27/08/2026
រកឃើញបេក្ខភាព ពីរក្រុមឡើងនៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ KCC Pre-Season Cup 2026 គឺភ្នំពេញក្រោន និង ឡាយហ្វខេត្តព្រះសីហនុ ដែលការប្រកួត នៅថ្ងៃទី29 សីហា 2026 ម៉ោង6:30ល្ងាច នាកីឡដ្ឋាន ISI Park ។
27/08/2026
លទ្ធផលនៃការចាប់ពូល ការប្រកួតពានរង្វាន់ AFC U17 Asian Cup Uzbekistan 2027 Qualifiers ដែលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ ស្ថិតនៅក្នុងពូល A
ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅប្រទេសមីយ៉ាន់ម៉ា។
26/08/2026
លទ្ធផលគួរឲ្យចាប់អារម្មណ៍ សម្រាប់ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧(ថ្នាក់ខេត្ត) កាលពីរសៀលថ្ងៃទី២៦ សីហា ២០២៦ នេះ
26/08/2026
ចប់ភារៈកិច្ចពានរង្វាន់អន្តរជាតិ AFC Women’s Champions League ភ្លាមក្រុមបាល់ទាត់នារីភ្នំពេញក្រោន ត្រូវជួបជាមួយក្រុមនារីព្រះខ័នរាជស្វាយរៀងនៃ Cambodian Women's League ម្ដងវិញ នៅចុងសប្ភាហ៍នេះ ដែលជាសប្ភាហ៍ទី១២។
គិតត្រឹមសប្ភាហ៍ទី១១ ក្រុមនារីភ្នំពេញក្រោន ឈរនៅកំពូលតារាង មាន៣៣ ពិន្ទុខណៈក្រុមនារី វិសាខា ឈរនៅលេខ២ មាន២៦ពិន្ទុ ស្របពេលក្រុមនារីព្រះខ័នរាជស្វាយរៀងឈរនៅលេខ៣ មាន២២ពិន្ទុ ចំណែកក្រុមបាល់ទាត់នារីខេត្តសៀមរាប ឈរនៅលេខ៤ មាន១៩ពិន្ទុ។
26/08/2026
ផ្លូវការហើយ!
នេះជាបញ្ជីរាយនាមក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ ត្រៀមសម្រាប់ការប្រកួតពានរង្វាន់ AFC U20 Asian Cup China 2027 Qualifiers នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។
25/08/2026
ញាក់សាច់! ពីរប្រកួតនៃការចាប់ផ្ដើម ពាន KCC Pre-Season Cup 2026 នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ