Cambodia Billiard Sports Federation

Cambodia Billiard Sports Federation

Share

Developing billiard​ sports in Cambodia, a sport that lives in peace. Training snooker and billiard, National player of snooker n billiard match.

02/09/2026

គ្រូបង្វឹក គ្រូជំនួយ ជម្រើសជាតិប៊ីយ៉ាកម្ពុជា ចូលរួមប្រជុំបូកសរុបលទ្ធផលតេស្តតំណាក់កាលរៀបចំប្រកួត និងគម្រោងផែនការហ្វឹកហាត់ក្រៅប្រទេស ដែលរៀបចំដោយមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា។

Photos from Cambodia Billiard Sports Federation's post 26/08/2026

សមយុទ្ធ! អត្តពលិកប៊ីយ៉ាជម្រើសជាតិកម្ពុជា បានចាប់ផ្តើមប្រកួតតេស្តសមត្ថភាពមុនបញ្ចប់ការប្រមូលផ្តុំ និងត្រៀមលក្ខណៈចូលរួមប្រកួតលំដាប់អន្តរជាតិយ៉ាងច្រើននាចុងឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧ ខាងមុខនេះ។ ការហ្វឹកហាត់ជាប្រចាំ និវការគោរពវិន័យ គឺនាំភាពជោគជ័យដល់កីឡាករ កីឡាការិនី គ្រប់រូប។
- សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីគ្រប់ជាន់ថ្នាក់នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន នៃនាយកដ្ឋានកីឡា។
- អរគុណក្លឹបប៊ីយ៉ា លុច្ស៩៨ និងក្លឹបឆេមពានស្នូកឃ័រ ដែលតែងគាំទ្រដល់ក្រុមជម្រើសជាតិយើង។

19/08/2026

ក្រុមជម្រើសជាតិកីឡាប៊ីយ៉ាកម្ពុជា បានបញ្ចប់ការបណ្តុះបណ្តាលវិញ្ញាសាថ្មី Golden Nine ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣៤ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៧ និងការប្រកួតអន្តរជាតិធំៗជុំវិញពិភពលោកនៅពេលខាងមុខជាបន្តបន្ទាប់។

Photos from Cambodia Billiard Sports Federation's post 16/08/2026

សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អជ្ញាកណ្តាល និងការណែនាំរូបមន្តវិញ្ញាសាប៊ីយ៉ាថ្មីៗឆ្នាំ២០២៦ នៅស្នាក់ការសហព័ន្ធ ដោយមានការចូលរួមពីអាជ្ញាកណ្តាល និងកីឡាករ កីឡាការិនី វ័យក្មេងដែលត្រៀមចូលរួមការប្រកួតកីឡាជាតិ នាពេលខាងមុខ។

Photos from Cambodia Billiard Sports Federation's post 15/08/2026

ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានជួបប្រជុំគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ជម្រើសជាតិទាំងអស់ ស្តីអពីការណែនាំរូបមន្តវិញ្ញាសាថ្មីដែលដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៤ នៅប្រទេសម៉ាឡេស៊ី និងរៀបចំការចូលរួមប្រកួតលក្ខណៈអន្តរជាតិដ៏ច្រើនសន្ធឹកសន្ធាប់ នាចុងឆ្នាំ២០២៦នេះ នៅទីស្នាក់ការសហព័ន្ធ ក្រោមការដឹកនាំរៀបចំដោយលោកអគ្គលេខាធិការសហព័ន្ធ និងតាមការណែនាំចង្អុលបង្ហាញពីសំណាក់ឯកឧត្តមប្រធាន ជុំ កុសល ដើម្បីពង្រឹងសមត្ថភាព និងបង្កើនសក្តានុពលអត្តពលិកនៃកីឡាប៊ីយ៉ាក្នុងប្រទេសកម្ពុជា។


ZENI Cues
Snooker Club
Billiard Club

Photos from Cambodia Billiard Sports Federation's post 25/07/2026

កីឡាករ ពុធ ច័ន្ទដារ៉ា កំពុងប្រកួតវគ្គ៣២នាក់ចុងក្រោយជាមួយនឹងកីឡាករ ជើងឯកសញ្ជាតិហុងកុង ក្នុងកម្មវិធី 2026 Heyball Champion of Champions, Genting, Malaysia
, ZENI CUES

24/07/2026

វីដេអូខ្លីសកម្មភាព កីឡាករ ពុធ ច័ន្ទដារ៉ា ប្រកួតយកឈ្នះកីឡាករម៉ារ៉ុក 7:4 វគ្គ៦៤នាក់ ឈានឡើងទៅវគ្គ៣២នាក់ចុងក្រោយ ក្នុងកម្មវិធី 2026 Heyball Champion of Champions, Genting, Malaysia

Photos from Cambodia Billiard Sports Federation's post 24/07/2026

កីឡាការិនី កម្ពុជា ណុន ចាន់វត្តី ប្រកួតជាមួយ Jesica មកពីម៉ិចស៉ីកូ វគ្គជម្រុះចាញ់ធ្លាក់៦៤នាក់ ក្នុងកម្មវិធីប្រកួតប៊ីយ៉ា 2026 Heyball Champion of Champions, Genting, Malaysia

Photos from Cambodia Billiard Sports Federation's post 23/07/2026

23-07-2026 កីឡាករវ័យក្មេងកម្ពុជា ពុធ ច័ន្ទដារ៉ា ប្រកួតជាមួយកីឡាករវ័យក្មេង Ismael ជនជាតិ ម៉ារ៉ុក វគ្គជម្រុះ ៦៤នាក់ ចាញ់ធ្លាក់ ក្នុងកម្មវិធីប្រកួត 2026 Heyball Champion of Champions. Genting, Malaysia

22/07/2026

ចំណាប់អារម្មណ៍របស់កីឡាករ កីឡាការិនីប៊ីយ៉ាកម្ពុជា ការចាប់ឆ្នោត និងការចូលរួមបើកកម្មវិធីប្រកួត 2026 Heyball Champion of Champions, Genting, Malaysia

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


#37, Street 134, Metapheap Commune, 7Makara District
Phnom Penh
85523