16/08/2026
METTA Nursing Home Care យើងខ្ញុំផ្តល់ជូននូវ សេវាកម្មថែទាំអ្នកជំងឺ និងមនុស្សចាស់ លក្ខណៈឯកជន ២៤ម៉ោង/សប្តាហ៍ ជាមួយក្រុមគ្រូពេទ្យដែលមានបទពិសោធន៍ ដើម្បីធានាបាននូវការយកចិត្តទុកដាក់ខ្ពស់បំផុត៖
🏠 ថែទាំតាមគេហដ្ឋាន (Home Care):
- អនុញ្ញាតឱ្យអ្នកជំងឺទទួលបានការព្យាបាល និងការយកចិត្តទុកដាក់ក្នុងបរិយាកាសផ្ទះដែល កក់ក្ដៅ និងមានទំនុកចិត្ត។
- ថែទាំសុខភាពទូទៅ, ការចាក់ថ្នាំ, ការលាងសម្អាតរបួស, ការបញ្ចុកអាហារ, និងការតាមដានសញ្ញាសំខាន់ៗ។
🏥 ថែទាំក្នុងមន្ទីរពេទ្យ (Hospital Care Companion):
- ផ្តល់ជំនួយបន្ថែមលើសពីការថែទាំរបស់មន្ទីរពេទ្យ ដោយនៅក្បែរអ្នកជំងឺ គ្រប់ពេល។
- ធ្វើជាអ្នកសម្របសម្រួល និងរាយការណ៍ព័ត៌មានទៅក្រុមគ្រួសារ។
✅ គុណសម្បត្តិរបស់យើង:
- បុគ្គលិកមានសីលធម៌ល្អ រួសរាយរាក់ទាក់ និងមានវិជ្ជាជីវៈខ្ពស់។
- អាចបត់បែនតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺ។
16/08/2026
METTA Nursing Home Care ថែទាំមុខរបួស (Wound Care) ជូនអ្នកជំងឺដោយយកចិត្តទុកដាក់ និងការរក្សាអនាម័យ (Sterile Technique) តាមគេហដ្ឋានចំពោះ អ្នកជំងឺចាស់ជរា ឬអ្នកជំងឺដែលមិនអាចផ្លាស់ទីបានស្រួល
02/08/2026
សូមជូនពរឱ្យថ្ងៃអាទិត្យរបស់អ្នក ពោរពេញដោយស្នាមញញឹម ភាពរីករាយជាមួយមនុស្សជាទីស្រឡាញ់ និងពេលវេលាសម្រាកដ៏មានន័យ។
#ពាក្យពេចន៍ផ្អែមល្ហែម
21/06/2026
METTA Nursing Home Care ផ្ដល់ទំនុកចិត្តខ្ពស់ក្នុងការថែទាំ៖ ទទួលបានសេវាថែទាំអ្នកជំងឺរ៉ាំរៃ និងមនុស្សចាស់ជរា ប្រកបដោយជំនាញពីក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាកដែលមានវិជ្ជាជីរៈ និងបទពិសោធន៍យូរឆ្នាំ។
👨⚕️យើងខ្ញុំនៅក្បែរលោកអ្នក ទាំងនៅគេហដ្ឋាន គ្លីនិក និងមន្ទីរពេទ្យ ដើម្បីសុវត្ថិភាព និងផាសុកភាពរបស់អ្នក។
14/06/2026
✅ METTA Nursing Home Care 🧑⚕️
- យើងខ្ញុំមានផ្តល់ជូននូវសេវាកម្មថែទាំអ្នកជំងឺនៅតាមគេហដ្ឋាន សម្រាប់អ្នកដែលមានជំងឺរ៉ាំរ៉ៃ ខ្សោយសរីរាង្គ ឬត្រូវការការថែទាំបន្តក្រោយការព្យាបាល។
- មានគោលបំណងផ្តល់ការថែទាំ និងអន្តរាគមន៍សុខភាពទាន់ពេលវេលា ដើម្បីជួយគ្រប់គ្រងស្ថានភាពជំងឺ កាត់បន្ថយហានិភ័យនៃផលវិបាក និងកាត់បន្ថយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យញឹកញាប់។
- សេវាកម្មរួមមាន ការថែទាំដោយគិលានុបដ្ឋាយិកាជំនាញនៅផ្ទះ (Metta Nursing Home Care) ដូចជា៖ ការថែទាំ និងប្តូរសម្លៀកបំពាក់របួស ការផ្តល់ថ្នាំតាមវេជ្ជបញ្ជា ការជួយសម្អាតអនាម័យផ្ទាល់ខ្លួន ការផ្តល់អាហារ ការប្តូរ និងថែទាំបំពង់បញ្ចូលអាហារ ឬបំពង់នោម ព្រមទាំងការវាយតម្លៃ និងតាមដានស្ថានភាពសុខភាពជាប្រចាំដោយគិលានុបដ្ឋាយិកាមានសីលធម៌ល្អ និងមានវិជ្ជាជីវៈខ្ពស់។
01/05/2026
សូមអនុមោទនាបុណ្យវិសាខបូជា!
ឱកាសនេះ ជាថ្ងៃដ៏ឧត្តុង្គឧត្តមសម្រាប់ពុទ្ធបរិស័ទក្នុងការរំលឹកដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃរំលត់ខន្ធបរិនិព្វាន នៃព្រះសម្មាសម្ពុទ្ធ។ សូមឱ្យពុទ្ធបារមីតាមថែរក្សា និងប្រទានពរជ័យដល់លោកអ្នកគ្រប់ៗគ្នា។
18/04/2026
ដំណឹងជ្រើសរើសបុគ្គលិកបន្ទាន់!
14/04/2026
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តីជ័យមង្គល នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០នេះ យើងខ្ញុំទាំងអស់គ្នាជាក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ និងគិលានុបដ្ឋាក នៃ Metta Nursing Home Care សូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាង រាក្យសាទេវី សូមជួយប្រោះព្រំ សព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខបវរមហាប្រសើរដ៏ថ្លៃថ្លា ជូនចំពោះ លោកតា លោកយាយ អ៊ំ ពូមីង បងប្អូនញាតិមិត្ត ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ សូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ!
27/03/2026
៥ ប្រភេទអាហារដែលអ្នកគួរប្រុងប្រយ័ត្ន ប្រសិនបើចង់ជៀសផុតពីបញ្ហាលើសជាតិស្ករ
(ភ្នំពេញ)៖ បញ្ហាលើសជាតិស្ករក្នុងឈាម ភាគច្រើនបណ្តាលមកពីការទទួលទានអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ (Glycemic Index) ដែលរាងកាយងាយនឹងបំប្លែងទៅជាស្ករយ៉ាងឆាប់រហ័ស។ ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករឱ្យបានល្អ និងការពារសុខភាពរាងកាយ អ្នកគួរយកចិត្តទុកដាក់ខ្ពស់ចំពោះប្រភេទអាហារចម្បងៗទាំង ៥ ខាងក្រោមនេះ៖
១. ភេសជ្ជៈផ្អែម និងទឹកផ្លែឈើកំប៉ុង
នេះគឺជាប្រភពនៃជាតិស្ករដ៏ធំបំផុត។ ភេសជ្ជៈកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង និងកាហ្វេដែលលាយទឹកដោះគោខាប់ច្រើន សុទ្ធតែមានជាតិស្ករដែលជ្រាបចូលទៅក្នុងចរន្តឈាមបានយ៉ាងលឿនបំផុត។
ចំណាំ៖ ទោះបីជាទឹកផ្លែឈើស្រស់ក៏ដោយ ប្រសិនបើទទួលទានច្រើនពេកដោយគ្មានកាកសរសៃ (Fiber) វានៅតែអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមហក់ឡើងខ្ពស់បាន។
២. ក្រុមអាហារប្រភេទម្សៅសម្រិត
អាហារប្រភេទនេះត្រូវបានគេកែច្នៃដោយដកយកកាកសរសៃចេញ ដែលធ្វើឱ្យរាងកាយរំលាយទៅជាស្ករភ្លាមៗក្រោយពេលបរិភោគ៖
- បាយស៖ ទោះជាអាហារចម្បងប្រចាំថ្ងៃ ប៉ុន្តែការទទួលទានក្នុងបរិមាណច្រើនពេក នឹងជំរុញឱ្យការបំប្លែងទៅជាស្ករប្រព្រឹត្តទៅយ៉ាងលឿន។
- នំប៉័ង និងមី៖ ផលិតចេញពីម្សៅមីសម្រិត ដែលងាយនឹងធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ភ្លាមៗ។
៣. ផ្លែឈើដែលមានរសជាតិផ្អែមខ្លាំង
ទោះបីជាផ្លែឈើសម្បូរទៅដោយវីតាមីន ប៉ុន្តែប្រភេទខ្លះមានផ្ទុកជាតិស្ករ (Fructose) ខ្ពស់ពេក៖
- ផ្លែឈើគួរប្រុងប្រយ័ត្ន៖ ធុរេន មៀន ខ្នុរ ស្វាយទុំ និងទំពាំងបាយជូរផ្អែមខ្លាំង។
- ផ្លែឈើក្រៀម៖ ដូចជាល្មើក្រៀម ឬដំណាប់ផ្លែឈើផ្សេងៗ ដែលភាគច្រើនត្រូវបានគេបន្ថែមជាតិស្ករក្នុងដំណើរការផលិត។
៤. អាហារកែច្នៃ និងអាហារសម្រន់ (Snacks)
- នំស្រួយ និងនំផ្អែម៖ ដូចជានំប៊ីស្គី (Biscuits) ឬដំឡូងបារាំងបំពង សម្បូរទៅដោយម្សៅ និងអំបិល ដែលជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធរំលាយអាហារ។
- ទឹកជ្រលក់៖ ទឹកប៉េងប៉ោះ (Ketchup) ឬទឹកជ្រលក់សាឡាត់មួយចំនួន សុទ្ធតែមានបង្កប់ជាតិស្ករយ៉ាងច្រើនដែលយើងច្រើនតែមើលរំលង។
៥. គ្រឿងស្រវឹង
ភេសជ្ជៈមានជាតិអាល់កុល ជាពិសេសស្រាបៀរ និងស្រាក្រឡុក (Cocktails) មានផ្ទុកកាឡូរី និងជាតិស្ករខ្ពស់។ ការទទួលទានច្រើន នឹងធ្វើឱ្យប៉ះពាល់ដល់មុខងារអាំងស៊ុយលីន ដែលជាអ្នកត្រួតពិនិត្យកម្រិតស្ករនៅក្នុងរាងកាយ។
#អត្ថបទសុខភាព