Cambodia Microfinance Association

Cambodia Microfinance Association

Share

Microfinance Is The Key To Breaking The Poverty Cycle

As non-profit, membership-based organization Cambodia Microfinance Association (CMA) aims to help Cambodians receive financial services in a timely fashion through a sustainable financial system by ensuring prosperity sustainability microfinance sector.

02/08/2026

ការប្រើប្រាស់កម្ចីក្រៅផ្លូវការប្រឈមនឹងបំណុលច្រើនលើសលប់ និងនាំឱ្យមានបញ្ហាហិរញ្ញវត្ថុនៅថ្ងៃក្រោយ

01/08/2026

សារលិខិតជូនពរ លោក រស់ ធារឹទ្ធ សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងឱកាសខួបកំណើត ១ សីហា ២០២៦។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមជូនពរលោក ទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តមានការអភិវឌ្ឍប្រកបដោយចីរភាព។

31/07/2026

🎉 The Journey Continues!

The first course of our 3-in-1 Risk Management Training Package has been successfully completed, equipping participants with practical insights and valuable industry knowledge. Thank you to everyone who joined us!

The Second and the third course will be coming soon.

✅ Target Functions:
• Risk Management
• Treasury
• Finance
• Audit
• Operation
• Credit

⭐️Detail: https://is.gd/fqZ7j0
👉Register: https://forms.office.com/r/7YyE0sQFqt

30/07/2026

សម្រាប់អ្នកស្រី អ៊ុំ ពៅ ការមានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់នៅផ្ទះ មិនត្រឹមតែធ្វើឱ្យការរស់នៅកាន់តែងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សុខភាព និងគុណភាពជីវិតរបស់គ្រួសារទាំងមូល។

ក្រោយទទួលបាន ឥណទានទឹកស្អាត និងអនាម័យ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្លូវការ អ្នកស្រីមានលទ្ធភាពសាងសង់បង្គន់អនាម័យ និងដំឡើងប្រព័ន្ធទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។

កាលពីមុន គ្រួសាររបស់អ្នកស្រីមិនមានបង្គន់អនាម័យផ្ទាល់ខ្លួនឡើយ។ ពេលយប់ត្រូវទៅបន្ទោរបង់នៅតាមព្រៃ ខណៈកូនៗត្រូវទៅសុំប្រើបន្ទប់ទឹករបស់សាច់ញាតិ ដែលបង្កឱ្យមានការលំបាក និងបញ្ហាសុខភាពជាញឹកញាប់។

អ្នកស្រីបានចែករំលែកថា៖
«ក្រោយពេលមានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់នៅផ្ទះ គ្រួសារនាងខ្ញុំរស់នៅមានភាពងាយស្រួល ជាងមុន មានអនាម័យ និងសុខភាពល្អ ហើយមិនសូវឈឺថ្កាត់ដូចមុនទៀតទេ»។ ✨

💙 ឥណទានទឹកស្អាត និងអនាម័យ មិនត្រឹមតែជួយពង្រីកលទ្ធភាពទទួលបានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់សុខភាព សុខុមាលភាព សេចក្តីថ្លៃថ្នូរ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។ តាមរយៈការផ្តល់ហិរញ្ញប្បទានប្រកបដោយការទទួលខុសត្រូវ កម្មវិធីនេះបាននឹងកំពុងគាំទ្រផ្នែកហិរញ្ញប្បទានដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ដើម្បីលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ ដែលជាមូលដ្ឋានដ៏ចាំបាច់សម្រាប់ការរស់នៅប្រកបដោយសុខភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

29/07/2026

លោក អ៊ុក សារ៉េន កសិករដាំស្មៅ នៅខេត្តកណ្តាល មានមុខរបរ និងជីវភាពគ្រួសារល្អប្រសើរជាងមុនក្រោយពីបានប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញ។ ទស្សនាការរៀបរាប់របស់លោកដូចតទៅ!

Photos from Cambodia Microfinance Association's post 28/07/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង IFC ជំរុញការលើកកម្ពស់កិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ
-----------——
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានសហការជាមួយនឹង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation - IFC) នៃធនាគារពិភពលោក រៀបចំវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញស្តីពី «កិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ៖ ការយល់ដឹងអំពីលទ្ធភាពសងរបស់អ្នកខ្ចី និងការទទួលខុសត្រូវរបស់គ្រឹះស្ថានហិរញ្ញវត្ថុ (Financial Consumer Protection: Understanding Borrower Affordability and Lender Responsibilities)» នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាង IFC និងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមសរុបប្រមាណជាង ១០០នាក់។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងការយល់ដឹង និងចែករំលែកការអនុវត្តល្អៗពាក់ព័ន្ធនឹងការវាយតម្លៃលទ្ធភាពសងរបស់អតិថិជន និងការទទួលខុសត្រូវរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការផ្តល់ឥណទាន សំដៅលើកកម្ពស់ការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ ពង្រឹងកិច្ចការពារអតិថិជន និងរួមចំណែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុឱ្យកាន់តែមានភាពរឹងមាំ និងប្រកបដោយចីរភាព។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ការវាយតម្លៃលទ្ធភាពសងរបស់អតិថិជន មិនត្រឹមតែជាតម្រូវការតាមបទប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការទទួលខុសត្រូវប្រកបដោយវិជ្ជាជីវៈរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីការពារអតិថិជនពីបញ្ហាអស់លទ្ធភាពសង ពង្រឹងគុណភាពផលប័ត្រឥណទាន ព្រមទាំងកសាងទំនុកចិត្តរយៈពេលវែងរបស់អតិថិជនចំពោះវិស័យហិរញ្ញវត្ថុ។

បន្ថែមលើនេះ លោកក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សមាគម តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ និងជាពិសេសគ្រឹះស្ថានសមាជិក ដើម្បីបន្តលើកកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុ និងការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ ពង្រឹងកិច្ចការពារអតិថិជន កសាងសមត្ថភាពគ្រឹះស្ថានហិរញ្ញវត្ថុ និងជំរុញការអនុវត្តគោលការណ៍ និងស្តង់ដារនានាពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែមានតម្លាភាព បរិយាបន្ន ភាពធន់ និងចីរភាព៕

27/07/2026

𝗧𝗵𝗲 𝗠𝗶𝗰𝗿𝗼𝗳𝗶𝗻𝗮𝗻𝗰𝗲 𝗛𝗶𝗴𝗵𝗹𝗶𝗴𝗵𝘁𝘀 – 𝗜𝘀𝘀𝘂𝗲 #𝟯 𝗶𝘀 𝗡𝗼𝘄 𝗔𝘃𝗮𝗶𝗹𝗮𝗯𝗹𝗲!

Stay informed with the latest developments, insights, and stories from Cambodia's microfinance sector in the newest edition of The Microfinance Highlights.

This issue features:
🔹 Cambodia's microfinance sector performance in Q1 2026
🔹 Financial literacy initiatives creating nationwide impact
🔹 Green finance and sustainable finance developments
🔹 Governance and operational excellence workshops
🔹 Humanitarian support to border communities
🔹 Industry news, upcoming training programs, useful resources, and much more.

Whether you're a financial professional, development partner, policymaker, researcher, or simply interested in Cambodia's financial sector, The Microfinance Highlights keeps you connected with the latest trends and initiatives.

👉 𝗥𝗲𝗮𝗱 𝗮𝗻𝗱 𝗦𝘂𝗯𝘀𝗰𝗿𝗶𝗯𝗲 𝗡𝗼𝘄: https://bit.ly/3TlZWPA

26/07/2026

សូមប្រើប្រាស់ប្រាក់កម្ចីឱ្យចំគោលដៅ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ និងជៀសវាងនូវការប្រើប្រាស់កម្ចីចំណាយលើសម្ភារៈនិយមមិនចាំបាច់ ឬប្រើប្រាស់លើអំពើអបាយមុខគ្រប់ប្រភេទដែលនាំឱ្យកើតមាននូវបំណុលច្រើនលើសលុប។

Photos from Cambodia Microfinance Association's post 25/07/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជំរុញការអភិវឌ្ឍផលិតផលហិរញ្ញប្បទានបៃតង ស្របតាមប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាព
-----------——
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រោមការគាំទ្រពីស្ថានទូតអៀរឡង់តាមរយៈអង្គការអុកស្វាមនៅកម្ពុជា Oxfam in Cambodia បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងកម្រិតបច្ចេកទេសស្តីពី «ការអភិវឌ្ឍផលិតផលហិរញ្ញប្បទានបៃតង ស្របតាមប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារនៅកម្ពុជា» នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

កិច្ចប្រជុំឆ្លុះបញ្ចាំងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់គ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមក្នុងគម្រោង Climate Resilience for All (CREFA) អំពីការអនុវត្តប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាព ពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍផលិតផលហិរញ្ញប្បទានបៃតង និងប្រមូលធាតុចូលសំខាន់ៗ ដើម្បីកំណត់សកម្មភាព និងការគាំទ្របច្ចេកទេសបន្ថែម សម្រាប់ជួយគ្រឹះស្ថានហិរញ្ញវត្ថុអនុវត្តប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោក ឈន វឌ្ឍនៈ អគ្គលេខាធិការ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារនៅកម្ពុជាដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយធនាគារជាតិនៃកម្ពុជា គឺជាក្របខណ្ឌដ៏សំខាន់មួយ ដែលនឹងជួយឱ្យគ្រឹះស្ថានហិរញ្ញវត្ថុកំណត់ អភិវឌ្ឍ និងគ្រប់គ្រងផលិតផលហិរញ្ញប្បទានបៃតងឱ្យស្របតាមស្តង់ដារជាតិ និងការអនុវត្តអន្តរជាតិ។

លោកក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានហិរញ្ញវត្ថុបន្តសហការជាមួយសមាគម ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម ដើម្បីពង្រឹងការអនុវត្តហិរញ្ញវត្ថុប្រកបដោយចីរភាព អភិវឌ្ឍផលិតផលហិរញ្ញប្បទានបៃតង និងរួមចំណែកអនុវត្តគោលនយោបាយហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងគាំទ្រការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។

គួរជម្រាបជូនផងដែរថា កិច្ចប្រជុំឆ្លុះបញ្ចាំងដ៏មានសារៈសំខាន់នេះក៏មានការអញ្ចើញចូលរួមពី លោក សុខ ឃីម តំណាង អង្គការអុកស្វាម នៅកម្ពុជា លោក Wilson Soo តំណាងក្រុមហ៊ុន Sevea Consulting ព្រមទាំងក្រុមការងារបច្ចេកទេស និងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនគ្រឹះស្ថានផងដែរ៕

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


#30B, Street 652, Sangkat Tuoek Laok3, Khan Tuol Kok
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00