Cambodia Baseball Association

Cambodia Baseball Association

Share

No pain, No gain. Please do your certain thing for the certain time.

Photos from Cambodia Baseball Association's post 14/02/2025

[English Below]

អបអរសាទរ​ ចំពោះ​កីឡាករ​ ផុន​ នេត្រា​ និង​ កីឡាករ​ ឌៀប​ សុខនីម​ បានចុះកុងត្រា​ទៅ​ប្រកប​ ឬលេង​អោយ​ក្លិប​អាជីព​ជប៉ុន​ Dream Saga Asia ដែរ​ជាក្រុម​អាជីពលេង​ក្នុង​លីក​ទី៣​ Independent League នៃ​បេស្ប​ល​ប្រទេសជប៉ុន​។

តាមរយៈ​កិច្ច​ចុះ​អនុស្សរណៈ​ និង​សមិទ្ធផល​ថ្ងៃ​នេះ​ សបញ្ជាក់​ឲ្យ​ឃើញ​ថា​បេស្បល​កម្ពុជា​គឺ​កំពុង​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ ឆ្ពោះ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ហើយ​នេះជាប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​លេីកទី១​ ចំពោះ​សហព័ន្ធ​កីឡាបេស្បល​ សុហ្វបលកម្ពុជា​ដែរ​អាច​ដឹកនាំ​កីឡាករ​កម្ពុជា​ អោយក្លាយទៅ​ជា​ កីឡាករ​អាជីព​បេស្បល​ដំបូង​ផងនោះ។

Photos from សហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា - Cambodia Baseball Softball Federation's post 23/02/2023

គោរពជូនពរ ថ្នាក់ដឹកនាំ និងប្អូនៗកីឡាករទាំងអស់ ទទួលបានជោគជ័យ ជូនជាតិមាតុភូមិ

17/02/2023

សមាសភាពក្រុមជម្រើសជាតិកីឡាបេស្បលកម្ពុជាដែលត្រូវចូលរួមប្រកួតពានរង្វាន់ DGB បេស្បលនៃក្ដីសុបិន្តឥណ្ឌូចិន ថ្ងៃទី២៤-២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីវៀងចន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សូមជូនពរសំណាងល្អសម្រាប់ក្រុមកម្ពុជា!

Cambodia Baseball Team for DGB Indochina Baseball Dream Cup February 24-26, 2023 in Vientiane, Lao PDR.

Good luck Team Cambodia.

30/01/2023

លោក ឆែម តារា ត្រូវបានគណ:កម្មការប្រតិបត្តិផ្តល់ទំនុកចិត្ត និង បោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជា Cambodian Baseball Federation (CBF) អាណត្តិថ្មី ឆ្នាំ២០២៣-២០២៧

ប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជាអាណត្តិថ្មីប្តេជ្ញាជំរុញការអភិវឌ្ឍឱ្យរីកចម្រើន 29/01/2023

ប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជាអាណត្តិថ្មីប្តេជ្ញាជំរុញការអភិវឌ្ឍឱ្យរីកចម្រើន AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣--លោក ឆែម តារា ត្រូវបានគណ:កម្មការប្រតិបត្តិផ្តល់ទំនុកចិត្ត និងបោះឆ្នោតផ្....

​ក្រោយ​បាន​ឱកាស​ជា​ប្រធាន​សហព័ន្ធ​កីឡា​បេស្បល​​ថ្មី លោក ឆែម តារា ​មាន​ការ​តាំង​​ចិត្ត​ 29/01/2023

​ក្រោយ​បាន​ឱកាស​ជា​ប្រធាន​សហព័ន្ធ​កីឡា​បេស្បល​​ថ្មី លោក ឆែម តារា ​មាន​ការ​តាំង​​ចិត្ត​ ​ក្រោយ​បាន​ឱកាស​ជា​ប្រធាន​សហព័ន្ធ​កីឡា​បេស្បល​​ថ្មី លោក ឆែម តារា ​មាន​ការ​តាំង​​ចិត្ត​ខ្ពស់​​

Photos from Cambodia Baseball Association's post 28/01/2023

ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣
----------------------------------------------------------------
សហព័ន្ធកីឡាបេស្បលកម្ពុជា បានរៀបចំមហាសន្និបាតក្នុងការបញ្ចប់អាណត្តិទី៥ ឆ្នាំ២០១៩ - ឆ្នាំ២០២៣ និងបន្តអាណត្តិឆ្នាំ២០២៣ - ឆ្នាំ២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ញ៉ែម ថ្ថាវី អតីតប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងឯកឧត្តម ដួង មាសចំរើន អគ្គនាយករងអគ្គយកដ្ឋានកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន ជាគណៈអធិបតី។

សូមអបអរសាទរ លោក ឆែម តារា ជាប្រធានសមាគមន៍កីឡាបេស្បលកម្ពុជា និងជាអតីតអនុប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជា ត្រូវបានអង្គសន្និបាត ដែលមានសមាជិកចូលរួមសរុប ៤៨រូប បានធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាការប្រតិបត្តិទាំង ៩រូប និងបានបោះឆ្នោតជ្រើសរើស ឲ្យជាប់ជាប្រធានសហព័ន្ធកីឡាបេសប្បល សុហ្វបលកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។ យើងសង្ឃឹមយ៉ាងមុតមាំថា លោកប្រធាននឹងធ្វើឲ្យវិស័យកីឡាបេស្បល សុហ្វបលកម្ពុជា មានការរីកចំរើនខ្លាំង និងកាន់តែមានប្រជាប្រិយភាព ជាពិសេស មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិផងដែរ។

សូមគោរពជូនពរលោកប្រធាន ទទួលបានជោគជ័យក្នុងតួនាទីជា ប្រធានសហព័ន្ធកីឡាបេសប្បល សុហ្វបលកម្ពុជា និងដឹកនាំឲ្យវិស័យកីឡាមួយនេះ មានភាពរីកចំរើន និងល្បីល្បាញ ទាំងក្នងប្រទេស និងក្រៅប្រទេស ជាពិសេសអាចដណ្តើមមេដាយមាស ពីព្រឹត្តិការណ៍កីឡាអន្តរជាតិផ្សេងៗទៀត។

សមាគមន៍កីឡាបេស្បលកម្ពុជា

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Phnom Penh
12101