កម្មវិធីផ្ដល់ការព្យាបាលលំនឹងសរីរាង្គ Osteopathy ជូនដល់បុគ្គលិកយើង អ្នកប្រតិបត្តិយូហ្គានៅមជ្ឈមណ្ឌលយូណាយធីតយូហ្គាអាស៊ី និងក្រុមការងារយូហ្គាសម្រាប់សហគមន៍កម្ពុជា។
July 11, 2026
Osteopathy care at United Yoga Asia by Hattha Vichesas 💛💛💛
មជ្ឈមណ្ឌលយូណាយធីតយូហ្គាអាស៊ី
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មជ្ឈមណ្ឌលយូណាយធីតយូហ្គាអាស៊ី, Yoga studio, #17 AE, Street 278, BKK 1, BKK, Phnom Penh.
យូណាយធីតយូហ្គាអាស៊ីជាក្រុមហ៊ុនទទួលខុសត្រូវមានកំរិត ដែលបានចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្ម និងជាសមាជិកនៃសមាគមយូហ្គាអន្តរជាតិ YOGA ALLIANCE នៅសហរដ្ឋអាមេរិច។
យូណាយធីតយូហ្គាអាស៊ីផ្តល់ការប្រឹក្សាយោបល់អំពីការប្រតិបត្តិយូហ្គាទូទៅ និងថ្នាក់ឯកជនពិសេស។
09/07/2026
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីយូហ្គាមានមេរៀនជីវិតច្រើនលើសលប់ ជាងការហាត់ពត់ពែនខ្លួនប្រាណ? តើវាមានប្រភពមកពីណា ហើយទស្សនវិជ្ជាបុរាណមួយនេះ អាចជួយឱ្យចិត្តរបស់យើងស្ងប់ និងមានក្តីសុខក្នុងជីវិតរស់នៅបច្ចុប្បន្នដោយរបៀបណាខ្លះ?
ចូលរួមជាមួយយើង ដើម្បីស្វែងរកចម្លើយ និងបើកទំព័រថ្មីនៃចំណេះដឹងនៅក្នុង សិក្ខាសិលាអំពីប្រភពនៃយូហ្គា ទស្សនវិជ្ជាយូហ្គា សន្តិចិត្ត និងសុខុមាលភាពជីវិត 🪷🪷🪷
ចំណុចពិសេសនៃកម្មវិធីនេះ គឺការផ្តោតសំខាន់លើការសិក្សាស្វែងយល់ និងការប្រតិបត្តិយូហ្គាសម្រាប់ជីវិតជាក់ស្តែង ផ្អែកលើទស្សនវិជ្ជាយូហ្គា ដោយមិនពាក់ព័ន្ធ ឬផ្សារភ្ជាប់ទៅនឹងលទ្ធិសាសនាណាមួយឡើយ។ សូមកុំខកខានឱកាសក្នុងការវិនិយោគលើសុខុមាលភាពជីវិតខ្លួនឯង។ សូមរួសរាន់ចុះឈ្មោះ ដោយផ្ញើសារមកកាន់យើងខ្ញុំសម្រាប់ការកក់កន្លែង!
07/07/2026
ក្រុមការងារយូហ្គាសម្រាប់សហគមន៍កម្ពុជា (ក្រុមស្ម័គ្រចិត្ត) បន្តចុះចែករំលែកសេចក្តីល្អ ជូនសិស្សានុសិស្សនៃសហគមន៍ក្ងោកពង្រ ដែលមានទីតាំងនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យពង្រ ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្នុងឱកាសនោះដែរ ក្រុមការងារយើងបានបង្កើតបរិយាកាសរីករាយជាមួយសិស្សានុសិស្ស ដោយសកម្មភាពផ្សេងៗ មានទាំងការមបង្រៀនមេរៀនយូហ្គាសមាធិសម្រាប់សុខភាពកាយចិត្តរឹងមាំ និងចែកជូនសំភារៈសិក្សាខ្លះៗដល់សិស្សានុសិស្សទាំងអស់ផងដែរ។
សហគមន៍ក្ងោកពង្រ ត្រូវបានផ្តល់ឈ្មោះដោយក្រុមការងារយើងកាលពីបីឆ្នាំមុន នៅក្នុងឱកាសដាំដើមក្ងោកក្នុងបរិវេណសាលា និងបន្ថែមសៀវភៅរឿង និងគំនូរក្នុងបណ្ណាល័យប្រមាណ៥០០ក្បាល។ សូមអរគុណថ្នាក់ដឹកនាំ និងសមាជិកនៃក្រុមការងារយូហ្គាសម្រាប់សហគមន៍កម្ពុជា ដែលតែងតែរួបរួមបរិច្ចាកមិនគិតពីការតបស្នង ការលះបង់ពេលវេលា និងការចូលរួមសហការគ្នាយ៉ាងល្អនៅគ្រប់ទីតាំងដែលយើងបានចុះជួយ។ សូមអរគុណអ្នកគ្រូ សំ ស្រីនាថ ផងដែរ ដែលបានចូលរួមចែករំលែកសេចក្តីល្អក្នុងកម្មវិធីលើកនេះ ជាការអបអរថ្ងៃកំណើតរបស់អ្នកគ្រូ ដែលជាការរម្លឹកមួយដ៏ល្អជូនអ្នកជុំវិញខ្លួន ចំពោះកាលដែលកើតមក មានជីវិតហើយ ត្រូវមានចំនេះជំនាញល្អជូនខ្លួនឯង និងចាំបាច់ចេះចែករំលែកជូនអ្នកជុំវិញខ្លួនដោយបញ្ញាស្មារតីខ្ពស់ ដើម្បីភាពរីកចម្រើនពិតក្នុងសហគមន៍យើងទាំងអស់គ្នា។
29/06/2026
តស់! សូមរៀនបន្ថែមថ្ងៃនេះអំពីការការពារឆ្អឹងកង ក ជាមួយអ្នកគ្រូសុខឡាង៖ ឆ្អឹងកង ក ទី៧ រមែងលៀនចេញមកក្រៅ បុកចុះទៅក្រោមនៅពេលយើងប្រតិបត្តិ សាឡាមបាសាវ៉ាងហ្កាសសាណា (ដូចក្នុងរូប)។ ចំពោះសិស្សគ្រប់កំរិត ការបង្កើតលំនឹងលើស្មាទាំង២ និងការរុញពីផ្នែកឆ្អឹងស្លាបប្រជាវទៅទ្រូង គឺជាគ្រឹះសំខាន់ក្នុងការទាញយកជើង និងត្រគាកមកចំខ្សែបន្ទាត់កណ្តាល និងបង្កើនលំនឹងរវាងផ្នែកខាងមុខ និងខាងក្រោយនៃកាយ។
អ្វីដែលគួរប្រុងប្រយ័ត្ន គឺការរុញឆ្អឹងកង ក ទី៧ បុកទៅក្រោមហួសហេតុនៅក្នុងការប្រិតិបត្តិបែបនេះ។ ដើម្បីជៀសវាងគ្រោះថ្នាក់លើឆ្អឹងកង ក យើងអាចប្រើភួយ២ ឬ៣ បន្ថែម មកក្រាលពីក្រោម ក និងខ្នង (ដូចក្នុងរូប)។ រៀនបន្ថែមនៅក្នុងថ្នាក់ប្រតិបត្តិប្រចាំសប្តាហ៍របស់យើង ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ មានទាំងពេលព្រឹក ម៉ោង៩ ម៉ោង១០ ម៉ោង១០:៣០ និងពេលល្ងាច ម៉ោង៦។
សូមចុច Like ឬ Follow មជ្ឈមណ្ឌលយូណាយធីតយូហ្គាអាស៊ីដើម្បីទទួលបានមេរៀនថ្មីៗ។
27/06/2026
នៅក្នុងខែធ្នូខាងមុខនេះ ប្រទេសកម្ពុជានឹងរៀបចំទិវាយូហ្គាជាលើកដំបូងបង្អស់របស់ខ្លួន បន្ទាប់ពីមានការខិតខំប្រឹងប្រែងផ្សព្វផ្សាយពីសំណាក់សហគមន៍យូហ្គាកម្ពុជាអស់រយៈពេលជិតពីរទសវត្សរ៍។ អ្នករៀបចំកម្មវិធីមានគោលបំណងជំរុញការជួបជុំនេះជាពិធីអបអរជាមួយអ្នកប្រតិបត្តិយូហ្គាក្នុងស្រុក និងទាក់ទាញអ្នកប្រតិបត្តិយូហ្គាជុំវិញពិភពលោកមកកម្ពុជា ដែលអាចជួយប្រទេសកម្ពុជាទៅជាគោលដៅទេសចរណ៍បែបសុខភាពផងដែរ។
Cambodia Gears Up to Host Inaugural National Yoga Festival Cambodia will host its first national yoga festival in December after nearly two decades of grassroots efforts to promote the practice, as organisers look to position the Kingdom as a destination for wellness tourism
25/06/2026
(English below) អ្នកជំនាញយូហ្គាកម្ពុជា ជួបអ្នកជំនាញអូស្ដេអូផាធីអឺរ៉ុប (Osteopathy)! ជួយគ្នាទៅវិញទៅមកដើម្បីសហគមន៍កម្ពុជា!
ចុងសប្តាហ៍នេះផងដែរ យើងទទួលបានដំណឹងល្អពិសេសពីលោកគ្រូ Piseth Lun / លន់ ពិសិដ្ឋ នាយកប្រតិបត្តិនៃ មជ្ឈមណ្ឌលយូណាយធីតយូហ្គាអាស៊ីយើង អំពីការរៀបចំសិក្ខាសិលា និងការព្យាបាលឥតគិតថ្លៃ ដល់អ្នកសហគមន៍យូវ៉ាអេ នៅខែកក្កដាខាងមុខនេះ 💗💗💗។ ដំណឹងបន្ថែមនឹងផ្តល់ជូនឆាប់ៗនេះ! សិក្សាបន្ថែមអំពី Osteopathy តាមបទសំភាសន៍ក្នុងតំណរភ្ជាប់នេះ https://www.facebook.com/share/v/1BP28CqVCG/?mibextid=wwXIfr 🌸🌸🌸
A heartfelt thank you to Dr. Patrick for bringing another dedicated osteopathy team to support Cambodia through Hattha Vichesas. We are also grateful for the opportunity to lead special yoga sessions for the team, helping restore balance and energy throughout their time of service. 💗💗💗
23/06/2026
ត្បិតអី យូហ្គា (សំ.) ជាវិថីនៃជីវិតសន្តិភាព ដោយសំដៅលើការ រួបរួម/យោគ (បា.) មនុស្សលើលោកនេះ។ ចុះនៅពេលអ្នក អបអរទិវាយូហ្គាអន្តរជាតិ តើអ្នកបានទំលាក់ចោលនូវការបែងចែក ការប្រកាន់បក្សពួក វណ្ណៈ ទ្រព្យ ឬការសម្លឹងឃើញខ្លួនទាប/ខ្ពស់ជាងគ្នាឬទេ?
រូបភាព៖ ក្រុមការងារយូហ្គាសម្រាប់សហគមន៍កម្ពុជា ចុះចែករំលែកមេរៀនយូហ្គា ដល់សិស្សានុសិស្សនៅទីជនបទ។
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
#17 AE, Street 278, BKK 1, BKK
Phnom Penh
120101