07/09/2026
ការប៉ះទង្គិចគ្នាយ៉ាងក្តៅគគុកនៅលើទីលាន ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅកីឡដ្ឋាន Emirates Stadium ដែលកាំភ្លើងធំ Arsenal បានយកឈ្នះ តោខៀវ Chelsea ក្នុងលទ្ធផល ២-១។ នៅចុងម៉ោងនៃការប្រកួត Rice បានបង្កកំហុសដោយចេតនាទាក់ជើង Rogers ក្នុងពេលរត់ប្រជែងគ្នា ដើម្បីកាត់ផ្តាច់ការវាយបកដ៏គ្រោះថ្នាក់របស់ Chelsea។ Rogers បានខឹងសម្បារយ៉ាងខ្លាំង ហើយបានស្ទុះទៅរុញ និងស្រែកដាក់មិត្តរួមជាតិរបស់ខ្លួន ដែលធ្វើឱ្យអាជ្ញាកណ្តាលពិន័យកាតលឿងលើ Rogers តែម្តង។
ដូចដឹងចឹង Declan Rice នឹង Morgan Rogers គឺទើបតែជួយក្រុមជម្រើសជាតិរបស់ពួកគេថ្មីៗនេះ សង្ឃឹមថាជម្លោះនេះមិនរាដាលដល់ជម្រើសជាតិទៅចុះ។
06/09/2026
Super ថ្ងៃអាទិត្យ🔥
Everton 1:2 Man U
Arsenal 2:2 Chelsea
06/09/2026
ការទិញយកក្លិប Manchester City F.C. ពីសំណាក់លោក Sheikh Mansour កាលពីខែកញ្ញា ឆ្នាំ២០០៨ ក្នុងតម្លៃ ២១០ លានផោន បានផ្លាស់ប្តូរមុខមាត់វិស័យបាល់ទាត់ពិភពលោកទាំងស្រុង។
នាពេលបច្ចុប្បន្ននេះ តាមរយៈការវិនិយោគដ៏ធំលើហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកម៉ាកយីហោទូទាំងសកលលោកតាមរយៈក្រុមហ៊ុន City Football Group និងការទទួលបានជោគជ័យយ៉ាងខ្លាំងនៅលើទីលាន បានធ្វើឱ្យក្លិបនេះត្រូវបានគេវាយតម្លៃថាមានតម្លៃ លើសពី ៤ ពាន់លានផោន (ជាង ៥ ពាន់លានដុល្លារអាមេរិក)។
05/09/2026
ដល់វេនគ្រូតាជួបអាពិបាកនិយាយគ្នាហើយ😢..
ប្រតិកម្មរបស់កីឡាករ Real Madrid ចំពោះការបរាជ័យកំពុងក្លាយជាកង្វល់មួយបន្ថែមទៀត… ⚪⚠️
ការបរាជ័យលើកដំបូងនៃរដូវកាល ទល់នឹងក្រុមមួយក្នុងចំណោមក្រុមដែលមានការប្រកួតប្រជែងបំផុតរបស់ LaLiga 🔥
លោក Mourinho បានចូលទៅជិត Vinicius នឹងបានចាប់ដៃគាត់ ហើយព្យាយាមនិយាយពាក្យពីរបីម៉ាត់។ ‘Vini’ មិនទាំងមើលគាត់ផង។ គាត់គ្រាន់តែដើរចេញ ដោយទុកឱ្យ Mourinho និយាយជាមួយខ្លួនឯង។
05/09/2026
ចុម ធ្វើចាញ់ Levante ដើម្បីទុកជើងលេងជាមួយ Real Madrid ទៀត🙄..
05/09/2026
វាពិតជាការធ្វើអាជីវកម្មដ៏អស្ចារ្យមួយសម្រាប់ក្លិប Como 1907 ជាពិសេសនៅក្នុងទីផ្សារដោះដូរកីឡាករដែលមានតម្លៃហក់ឡើងខ្ពស់ហួសហេតុនាពេលបច្ចុប្បន្ន។
ការនាំយក Nico Paz និង Martin Baturina ក្នុងតម្លៃសរុបរួមគ្នាត្រឹមតែ ៨៤ លានអឺរ៉ូ មើលទៅដូចជាការសម្រេចចិត្តដ៏ឆ្លាតវៃបំផុតពីសំណាក់លោក Cesc Fàbregas និងក្រុមការងារជ្រើសរើសកីឡាកររបស់ក្លិប។
🇦🇷 Nico Paz ២១ឆ្នាំ៖ រកបាន ១គ្រាប់ ក្នុងចំណោម៣ប្រកួត
🇭🇷 Martin Baturina ២៣ឆ្នាំ៖ រកបាន ២គ្រាប់ បញ្ជូនអោយមិត្តរួមក្រុម ១លើកក្នុងចំណោម ៣ប្រកួត
បច្ចុប្បន្នកំពុងជួយក្លឹប Como ឈរលើកំពូលតារាង Series A ដោយមិនទាន់ស្គាល់ថាចាញ់នោះទេ សម្រាប់៣ប្រកួតដំបូងនេះ៕
04/09/2026
ខ្សែបម្រើប្រយុទ្ធចំណូលថ្មី Iliman Ndiaye គឺជាម្ចាស់អាវលេខ ៧ ថ្មី នៅក្លិប Manchester City!!
👕7️⃣ក្លិប Manchester City បានបញ្ជាក់ជាផ្លូវការថា កីឡាករចំណូលថ្មីដែលបានទិញចូលនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរ គឺ Iliman Ndiaye នឹងពាក់អាវលេខ ៧។ ខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់វ័យ ២៦ ឆ្នាំរូបនេះ បានបញ្ចប់ការផ្ទេរដែលមានតម្លៃខ្លួនខ្ពស់ពីក្លិប Everton កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានមកដល់កីឡដ្ឋាន Etihad ដើម្បីដឹកនាំយុគសម័យថ្មីក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Enzo Maresca។
04/09/2026
🥹ខ្សែបម្រើវ័យក្មេង Stefan Bajčetić បានបង្ហោះសារលាគ្នាដ៏ក្ដុកក្ដួលទៅកាន់អ្នកគាំទ្រ គ្រូបង្វឹក និងបុគ្គលិកទាំងអស់របស់ក្លិប Liverpool FC បន្ទាប់ពីលោកបានសម្រេចការផ្ទេរជាផ្លូវការត្រឡប់ទៅកាន់ក្លិបចាស់របស់លោកវិញគឺ Celta Vigo នៅក្នុងប្រទេសអេស្ប៉ាញ។
បន្ទាប់ពីបានចំណាយពេល ៥ ឆ្នាំកន្លះនៅលើទឹកដី Merseyside កីឡាករវ័យ ២២ ឆ្នាំរូបនេះបានសម្រេចចិត្តចាកចេញក្នុងតម្លៃខ្លួន ១,៥ លានអឺរ៉ូ រួមជាមួយលក្ខខណ្ឌបន្ថែមផ្សេងៗ ដោយចុះកិច្ចសន្យារយៈពេល ៣ ឆ្នាំជាមួយក្រុមនៅ La Liga មួយនេះ។ យ៉ាងណាមិញ នៅក្នុងកិច្ចព្រមព្រៀងនេះ ក្លិប Liverpool ក៏បានរក្សាសិទ្ធិក្នុងការទិញយករូបគេត្រឡប់មកវិញផងដែរ (Buy-back clause) ប្រសិនបើរូបគេអាចបង្ហាញទម្រង់លេងលេចធ្លោឡើងវិញ បន្ទាប់ពីបានឆ្លងកាត់របួសរហែកសរសៃពួរ (Hamstring) ដ៏ធ្ងន់ធ្ងរដែលបានលងបន្លាចអាជីពរបស់លោកអស់រយៈពេលជាង ២ ឆ្នាំកន្លងមកនេះ។
04/09/2026
So respect🫡
រឿងរ៉ាវពិតនៅពីក្រោយការដែលខ្សែបម្រើ João Neves បើកបររថយន្តវ៉ាន Peugeot តម្លៃ ១ ម៉ឺនដុល្លារទៅកាន់ទីលានហ្វឹកហាត់របស់ PSG គឺដើម្បីដឹកទំនិញ និងកាដូរាប់រយមុខទៅបរិច្ចាគដល់មូលនិធិសប្បុរសធម៌ PSG Foundation។
ទោះបីជាវីដេអូនោះបានល្បីសុះសាយ ដោយសារអ្នកគាំទ្រយល់ច្រឡំថា លោកប្រើប្រាស់ឡានចាស់នេះជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ ទាំងដែលទទួលបានប្រាក់ខែខ្ពស់ដល់ទៅ ២០០,០០០ ដុល្លារក្នុងមួយសប្តាហ៍ ក៏ដោយ ប៉ុន្តែគោលបំណងពិតប្រាកដគឺទឹកចិត្តសប្បុរសធម៌ជួយដល់កុមារក្រីក្រ និងកុមារដែលមានជំងឺទៅវិញនោះទេ។
04/09/2026
Marcus Rashford បានបន្ថែមរូបសាក់អាវលេខ ៩ ថ្មីរបស់ Manchester United និងអាវលេខ ១៤ របស់ Barcelona ទៅលើរាងកាយរបស់លោកជាផ្លូវការហើយ។
តារាឆ្នើមរបស់ក្រុមបិសាចក្រហមរូបនេះ មានទម្លាប់ពិសេសមួយ គឺការសាក់រាល់លេខអាវទាំងអស់ដែលលោកធ្លាប់បានពាក់នៅក្នុងអាជីពបាល់ទាត់។