SokhorTey-សុខោទ័យដែនដីក្មែរ

SokhorTey-សុខោទ័យដែនដីក្មែរ instinct ,

រីករាយថ្ងៃអង្គារ...! ....សត្វគ្មានមនសិការ​ គឺជាតិរច្ឆាន​ ;​មនុស្សគ្មានមនសិការថោកជាងតិរច្ឆាន;​  វៀរលែងតែពុំមែនជាម្ចាស់​កម...
28/09/2026

រីករាយថ្ងៃអង្គារ...! ....

សត្វគ្មានមនសិការ​ គឺជាតិរច្ឆាន​ ;​មនុស្សគ្មានមនសិការថោកជាងតិរច្ឆាន;​ វៀរលែងតែពុំមែនជាម្ចាស់​កម្មសិទ្ធ​ ឬ​ សសៃប្រាសាទ​ ...ទេីបការបាត់បង់ទ្រព្យដោយគ្មានការទាមទារយកមកវិញ។

រេីសបានអត្ថបទកំណាព្យមួយមានខ្លឹមសារជ្រាលជ្រៅក្រៃលែងណាស់​,​សូមអានទាំងអស់គ្នា...+++++++++++++++++++++_ រឿងក្មែរឆ្ងាយណាស់មាន...
28/09/2026

រេីសបានអត្ថបទកំណាព្យមួយមានខ្លឹមសារជ្រាលជ្រៅក្រៃលែងណាស់​,​សូមអានទាំងអស់គ្នា...
+++++++++++++++++++++
_ រឿងក្មែរឆ្ងាយណាស់មានខ្មាសទើបយល់ កម្ពុឫសគល់ឥសីពូជជា ត្រៃលក្ខណ៍ចោមពង្សអរិយវង្សនាគា មាតាធម្មារាជាធិបតី។
_ អម្បូរអ្នកបុណ្យដើមទុនជីវិត ប្រតឹស្ថានពិតក្នុងកាលទាំង៣ មេបុណ្យលិចកើតកំណើតសក្ខី ក្រុងក្រៃបុរីដីទេពសុវណ្ណ។
_ ក្បួនខ្នាតស្អាតស្អាងសាងមនុស្សទេព្តាព្រហ្ម៥សាសនាពូជជីវ៍ប្រកាន់ សំអាតបាបធម៌ក្នុងបញ្ចក្ខន្ធ លះបង់អាត្ម័នកាន់ព្រហ្មលិខិត។
_ រស់មានក្បួនស្រាប់ស្លាប់មានក្បួនប្រាប់ មិនសាងមេបាបនៅក្នុងជីវិត សាងតែមេបុណ្យជាជនសុចរិត ចរិយាប្រព្រឹត្តិស្ថិតក្នុងគន្លង។
_ ក្មែរធ្វើក្បួនអស់ឥតចន្លោះអី គ្រប់កាលទាំង៣គ្មានអ្វីរំលង ព្រលឹងអមតៈរក្សាឃុំគ្រង ប្រមាថនោះហោង គង់រងអន្តរាយ៕
ភ្នំពេញ​ ថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២៦
​ កវី:​ ជ.ស.រ.

រិករាយថ្ងៃច័ន្ទ...!
28/09/2026

រិករាយថ្ងៃច័ន្ទ...!

មង្គលរស្មីសួស្តីថ្ងៃព្រហស្បតិ៍...!
24/09/2026

មង្គលរស្មីសួស្តីថ្ងៃព្រហស្បតិ៍...!

23/09/2026

ក្លីបវីដេអូនេះ​ ជំរះព័ត៌មានក្លែងក្លាយស្តីពីស្ថានភាពសុខភាពលោកសុី​ជីន​ ពីង​ ប្រធានាធិបតីចិន​ ដែលបានផ្សាយលេីបណ្តាញសង្គមកន្លងមកនេះ

ទិវាប្រកាសរដ្ឋធម្មនុញ្ញ លេីកទី៣៣​ (២៤-៩-១៩៩៣-២៤-៩-២០២៦)គឺប្រារព្ធឡើងនៅថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីរំឭកខួបរស់នៃ...
23/09/2026

ទិវាប្រកាសរដ្ឋធម្មនុញ្ញ លេីកទី៣៣​ (២៤-៩-១៩៩៣-២៤-៩-២០២៦)គឺប្រារព្ធឡើងនៅថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីរំឭកខួបរស់នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ​ ព្រះរាជាណាចក្រកម្ពុជា

រដ្ឋធម្មនុញ្ញ​ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រ​កម្ពុជា។ រាល់​ច្បាប់​ និង​ឯកសារ​គតិយុត្ត​ទាំងឡាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​អនុលោម​ទៅ​​តាម​រដ្ឋធម្មនុញ្ញ​ បើ​ពុំ​នោះ​សោត​ ច្បាប់​ និង​ឯកសារ​គតិយុត្ត​ទាំង​នោះ​នឹង​អធម្មនុញ្ញភាព។ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បានអនុម័ត​ដោយ​សភា​ធម្មនុញ្ញ​ នាថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣​ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ដោយ​ព្រះរាជក្រម​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣។

អត្ថន័យ និងសារសំខាន់ច្បាប់កំពូល៖
១-រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា,​គ្រប់ស្ថាប័នជាតិនិងច្បាប់ទាំងឡាយត្រូវអនុវត្តតាមដាច់ខាតត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញ។
២-ប្រវត្តិសាស្ត្រ៖ រដ្ឋធម្មនុញ្ញ​ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឲ្យប្រើជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
៣-ការគោរព៖ ក្នុងថ្ងៃនេះ (២៤-កញ្ញា-២០២៦)គ្រប់ក្រសួង ស្ថាប័ន និងពលរដ្ឋ តែងតែ អបអរសាទរទិវារដ្ឋធម្មនុញ្ញ និងលើកទង់ជាតិនៅតាម ក្រសួង-ស្ថាប័នរដ្ឋ ។
ពីឆ្នាំ១៩៩៣-ឆ្នាំ២០២៥
រដ្ឋធម្មនុញ្ញាបានវិសោធនកម្មចំនួន១១លេីកដូចខាងក្រោម៖

លើកទី១ (១៩៩៤)៖ ផ្ដល់សិទ្ធិអំណាចជូនប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាលើព្រះរាជក្រម ព្រះរាជក្រឹត្យ ជំនួសព្រះមហាក្សត្រ។
លើកទី២ (១៩៩៩)៖ បង្កើតស្ថាប័នព្រឹទ្ធសភា និងសមាជរដ្ឋសភា និងព្រឹទ្ធសភា។
លើកទី៣ (២០០១)៖ ថ្វាយព្រះរាជសិទ្ធិដល់ព្រះមហាក្សត្រក្នុងការប្រទានមេដាយ និងគ្រឿងឥស្សរិយយសជាតិ។
លើកទី៤ (២០០១)៖ បង្កើតថ្នាលច្បាប់សម្រាប់ទិវាបុណ្យជាតិ និងព្រះរាជពិធីផ្សេងៗ។
លើកទី៥ (២០០៦)៖ កែសម្រួលនីតិវិធីនៃការបោះឆ្នោត និងការបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា រាជរដ្ឋាភិបាល (សំឡេង៥០ភាគរយបូកមួយ)។
លើកទី៦ (២០០៨)៖ កែសម្រួលការគ្រប់គ្រងរដ្ឋបាលដែនដី (រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ)។
លើកទី៧ (២០១៥)៖ ដាក់បញ្ចូលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាស្ថាប័នមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លើកទី៨ (២០១៨)៖ កែសម្រួលមាត្រា៧៦ និងមាត្រាដទៃទៀត ដើម្បីការពារអធិបតេយ្យភាព និងប្រឆាំងការជ្រៀតជ្រែកពីបរទេស។
លើកទី៩ (២០២១)៖ កែសម្រួលស្ថាប័នថ្នាក់ជាតិឱ្យមានដំណើរការប្រក្រតី (រដ្ឋមន្ត្រីក្រសួង...)។
លើកទី១០ (២០២២)៖ កែសម្រួលដំណើរការរៀបចំគណៈរដ្ឋមន្ត្រី និងការតែងតាំងនាយករដ្ឋមន្ត្រី។
លើកទី១១ (២០២៥)៖ កែប្រែមាត្រា៣៣ ដើម្បីបើកផ្លូវរៀបចំក្របខ័ណ្ឌច្បាប់ដកសញ្ជាតិខ្មែរ ចំពោះបុគ្គលប្រព្រឹត្តអំពើក្បត់ជាតិ និងឃុបឃិតជាមួយបរទេស។

ភ្នំពេញថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ២០២៦
​ ស៊ុយ​ សែនសីហ:

22/09/2026

សន្ធឹកបេះដូងយុវជនសម័យជំនាន់មុន​ ច្បាស់ៗណាស់

ព្រលឹមសួស្តីថ្ងៃពុធ...!
22/09/2026

ព្រលឹមសួស្តីថ្ងៃពុធ...!

រីករាយថ្ងៃអង្គារ...!
22/09/2026

រីករាយថ្ងៃអង្គារ...!

Address

42EoZ , 19 Khan DounPenh
Phnom Penh
120208

Website

Alerts

Be the first to know and let us send you an email when SokhorTey-សុខោទ័យដែនដីក្មែរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category