Barcelona យល់ព្រមទទួលយកការខ្ចីជើងគាត់មួយរដូវកាលទៀត។

10/06/2026

ត្រៀមរួចរាល់នៅ នេះជាការប្រកួតបើកឆាក World Cup របស់ក្រុមជម្រើសជាតិអេស្ប៉ាញ និង អាហ្សង់ទីន 🇦🇷🇪🇸

10/06/2026

Julian Alvarez បើចង់មកលេងនៅបាសេ គួរតែរៀនតាមពូស្គី

🗣 ត្រលប់ក្រោយពេលដែល Lewandowski នៅជាកីឡាករ Bayern Munich នៅឡើយតែគាត់ហ៊ាននិយាយបែបនេះ ៖ រជ្ជកាលរបស់ខ្ញុំជាមួយ Bayern Munich បានដល់ទីបញ្ចប់ហើយ ខ្ញុំគ្មានមើលឃើញវិធីណាអាចទៅរួចដែលអាចអោយខ្ញុំនៅលេងនៅក្លិបមួយនេះទៀតទេ។ Bayern ជាក្លឹបដ៏ម៉ឺងម៉ាត់មួយ ហើយខ្ញុំជឿថាពួកគេនឹងមិនហាមឃាត់ខ្ញុំទេ ខ្ញុំមិនចង់លេងនៅទីនោះទៀតទេ។ ការផ្ទេរគឺជាដំណោះស្រាយដ៏ល្អបំផុត ខ្ញុំសង្ឃឹមថាពួកគេមិនបញ្ឈប់ខ្ញុំក្នុងការមកលេងនៅ Barcelona ។

10/06/2026

ត្រៀមៗ ២ថ្ងៃទៀតដល់ World Cup ហើយអេដមីនគ្រាន់តែរម្លឹកថានេះជាពូលរបស់ក្រុមអេស្ប៉ាញ និង អាហ្សង់ទីនដែលអ្នកគាំទ្រយើងត្រូវតាមដាន 🤩🏆

10/06/2026

មិនធម្មតាលេងពីជំនាន់ឪពុកបន្តដល់កូន 🤩

ក្នុងការប្រកួតមិត្តភាពរវាង Argentina 3️⃣ - 0️⃣ Iceland ព្រឹកមិញនេះ មានរឿងដ៏ពិសេសមួយកើតឡើងនោះគឺកីឡាករ Messi បានលេងទល់និងកីឡាករ Daniel Gudjonhson។ នៅចប់ការប្រកួតកីឡាករ Daniel Gudjonhson បានដើរសម្តៅមករក Messi និងនិយាយថា " អ្នកបានលេងជាមួយឪពុករបស់ខ្ញុំ " Messi ភ្ញាក់ផ្អើលហើយទើបតែដឹងថារូបគេជាកូនប្រុសរបស់លោក Eiður Guðjohnsen ដែលធ្លាប់ជាមិត្តរួមក្រុមគ្ឋានៅ Barcelona ។

10/06/2026

តើ Barcelona ត្រូវការ Bernardo Silva ឬមិនចាំបាច់?

🔎 ខ្សែបម្រើ Bernardo Silva កំពុងស្ទាក់ស្ទើរក្នុងសម្រេចចិត្តមកលេងនៅ Barcelona ឬ Atletico Madrid ក្លិបទាំងពីរសុតតែបានផ្តល់សំណើរដល់គាត់ដូចគ្នា តែក្លិប Atletico Madrid បានផ្តល់សំណើរល្អជាង Barcelona ។ កីឡាករ Bernardo Silva គាត់នឹងធ្វើការសម្រេចចិត្តចុងក្រោយបន្ទាប់ពីចប់ World Cup ។

10/06/2026

គ្មានអីត្រូវបារម្ភទេ ពូញ៉ាគាត់ស្រឡាញ់បាសេឡូណាណាស់

📰 កាសែត Sport បានអោយដឹងថា កីឡាករ Raphinha គ្មានបំណងចាកចេញពី Barcelona ឡើយ គាត់បានប្រាប់អោយភ្នាក់ងាររបស់គាត់បដិសេធសំណើរក្លិប Al Hilal និង Al Nassr រួចហើយ ទោះបីក្លិបទាំងពីរបានប្រាក់ខែដល់គាត់លើស៤ដងនៃប្រាក់ខែដែលគាត់ទទួលបាននៅ Barcelona ក៏ដោយ។

10/06/2026

ធ្វើចឹងធ្វើអី ចែកគ្នារស់ផងអត់ 🤣

🎙 អ្នកកាសែត Sport : ខ្ញុំគិតថាក្លិប Barcelona ប្រហែលជាគ្មានការភ្ញាក់ផ្អើលឡើយដែលឃើញក្លិប Real Madrid ដាក់សំណើរ១៥០លានអឺរ៉ូដើម្បីទិញ Julian Alvarez ឡើយពួកគេគ្រាន់តែអោយដំណើរការចរចារអស្ថេរភាពប៉ុណ្ណោះ។ ក្លិប Real Madrid បានបង្ហាញចេតនាចង់ធ្វើទិញ Julian Alvarez ទោះចំណាយប្រាក់ប៉ុន្មានក៏ដោយ ដើម្បីអោយ Atletico Madrid បង្កើតតម្លៃលក់របស់ Alvarez ។

10/06/2026

ថាប្តឹងៗហើយតា កុំអោយមានមាត់ចេះតែនិយាយ ⚖️

🗣 លោក Rafa Yuste អ្នកនាំពាក្យក្លិប Barcelona ៖ សន្ទរកថារបស់លោក Florentino Perez? ពាក្យសម្ដីរបស់លោក Florentino គឺគួរឱ្យខ្មាស់អៀនណាស់។ គាត់បានចោទប្រកាន់យើងថាបានទិញពានរង្វាន់លីគ ហើយថាអាជ្ញាកណ្តាលបានជួយយើង គាត់បាននិយាយអំពីករណីរបស់ Negreira។

🔵 យើងនឹងជួបពួកគេនៅក្នុងតុលាការ ហើយពួកគេនឹងទទួលបានអ្វីដែលពួកគេសមនឹងទទួលបាន... មេធាវីផ្នែកច្បាប់របស់យើងបានចាត់វិធានការផ្លូវច្បាប់សមស្របប្រឆាំងនឹង Real Madrid និង Florentino Perez រួចហើយ។

🔴 អ្នកគួរចាំថាឈ្មោះរបស់ Barcelona និងនិមិត្តសញ្ញានេះនឹងមិនត្រូវបានបំផ្លាញដោយនរណាម្នាក់ឡើយ។ យើងនឹងដោះស្រាយរឿងនោះ។

10/06/2026

ច្បាស់ហើយ យើងលែងក្រហើយ 🤑💰

🗣 លោក Rafa Yuste អ្នកនាំពាក្យក្លិប Barcelona បានចេញមុខប្រកាសជាសាធារណៈយប់មិញនេះថា ក្លិប Barcelona បានត្រលប់ទៅរកច្បាប់ 1:1 FFP ឡើងវិញហើយ ក្លិបអាចទិញយកកីឡាករធម្មតាឡើងវិញហើយ។

Want your business to be the top-listed Gym/sports Facility in Phnom Tbeng Meanchey?

Click here to claim your Sponsored Listing.

Category

Website

Address


Phnom Tbeng Meanchey