17/08/2026
ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ សហព័ន្ធកីឡាទូកកានូ និងរ៉ូអុីង បានចាត់តំណាងសហព័ន្ធ ចូលរួមកិច្ចប្រជុំស្តីពីការត្រៀមរៀបចំកម្មវិធីរត់ភ្លើងគប់កីឡា និងត្រៀមរៀបចំការប្រកួតកីឡាទូកនាគ ទូកកានូ និងរ៉ូអុីង ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ញ៉ែម សារី អភិបាលរង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅសាលប្រជុំសាលាខេត្តស្វាយរៀង៕