11/02/2022
លោក Satoshi Saito 🗣️: “ ក្រុមបាល់ទាត់ជប៉ុននៅ ពេលមិនទាន់មានលីគអាជីព ស្ដង់ដារ ក្រុមជម្រើសជាតិលេងមិនឈ្នះក្រុម ប្រទេស ម៉ាឡេស៊ី ហ្វីលីពីន អីផង ចាំតាំងពីឆ្នាំ 1993 មក លីកអាជីពស្ដង់ដារបស់ជប៉ុន បានចាំផ្ដេីម ឥឡូវជប៉ុនជាក្រុមដ៏ខ្លាំង នៅអាស៊ី ហេីយក្រុមកំពូលមួយនៅលើពិភពលោកដែលលេង FIFA World Cup ផងដែរ”។
លោក Satoshi Saito ជនជាតិជប៉ុន ដាក់គោលដៅ ឆ្នាំ២០២៥ ក្លឹបនៅ Cambodian Premier League នឹងត្រូវលេងនៅក្របខណ្ឌកំពូលរបស់ទ្វីបអាសុី AFC Champions League ហើយជម្រើសជាតិកម្ពុជានឹងត្រូវឡើងទៅលេង FIFA World Cup Final នៅឆ្នាំ២០៣០។
ជោគជ័យឬមិនជោគជ័យ ឲ្យតែមានគោលដៅពិតប្រាកដ ទោះបរាជ័យក៏យើងដឹងថាយើងបានសម្រេចបានប៉ុន្មានភាគរយ សម្រាប់គម្រោងរបស់យើង។ សម្រាប់ខ្ញុំគាំទ្រនូវគោលដៅដ៏ធំមួយនេះ 🇰🇭😍👏។
11/02/2022
(CPL) លីគកំពូលកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការ ជាមួយនឹង
ការបង្ហាញឡូហ្គោថ្មី នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ។
និមិត្តសញ្ញារបស់យើងមានដូចជាពណ៌ខ្មៅ ក្រហម និងបៃតង។
ពណ៌ខ្មៅជានិមិត្តសញ្ញាតំណាងអោយសាជីវកម្មនិងការយល់ឃើញនៃគំនិតឆ្នែប្រឌិតថ្មីៗ។
ពណ៌ក្រហមនៃ (លីគទី១) League 1 ត្រូវបានបំផុសគំនិតដោយទង់ជាតិកម្ពុជា ហើយក៏ជាសញ្ញានៃព្រះអាទិត្យរះ និងការតាំងចិត្ត។
ពណ៌បៃតងនៃ (លីគទី២) League 2 តំណាងឱ្យយុវជន ការដុះពន្លកនៃដើមឈើ និងអ្វីៗដែលចាប់ផ្តើមថ្មី។
លើសពីនេះទៅទៀតរូបស្រមោលទាំងអស់នៅក្នុងរូបសញ្ញាត្រូវបានបំផុសគំនិតដោយរូបស្រមោលរបស់ខ្មែរ បន្ថែមពីលើនិមិត្តរូបនៃទឹកដីកម្ពុជា។
យើងសង្ឃឹមយ៉ាងមុតមាំថា និមិត្តសញ្ញានេះនឹងក្លាយជានិមិត្តសញ្ញានៃភាពមុះម៉ត់ និងសេចក្តីស្រឡាញ់ចំពោះ CPL សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជាទាំងអស់។
យើងនឹងបង្កើតយុគសម័យថ្មីនៃបាល់ទាត់កម្ពុជាក្រោមការដឹកនាំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
អ្នកគាំទ្របាល់ទាត់ក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក សូមរង់ចាំតាមដានសកម្មភាពនៃខេមបូឌាព្រីមៀរលីគ។
…………………………………………………………………….
(CPL) The Cambodian Premier League was officially launched on the morning of February 10, 2022 with the unveiling of a brand new logo.
Our logo is made up of black, red and green.
The black in the corporate logo signifies the imagination of a whole new value.
The red of League 1 is inspired by the Cambodian flag and also signifies the rising sun and passion.
The green of League 2 represents youth, the sprouting of trees, and grassroots.
In addition, all the silhouettes in the logo were inspired by Khmer silhouettes, in addition to symbolizing the land of Cambodia.
We sincerely hope that this logo will become a symbol of passion and love for the CPL for all Cambodian football supporters.
We will create a new era of Cambodian soccer under the leadership of the Cambodian Football Association.
Football fans in Cambodia and around the world, please look forward to the activities of the Cambodian Premier League.
16/12/2020
ស្វាយ ចន្ទរតន: ជាយុវជនកម្ពុជាម្នាក់ដែលកំពុងហ្វឹកហាត់បាល់អាជីពនៅប្រទេសព័រទុយហ្គាល់ បច្ចុប្បន្នគាត់មានវ័យជិត១៧ឆ្នាំហើយ ពេលកំពុងលេងជាជម្រើស១១នាក់ដំបូងក្នុងក្លឹបយុវជនមួយនៅព័រទុយហ្គាល់ ។
#លេងកីឡាជៀសឆ្ងាយពីគ្រឿងញៀន
14/12/2020
ក្រោយពីបញ្ចប់ការចាប់ឆ្នោតវគ្គ16ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League មិនបានប៉ុន្មានវិនាទីផងគេឃេីញថា Page ផ្លូវការរបស់ក្រុមបាល់ទាត់ Bayern Munchen បានផុសសារមួយឃ្លារយ៉ាងខ្លីទៅកាន់ក្រុម Lazio ថា “Ciao, Lazio👋” ដែលពាក្យនេះបេីសិនជាយេីងចុច translation ក្នុងកម្មវិធី Facebook វានឹងបកប្រែថា “Bye Lazio 👋” ។ នៅប្រទេសអុីតាលីពាក្យ “Ciao” គឺមានន័យថា “Hello” ឬក៏ “Hi” តែដោយសារអ្នកគាំទ្រមួយចំនួនធំប្រេីការបកប្រែនៅលេីកម្មវីធី Facebook ទេីបបណ្តាលឲ្យមានការយល់ច្រលំថាក្រុមបាល់ទាត់ Bayern Munchen បានឌឺដងទៅកាន់ក្រុម Lazio ។
#លេងកីឡាជៀសឆ្ងាយពីគ្រឿងញៀន
14/12/2020
លទ្ធផលការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League😱😲
14/12/2020
Oscar vs Iniesta ❤️⚽️
#លេងកីឡាជៀសឆ្ងាយពីគ្រឿងញៀន
14/12/2020
ក្លឹបបាល់ទាត់ Tiffy Army FC បានប្រកាសជាផ្លូវការក្នុងការចុះកុងត្រានាំយកអតីតកីឡាករកំពូលល្បឿនរបស់ខ្លួនត្រឡប់មកវិញ ក្រោយពីកីឡាករមាឌល្អិតសំបូរដោយបច្ចេកទេសរូបនេះចំណាយ
ពេលអស់មួយរយ:ជាមួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនោះគឺ កីឡាករ ឈិន ឈឿន ដើម្បីត្រៀមប្រកួតប្រជែងពានរង្វាន់ក្នុងស្រុក Metfone Cambodia League រដូវកាល២០២១ខាងមុខនេះ។
#លេងកីឡាជៀសឆ្ងាយពីគ្រឿងញៀន
24/07/2020
ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ត្រូវការជ្រើសរើសយុវជនអាយុក្រោម១៥ឆ្នាំ ។ សូមប្អូនៗ ប្រញ៉ាប់រួសរាន់ដើម្បីដាក់ពាក្យចូលរួមធ្វើតេស្ត ក្លិបបើកទទួលពាក្យសម្រាប់តែយុវជនចំនួន ៣០០នាក់ដំបូងតែប៉ុណ្ណោះ ។
23/07/2020
ខ្សែបម្រើប្រយុទ្ធ Takumi Minamino ធ្វើបានរឿងអស្ចារ្យមួយដោយឈ្នះពានលីគជាមួយក្លឹប២ផ្សេងគ្នាក្នុងរដូវកាលនេះ ជាកីឡាករសំណាងម្នាក់។ រដូវកាល២០១៩-២០ Minamino លេងឲ្យក្រុម Red Bull Salzburg បានពាក់កណ្ដាលរដូវកាល ដោយបង្ហាញខ្លួនបាន១៤ប្រកួត ទាត់បញ្ចូលទី៥គ្រាប់។ បន្ទាប់មកនៅខែមករាកីឡាករសញ្ជាតិជប៉ុនរូបនេះបានផ្លាស់មកកាន់អង់គ្លេសជាមួយ Liverpool។
ជារឿងអស្ចារ្យរដូវកាលនេះ Red Bull Salzburg និង Liverpool សុទ្ធតែឈរកំពូលតារាងនិងឈ្នះពានលីគ។ ដូច្នេះ Minamino វ័យ២៥ឆ្នាំដែលបានលេងគ្រប់ចំនួនប្រកួតដែលកំណត់ គឺមានឈ្មោះជួយក្រុមទាំងពីរឲ្យលើកពានលីគដូចគ្នា។ ប្រភព:Sabay New