13/08/2026
#សកម្មភាពប្រឡងបញ្ចប់ការសិក្សាកម្រិតមូលដ្ឋានថ្នាក់របាំក្បាច់បុរាណខ្មែរ របស់សិស្សរបាំវគ្គទី៩ នៃអប្សរា២៥ដួង 🥰🇰🇭
#វិញ្ញាសារប្រឡង៖
1. ប្រកួតក្បាច់បាតនិងភាពស្រស់ស្អាតនៃការប្រើដងខ្លួន
2, ក្បាច់រាំឆាបញ្ចុះ
3, ចំណេះដឹងទូទៅ
4, មេរៀនមូលដ្ឋានគ្រឹះនៃការសម្តែង
5, សីលធម៌ និងវិន័យ
6, វត្តមាន និងការទៀងទាត់ក្នុងការមកសិក្សា
គ្រូទទួលបន្ទុក និងគណៈកម្មការវិនិច្ឆ័យការប្រឡង៖
❤️កញ្ញា ថៅ ពេជ្រអម្រិត ស្ថាបនិកអប្សរា២៥ដួង
❤️លោក ស៊ឹម ដូឡា គ្រូបង្គោលបច្ចេកទេសក្បាច់នៃអប្សរា២៥ដួង និងជាស្ថាបនិកក្រុមសិល្បៈផល្លាស្លឹកទេស....
អប្សរា២៥ដួង - 25 Apsaras មិនត្រឹមតែជា #សាលារបាំ! តែជាក្រុមយុវតីមួយក្រុមធំ ដែលរួមគ្នាក្នុងចក្ខុវិស័យតែមួយដើម្បីជួយ #លើកស្ទួយវប្បធម៌ #ផ្សព្វផ្សាយទេសចរណ៍ និង #ការពារបរិស្ថាន របស់ #២៥រាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ នៅទីនេះ បន្ថែមពីលើ #របាំក្បាច់បុរាណខ្មែរ យើងសិក្សាទៅលើមុខវិជ្ជា និងបំណិនជីវិតជាច្រើន ដើម្បីលើកកម្ពស់តម្លៃស្ត្រី មានដូចជា៖
❤️ការហ្វឹកហាត់សមត្ថភាព ជាអ្នកដឹកនាំ
❤️ការកសាងគុណភាព សមត្ថភាព និងសីលធម៌នៃការរស់នៅក្នុងសង្គម
❤️ការសិក្សាពីគុណតម្លៃជាស្ត្រីខ្មែរ
❤️ការថែរក្សាសម្រស់ខាងក្រៅ និងខាងក្នុង
❤️ការហ្វឹកហាត់ប្រាជ្ញាស្មារតី
❤️មេរៀនសមាធិផ្លូវចិត្ត និងមូលដ្ឋានគ្រឹះនៃការសម្តែង
❤️ការហ្វឹកហាត់លើកិច្ចការងារចុះជួយសង្គម ជនមានពិការភាព កុមារកំព្រា .ល។
❤️ការសិក្សាពីប្រវត្តិវិទ្យា ចំណេះដឹងទូទៅ ទាំងក្នុងប្រទេស និងក្រៅប្រទេស
❤️ការសម្តែងបង្ហាញវប្បធម៌លើឆាកជាតិ និងអន្តរជាតិ និងនៅបណ្តាប្រទេសជាមិត្ត និងជាដៃគូ
❤️និងការចុះជួយសកម្មភាពផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ បរិស្ថាន នៃ២៥រាជធានីខេត្ត នៃប្រទេសកម្ពុជាយើង។ល។...
គួរបញ្ជាក់ផងដែរថា #អប្សរា២៥ដួង ជាក្រុមដែលទទួលបានជ័យលាភីឆ្នើមកិត្តិយសថ្នាក់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេស អបអរទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ កាលពីឆ្នាំ២០២០ ហើយបច្ចុប្បន្ន បាននិងកំពុងបន្តបេសកកម្មលើកស្ទួយវប្បធម៌ ផ្សព្វផ្សាយទេសចរណ៍ និងការពារបរិស្ថាន នៃ២៥រាជធានីខេត្តរបស់ប្រទេសកម្ពុជា ដោយមានយុវតីជាអប្សរាតំណាងចំនួន២៥រូប និងសមាជិកសកម្មរាប់រយរូប តពីមួយជំនាន់ទៅមួយជំនាន់បន្តបន្ទាប់គ្នា ដោយមានដៃគូសហការជាតិ និងអន្តរជាតិជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីរួមផ្សព្វផ្សាយឱ្យពិភពលោកបានឃើញនិងស្គាល់ពីកិត្យានុភាពនៃវប្បធម៌ខ្មែរ ដ៏ឧត្តុង្គឧត្តមមហស្ចារ្យ។ 🙏🇰🇭❤️.....
fans
#ក្លឹបសិល្បៈនិងផ្ទាំងទស្សនីយភាពមេគង្គ
#អប្សរា២៥ដួង #អប្សរា #អប្សរា25ដួង
#ជូនពរ
#របាំអប្សរា
#របាំបុរាណ