13/08/2026
[English Below ភាសាអង់គ្លេសខាងក្រោម]
(តាកែវ និងកំពង់ធំ៖) នៅថ្ងៃទី៥-៦ និងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនៃមជ្ឈមណ្ឌលស្រាវជ្រាវសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ដី (អេកូលែន) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយបណ្ឌិត Noreen Byrne មកពីសាកលវិទ្យាល័យ University College Cork ប្រទេសអៀរឡង់ បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី២ លើប្រធានបទ “ការកសាងសមត្ថភាពសហគមន៍កសិកម្មនៅកម្ពុជា”។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការគម្រោង “ការពង្រឹងអភិបាលកិច្ចសហគមន៍កសិកម្ម តាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអៀរឡង់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” ក្រោមការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារ Irish Aid នៃរដ្ឋាភិបាលអៀរឡង់។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាព និងសិទ្ធិអំណាចសហគមន៍កសិកម្ម ក្នុងការដឹកនាំ និងជំរុញឱ្យមានការផ្លាស់ប្តូរយុទ្ធសាស្រ្តក្នុងសហគមន៍ ព្រមទាំងចូលរួមឆ្លុះបញ្ចាំងលើប្រវត្តិរួម គុណតម្លៃរួម និងទស្សនវិស័យរួមរបស់សហគមន៍។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងនៅសហគមន៍ចំនួន ៣ រួមមាន
១. សហភាពសហគមន៍ត្រាំកក់
២. សហគមន៍ទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ខេត្តតាកែវ និង
៣. សហគមន៍ទំនើបប្រាសាទសំបូររុងរឿង នៅខេត្តកំពង់ធំ។
--------------------------------------------------
(Takeo and Kampong Thom): On August 5–6 and August 10, 2026, the team from the Ecosystem Services and Land Use Research Center (ECOLAND) of the Royal University of Agriculture, in collaboration with Dr. Noreen Byrne from University College Cork (UCC), Ireland, organized the second training session on “Building the Capacity of Agricultural Cooperatives in Cambodia.”
The training was conducted under the cooperative project “Empowering Agricultural Cooperatives: Bridging Cambodia and Ireland for Sustainable Development,” with support from Irish Aid of the Government of Ireland.
The training aimed to strengthen the capacity and empowerment of agricultural cooperatives to lead and drive strategic changes within their communities, while encouraging participants to reflect on their shared history, shared values, and shared vision.
The training session was conducted across three agricultural cooperatives:
1. Tram Kak Union Cooperative
2. Tram Kak Modern Vegetable Greenhouse Community in Takeo Province and
3. Prasat Sambor Rung Roeang Modern Agricultural Cooperative in Kompong Thom Province.
Irish Embassy in Vietnam
University College Cork
UCC Centre for Co-operative Studies
សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture
11/08/2026
“Teamwork makes the dream work”
Every achievement at the ECOLAND Center is built on the shared efforts and dedication of our team members over the past years. During our recent team retreat, we engaged in strategic planning, refined our vision, and established actionable goals for ECOLAND's next chapter.
04/08/2026
[English below]
(ព្រះវិហារ-កំពង់ធំ)៖ កាលពីថ្ងៃទី ២០ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលស្រាវជ្រាវសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ដី (អេកូលែន) នៃសាលាក្រោយបរិញ្ញាបត្រ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម - Royal University of Agriculture បាននឹងកំពុងសហការជាមួយអង្គការ UCOOPIA ក្នុងគម្រោងស្តីពី “សម្ព័ន្ធកសិកម្មអេកូឡូស៊ីដើម្បីលើកកម្ពស់ដំណាំស្វាយចន្ទីប្រកបដោយនិរន្ដភាពនៅកម្ពុជា (CHANTI)” បានចុះប្រមូលទិន្នន័យពាក់ពន្ធ័ ក្នុងគោលបំណង ១) វាយតម្លៃស្ថានភាពនៃការអនុវត្តកសិអេកូឡូស៊ីរបស់កសិករដោយប្រើប្រាស់ឧបករណ៍ (TAPE) និង ២) កំណត់បញ្ហាប្រឈម និងឱកាសក្នុងការឆ្ពោះទៅរកវិវឌ្ឍនាការកសិអេកូឡូស៊ី ក្នុងតំបន់សិក្សារបស់គម្រោងរួមមានខេត្ដកំពង់ធំ និងខេត្ដព្រះវិហារ។ ការប្រមូលទិន្នន័យនេះធ្វើឡើងតាមរយៈការសំភាសន៍បែបស៊ីជម្រៅជាមួយកសិករទទួលផលចំនួន ១១៩ សំណាក។
--------------------------------------------
(Preah Vihear & Kampong Thom)៖ On 20-31 July 2026, Ecosystem Services and Land Use Research Center (ECOLAND) RUA – Royal University of Agriculture in collaboration with UCOOPIA under the project's framework “Agroecology Alliance to Promote Sustainable Cashew Nut in Cambodia (CHANTI)” had conductued data collection including in-depth interview with project beneficiairies of 119 households to 1) assess the Agroecological performance using (TAPE) tool and 2) identify challenges and opportunity toward agroecological transition in the two project areas including Kampong Thom and Preah Vihear provinces.
#សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture
02/08/2026
🎉Welcome Back to the Team!
We are delighted to welcome back Ms. Mao Theara as a Research Assistant at the Ecosystem Services and Land Use Research Center (ECOLAND), Graduate School, Royal University of Agriculture!
🎓After completing her Master’s degree in Montpellier University, France, she is returning to ECOLAND to bring her updated expertise and practical experience back to our research team.
28/07/2026
[English Below ភាសាអង់គ្លេសខាងក្រោម]
(កំពង់ធំ៖) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព និងពង្រឹងអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន ក្រុមការងារនៃមជ្ឈមណ្ឌលស្រាវជ្រាវសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ដី (អេកូលែន) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យ University College Cork (ប្រទេសអៀរឡង់) រៀបចំវគ្គបណ្តុះបណ្តាលស្តីពី "ការកសាងសមត្ថភាពសហគមន៍កសិកម្មនៅកម្ពុជា" នៅសហគមន៍ទំនើបប្រាសាទសំបូររុងរឿង នៅខេត្តកំពង់ធំ។
វគ្គបណ្តុះបណ្តាលខាងលើក្នុងគម្រោងស្តីពី"ការពង្រឹងអភិបាលកិច្ចសហគមន៍កសិកម្ម តាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអៀរឡង់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព" ក្រោមការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារ Irish Aid នៃរដ្ឋាភិបាលអៀរឡង់។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងណែនាំពីផែនការយុទ្ធសាស្រ្ត ការរក្សា និងការពង្រីកបណ្តុំអាជីវកម្មកសិកម្ម (Agri-Cluster Retention and Expansion-ACRE) ព្រមទាំងការពង្រឹងអភិបាលកិច្ច ការគ្រប់គ្រងដោយផ្ដោតលើសមាជិក និងការធ្វើផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍សហគមន៍ ដែលមានចូលរួមពីភាគីពាក់ព័ន្ធសរុបប្រមាណ ២៣នាក់ រួមមាន៖ មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីកសិកម្មឃុំ ក្រុមប្រឹក្សាភិបាល ក្រុមត្រួតពិនិត្យ បុគ្គលិក និងសមាជិកសហគមន៍។
--------------------------------------------------
(Kampong Thom): On July 24, 2026, To promote sustainable agricultural development and strengthen local governance, the team from the Center for Ecosystem Services and Land Use Research (ECOLAND) at the Royal University of Agriculture (RUA) and a master’s degree students from University College Cork (Ireland), organized a training session on “Agricultural Cooperative Capacity Building in Cambodia” at the Prasat Sambor Rung Roeang Modern Agricultural Cooperative in Kompong Thom province.
This training session was conducted under the project “Strengthening Agricultural Cooperative Governance through Cambodia-Ireland Cooperation for Sustainable Development,” supported by Irish Aid of the Irish Government.
The objective of the training was to introduce strategic plans for Agri-Cluster Retention and Expansion (ACRE), strengthen governance, promote member-centric management, and develop strategic agricultural cooperative development planning. This event was attended by approximately 23 participants, including officials from the Department of Agricultural Cooperative Development, the Provincial Department of Agriculture, Forestry, and Fisheries, commune agricultural officers, board members, inspectors, and members of agricultural cooperative.
Irish Embassy in Vietnam
សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture
University College Cork(
26/07/2026
Welcome our new member
Mr. Keang Yhang as a Research Assistant at the Ecosystem Services and Land Use for Research Center (ECOLAND), Royal University of Agriculture.
official
22/07/2026
[English Below ភាសាអង់គ្លេសខាងក្រោម]
(តាកែវ)៖ នៅថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារនៃមជ្ឈមណ្ឌលស្រាវជ្រាវសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ដី (អេកូលែន) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មកពីសាកលវិទ្យាល័យ University College Cork ប្រទេសអៀរឡង់ ក្រោមកិច្ចសហប្រតិបត្តិការគម្រោង “ការពង្រឹងអភិបាលកិច្ចសហគមន៍កសិកម្ម តាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអៀរឡង់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការកសាងសមត្ថភាពសហគមន៍កសិកម្មនៅកម្ពុជា”។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងណែនាំពីផែនការយុទ្ធសាស្រ្ត ការរក្សា និងការពង្រីកបណ្តុំអាជីវកម្មកសិកម្ម (Agri-Cluster Retention and Expansion-ACRE) ព្រមទាំងការពង្រឹងអភិបាលកិច្ច ការគ្រប់គ្រងដោយផ្ដោតលើសមាជិក និងការធ្វើផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍សហគមន៍ នៅសហភាពសហគមន៍ត្រាំកក់ និងសហគមន៍ទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ខេត្តតាកែវ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធសរុបប្រមាណ ២៣នាក់ រួមមាន៖ មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីកសិកម្មឃុំ ក្រុមប្រឹក្សាភិបាល ក្រុមត្រួតពិនិត្យ បុគ្គលិក និងសមាជិកសហគមន៍។
--------------------------------------------------
(Takeo): On July 20-21, 2026, the team from the Ecosystem Services and Land Use Research Center (ECOLAND) of the Royal University of Agriculture, in collaboration with master's degree student from University College Cork, Ireland under the cooperative project " Empowering Agricultural Cooperatives: Bridging Cambodia and Ireland for Sustainable Development " had organized a training workshop on " Building the capacity of Agricultural Cooperatives in Cambodia."
The training aimed to introduce strategic plans for Agri-Cluster Retention and Expansion (ACRE), strengthen governance, promote member-centric management, and develop strategic agricultural cooperative development planning at the Tram Kak Union Agricultural Cooperative (TrUAC) and Banle Phtas Samnanh TramKak Modern Agricultural Cooperative (TKVMAC) in Takeo Province.
The event was attended by approximately 23 participants, including officials from the Department of Agricultural Cooperative Development, the Provincial Department of Agriculture, Forestry, and Fisheries, commune agricultural officers, board members, inspectors, and members of in each agricultural cooperative.
Irish Embassy in Vietnam
UCC Centre for Co-operative Studies
University College Cork
18/07/2026
[English Below ភាសាអង់គ្លេសខាងក្រោម]
សូមអបអរសាទរដល់ លោក ភន សុភា ជានិស្សិតហាត់ការក្នុងគម្រោងស្តីពី “ថ្នាំកសិកម្ម និងសុខភាពមនុស្ស” សហការរវាង មជ្ឈមណ្ឌលស្រាវជ្រាវប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ដី (អេកូលែន) និងមជ្ឈមណ្ឌលជាតិបារាំងសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ (CNRS) បានទទួលជោគជ័យក្នុងពិធីត្រួតពិនិត្យ និងវាយតម្លៃកិច្ចការពារគម្រោងស្រាវជ្រាវនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ ការគ្រប់គ្រងចម្រុះសម្រាប់ការអភិវឌ្ឍកសិកម្មនិងជនបទ ជំនាន់ទី២៣ របស់សាលាក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
——————————————
Congratulations to Mr. Phorn Sophea, an Project Intern under the project entitled "Pesticides and Human Health" in collaboration between the Research Center for Ecosystem Services and Land Use (Ecoland) and the French National Center for Scientific Research (CNRS) on the successful defense of his Master’s proposal in the Integrated Management for Agricultural and Rural Development, 23rd Generation, Graduate School of the Royal University of Agriculture.
17/07/2026
[English Below ភាសាអង់គ្លេសខាងក្រោម]
មជ្ឈមណ្ឌលស្រាវជ្រាវប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ដី (អេកូលែន) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានកិត្តិយសយ៉ាងក្រៃលែងក្នុងការស្វាគមន៍គណៈប្រតិភូមកពីស្ថានទូតអៀរឡង់ ក្នុងកិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៦ កន្លងទៅនេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក Ronan Cunniffe (អនុប្រធានបេសកកម្ម) និង លោកស្រី Nguyen Thi Huong (ទីប្រឹក្សាជាន់ខ្ពស់ នៃស្ថានទូតអៀរឡង់) និងក្រុមការងាររបស់មជ្ឈមណ្ឌលអេកូលែន ដើម្បីពិភាក្សាពីការអនុវត្តគម្រោង(EDU/2025/Cambodia-01)។
ក្នុងកិច្ចពិភាក្សានេះមជ្ឈមណ្ឌល បានលើកឡើងពីសមិទ្ធផលសំខាន់ៗ និងការងារកំពុងបន្ត ក្រោមកិច្ចសហការជាមួយសិក្សាពីសហគមន៍កសិកម្ម (Centre for Co-operative Studies) នៃសាកលវិទ្យាល័យ University College Cork (UCC)ប្រទេសអៀរឡង់មានដូចជា៖
• កម្មវិធីទស្សនកិច្ចផ្លាស់ប្តូរការសិក្សានៅប្រទេសអៀរឡង់ កាលពីខែឧសភា កន្លងទៅ និងផែនការកំពុងបន្ត និង
• វគ្គបណ្តុះបណ្តាលសម្រាប់សហគមន៍កសិកម្ម នៅក្នុងខេត្តតាកែវ និងខេត្តកំពង់ធំនាពេលខាងមុខ
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតអៀរឡង់ សម្រាប់ការគាំទ្រថវិកាលើការនេះគម្រោងនេះ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់វិស័យកសិកម្ម និងការអប់រំនៅកម្ពុជា។
------------------------------------
The Ecosystem Services and Land Use Research Center (ECOLAND) of the Royal University of Agriculture was deeply honored to welcome a delegation from the Embassy of Ireland for an exchange meeting on July 13, 2026.
The meeting brought together Mr. Ronan Cunniffe (Deputy Head of Mission) and Ms. Nguyen Thi Huong (Senior Advisor) from the Irish Embassy in Vietnam, alongside the ECOLAND team, to discuss the implementation of our joint project (EDU/2025/Cambodia-01).
During the discussion, the Center highlighted key achievements and ongoing activities in collaboration with the UCC Centre for Co-operative Studies of Cork University Business School Ireland, including:
• The exchange visit to Ireland this past May and upcoming follow-up plans.
• Upcoming training sessions for agricultural cooperatives in Takeo and Kampong Thom provinces.
We would like to express our sincere gratitude to the Embassy of Ireland for the financial support of this project, and for their strong commitment to promoting agricultural development and educational initiatives in Cambodia.
17/07/2026
ECOLAND would like to express our sincere gratitude Irish Embassy in Vietnam for financial support for the project (EDU/2025/Cambodia-01). During the discussion, the Irish Embassy has shown a strong commitment to supporting agricultural development and educational initiatives in Cambodia.