21/08/2026
ខេត្តព្រះវិហារ៖ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា នាំយកសម្ភារ រួមមាន សម្លៀកបំពាក់កីឡាចំនួន ១០០ឈុត តុក្កតាចំនួន១០០ កុំព្យូទ័រចំនួន២គ្រឿង និង តុធ្វើការចំនួន៣ ជួយឧបត្ថម្ភ និងគាំទ្រដល់សាលាមត្តេយ្យស្រអែម ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានតាមតំបន់ព្រំដែនប្រទេសកម្ពុជា-ថៃ នាកន្លងមក។