06/05/2026
ជីម៉ាកសញ្ញារូបទន្សាយ NPK 12-3-3 & NPK 5-5-5
បានមកដល់ទឹកដីសមុទ្រដែលមាន #នៅកោះសង្សារ 😁😁
ទំនាក់ទំនងពត៌មានបញ្ជាទិញបានណា #អ្នកនេសាទទាំងអស់គ្នា
#តម្លើងម៉ាសុីនផលិតជីគ្រាប់ #គុណភាពល្អតម្លៃសមរម្យ #ជី
22/04/2026
🙄 តើអ្នកកំពុងស្វែងរកសេវាតម្លើងម៉ាស៊ីនផលិតជីមែនទេ?
😊 ប្លង់សិប្បកម្មត្រួសៗសម្រាប់ត្រៀមតម្លើងជូនអតិថិជន
🤝 ទទួលប្រឹក្សាយោបល់អំពីការតម្លើងម៉ាសុីនផលិតជី
📍 បុរីរំចេក ក្រុងបាត់ដំបង
☎️ ពត៌មានបន្ថែម: 067 79 8000
#តម្លើងម៉ាសុីនផលិតជីគ្រាប់ #គ្រប់ខេត្ត #គុណភាព
#គុណភាពល្អតម្លៃសមរម្យ #គុណភាពជាចម្បង
31/03/2026
[របកគំហើញថ្មីដ៏អស្ចារ្យ៖ ស្រូវអាយុវែង "ដាំតែម្ដង ប្រមូលផលបានច្រើនឆ្នាំ"!] 🌾🇨🇳🤝🇰🇭🌾
🤔 តើបងប្អូនធ្លាប់ស្រមៃទេថា បើការធ្វើស្រែមិនបាច់ភ្ជួររាស់ មិនបាច់ ស្ទូង រាល់ឆ្នាំ តើនឹងចំណេញកម្លាំង និងថវិកាប៉ុណ្ណា?
🤗 ពេលនេះសុបិនបានក្លាយជាការពិតហើយ! ក្រុមអ្នកវិទ្យាសាស្ត្រមកពី បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) បានរកឃើញ "ហ្សែនអាយុវែង" នៅក្នុងពូជស្រូវព្រៃ ដែលអនុញ្ញាតឱ្យគេអភិវឌ្ឍទៅជា "ស្រូវពហុឆ្នាំ" (Perennial Rice)។
🧐 តើស្រូវប្រភេទនេះមានលក្ខណៈពិសេសអ្វីខ្លះ?
🌾 ដាំតែម្ដង ច្រូតបានច្រើនដង៖ បន្ទាប់ពីប្រមូលផលរួច គល់ស្រូវនឹងដុះពន្លកថ្មីឡើងវិញដោយខ្លួនឯង (ស្រដៀងនឹងស្មៅ ឬដំណាំផ្សេងៗមួយចំនួន)។
🌾 ប្រព័ន្ធ ឬសរឹងមាំ៖ វាមាន ឬសវែង និងជ្រៅ ដែលអាចស្រូបយកជីវជាតិពីក្នុងដីបានល្អ ធន់នឹងអាកាសធាតុ។
🌾 កាត់បន្ថយចំណាយ៖ កសិករអាចកាត់បន្ថយការចំណាយលើ "គ្រាប់ពូជ កម្លាំងពលកម្ម និងការភ្ជួររាស់" បានរហូតដល់ទៅ ៥០%។
🌾 ជួយដល់បរិស្ថាន៖ ការមិនភ្ជួររាស់ញឹកញាប់ ជួយរក្សារចនាសម្ព័ន្ធដី និងសំណើមដីបានយ៉ាងល្អ។
🪴 បច្ចុប្បន្ន របកគំហើញនេះកំពុងត្រូវបានក្រុមស្រាវជ្រាវបានដាំសាកល្បងនូវពូជស្រូវដែលបានបញ្ចូលហ្សែននេះ ហើយវាអាចលូតលាស់ និងរស់នៅបានយ៉ាងតិច ២ ឆ្នាំ នៅក្នុងទីវាលពិសោធន៍នៅខេត្តហៃណាន ប្រទេសចិន។ នេះគឺជាសញ្ញាវិជ្ជមានមួយសម្រាប់ការផ្លាស់ប្តូរមុខមាត់ថ្មីនៃវិស័យកសិកម្មនាពេលអនាគត!
🤔 តើបងប្អូនកសិករខ្មែរយើងយល់យ៉ាងណាដែរចំពោះបច្ចេកវិទ្យាស្រូវថ្មីនេះ? បើមានពូជនេះនៅស្រុកយើង តើបងប្អូនចង់សាកល្បងដែរឬទេ?
#កសិកម្មទំនើប #ស្រូវអាយុវែង #បច្ចេកវិទ្យាចិន #ចំណេះដឹងកសិកម្ម
31/03/2026
សិប្បកម្មផលិតជីសរីរាង្គ កសិកម្ម
🤝 ថ្ងៃនេះទី31 ខែមីនា ឆ្នាំ2026 បានចុះអនុសារណៈយោគយល់គ្នាជាមួយវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនបាត់ដំបង។
🪴 សម្រាប់ផ្ដល់ឱកាសឱប្អូននិស្សិតៗ បានចុះកម្មសិក្សាស្វែងយល់អំពីសង្វាក់ផលិតកម្មនៃការផលិតជីសរីរាង្គ (ជីគ្រាប់) សញ្ញារូបទន្សាយ របស់សិប្បកម្មរបស់យើងខ្ញុំ។
📍 ទីតាំងសិប្បកម្ម: ស្រុកបាណន់ ខេត្តបាត់ដំបង
#កសិកម្ម #ឧស្សាហកម្ម #ការអភិវឌ្ឍន៍