21/08/2026
ការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកអាស៊ីក្រោមអាយុ២៣ឆ្នាំ
២៧ តុលា - ៣ វិច្ឆិកា ២០២៦
ព្រះរាជាណាចក្រ ប៉ារ៉ែន
ក្លឹប/សមាគមន៍ គ្រូបង្វឹក អាជ្ញាកណ្ដាល កីឡាករ កីឡាការិនី និងអាណាព្យាបាល ដែលមានចំណាត់អារម្មណ៍ សូមទំនាក់ទំនងមន្រ្ដីសហព័ន្ធដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះចូលរួមប្រកួត តាមរយះលេខ +855 96 231 5556 ឬអ៊ីម៉ែល [email protected]/[email protected]
--- camfencing.org ---
#កីឡាគុនដាវ #ប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិ #យុវជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត #កីឡារស់ក្នុងសន្តិភាព #សាលដំបូលទូក #សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
#柬埔寨击剑 #国家击剑锦标赛 #金边皇家大学礼堂 #一位年轻人一生至少参加一项体育运动 #体育运动促进和平生活
12/08/2026
កីឡាគុនដាវ មិនត្រឹមតែជាប្រភេទកីឡាអូឡាំពិក តែមួយប្រភេទប៉ុណ្ណោះទេ ប៉ុន្ដែ ជាសិល្បៈ និងនិមិត្តសញ្ញាណ នៃភាពថ្លៃថ្នូរ ភាពស្រស់ស្អាត និងកូនសោរទំនាក់ទំនងមួយនាអនាគត។
--- camfencing.org ---
#កីឡាគុនដាវ #ប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិ #យុវជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត #កីឡារស់ក្នុងសន្តិភាព #សាលដំបូលទូក #សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
#柬埔寨击剑 #国家击剑锦标赛 #金边皇家大学礼堂 #一位年轻人一生至少参加一项体育运动 #体育运动促进和平生活
Cafe Klaing Arabica The Olympia Mall នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា - DOESS Olympic Cambodia MoEYS Cambodia Air Cambodia
11/08/2026
ក្រុមអត្តពលិកគុនដាវកម្ពុជា បានធ្វើដំណើរមាតុភូមិនិវត្តន៍វិញនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រោយបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាគុនដាវយុវជនអាស៊ីអាគ្នេយ៍ ដោយមិនអាចស្វែងរកមេដាយជូនជាតិបានឡើយ។
ព្រឹត្តិការណ៍នេះត្រូវបានបែងចែកជា ៣ កម្រិតអាយុ ៖
- ថ្ងៃទី៦-៨ ខែសីហា ឆ្នាំ២០២៦៖ កម្រិតបឋម (Minime)
- ថ្ងៃទី៩-១១ ខែសីហា ឆ្នាំ២០២៦៖ កម្រិតមធ្យម ២ (Junior)
- ថ្ងៃទី១២-១៤ ខែសីហា ឆ្នាំ២០២៦៖ កម្រិតមធ្យម ១ (Cadet)
សម្រាប់កម្ពុជា បានបញ្ជូនអត្តពលិកចូលរួមតែលើកម្រិតបឋម និងមធ្យម ២ ប៉ុណ្ណោះ។ ក្នុងនោះ កីឡាករ អ៊ិន សាកានចេស្ដា កីឡាការិនី ផាត លីកា និងកីឡាករ ម៉េង លីហេង ធ្វើបានល្អជាងគេដោយបានឆ្លងផុតវគ្គចែកពូល ខណៈសមាជិកផ្សេងទៀតត្រូវធ្លាក់ត្រឹមវគ្គនេះ។
ទោះបីជាការចូលរួមមានគោលបំណងដកស្រង់បទពិសោធន៍លើឆាកអន្តរជាតិ ប៉ុន្តែលទ្ធផលផ្លូវការនៅតែមិនទាន់ឆ្លើយតបនឹងការរំពឹងទុក។ លោក លាន ម៉ូសេ គ្រូបង្វឹកគុនដាវ បានបញ្ជាក់ថា ៖
«ទោះបីជាព្រឹត្តិការណ៍នេះជាកម្រិតទាបបំផុតក្នុងចំណោមការប្រកួតផ្លូវការអន្តរជាតិ ហើយយើងបានរំពឹងយ៉ាងហោចណាស់ដណ្ដើមបានមេដាយសំរិទ្ធក៏ដោយ ប៉ុន្តែវាពិតជាទទួលមិនបានទេ ពេលឃើញចំណាត់ថ្នាក់ និងការប្រកួតរបស់ពួកគាត់។ ខ្ញុំដឹងថា លទ្ធផលនេះមិនមែនមកពីការខ្វះខាតការហ្វឹកហាត់នោះទេ ព្រោះពួកគាត់ធ្វើបានល្អពេលហ្វឹកហាត់ ទាំងវិន័យ និងការយកចិត្តទុកដាក់។ ប៉ុន្តែសម្រាប់កីឡាប្រយុទ្ធ និងប្រើយុទ្ធសាស្ត្រមួយនេះ បទពិសោធន៍ប្រកួតជាក់ស្តែងគឺសំខាន់បំផុត ដើម្បីរៀនយល់ពីកលល្បិចដៃគូ និងការសម្រេចចិត្តប្រើបច្ចេកទេសឱ្យត្រូវតាមស្ថានភាព។»
ដើម្បីកែប្រែការបរាជ័យនេះឱ្យទៅជាមេរៀន ក្រោយត្រឡប់មកដល់មាតុភូមិវិញ លោក លាន ម៉ូសេ រួមជាមួយក្រុមគ្រូបង្វឹក នឹងប្រជុំពិភាក្សាដើម្បីកែសម្រួលកម្មវិធីហ្វឹកហាត់ ដោយផ្ដោតលើការមុតស្រួចផ្នែកបច្ចេកទេស និងកលល្បិចប្រកួតឡើងវិញ។ ការពង្រឹងសមត្ថភាពយ៉ាងស្រួចស្រាវនេះ គឺដើម្បីត្រៀមខ្លួនឱ្យបានល្អបំបាត់ចំណុចខ្វះខាត សម្រាប់ជំនួបប្រកួតចុងក្រោយប្រចាំឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាម នាខែតុលាខាងមុខនេះ។
ចំណុចសំខាន់មួយទៀតដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់អត្តពលិកកម្ពុជាយើង គឺការចេញទៅប្រកួតលើកនេះ អត្តពលិកទាំងអស់ត្រូវរ៉ាប់រងការចំណាយដោយផ្ទាល់ខ្លួន ទាំងថ្លៃធ្វើដំណើរ ស្នាក់នៅ ហូបចុក និងថ្លៃចុះឈ្មោះប្រកួត។ សូម្បីតែកីឡាករជម្រើសជាតិ ក៏ត្រូវប្រើប្រាស់ប្រាក់ឧបត្ថម្ភ និងប្រាក់សន្សំផ្ទាល់ខ្លួនដែរ ដោយសារសហព័ន្ធពុំទាន់មានដៃគូឯកជនជួយជ្រោមជ្រែង ហើយអាចជួយបានត្រឹមការសម្របសម្រួលឯកសារផ្លូវការប៉ុណ្ណោះ។ លើសពីនេះ ឧបករណ៍ និងសម្ភារៈប្រកួតសម្រាប់អត្តពលិកម្នាក់ៗ មានតម្លៃជាមធ្យមរហូតដល់ ១,៥០០ ដុល្លារអាមេរិក។
លោក សុខ អាង មន្ត្រីជាន់ខ្ពស់សហព័ន្ធបានឱ្យដឹងថា រដូវកាល ២០២៦-២០២៧ ជាដំណាក់កាលសន្សំពិន្ទុឆ្ពោះទៅកាន់ការប្រកួតកីឡាអូឡាំពិក។ ដូចនេះ សហព័ន្ធត្រូវការថវិកាប្រមាណ ១០ ម៉ឺនដុល្លារ ដើម្បីបញ្ជូនអត្តពលិកទៅចូលរួមការប្រកួតនានាក្នុងរដូវកាលនេះ។ ចំនួននេះ ជាថវិកាប្រចាំឆ្នាំ ដែលសហព័ន្ធមានតម្រូវការ សម្រាប់អនុវត្តលើផែនការឱ្យពេញ ១០០%។
Cambodian Youth Fencing Team Fails to Win Medals, Determined to Strengthen Skills for Final Tournament in Vietnam — Fencing Federation of Cambodia
Phnom Penh, 11 August 2026
11/08/2026
ការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១២ ឆ្នាំនេះ គឺលើសពីព្រឹត្តិការណ៍ប្រកួតកីឡាគុនដាវទៅទៀត វាឆ្លុះបញ្ចាំងពីចក្ខុវិស័យយូរអង្វែងរបស់សហព័ន្ធ គ្រូបង្វឹក មន្រ្ដីបច្ចេកទេស អាជ្ញាកណ្ដាល និងកីឡាករ កីឡាការិនីគុនដាវ ដែលប្រែក្លាយសកម្មភាពកីឡា ក្លាយជាការជួបជុំ រួបរួម សាមគ្គី ក្នុងការអភិវឌ្ឍន៍វិស័យកីឡា ឆ្ពោះទៅភាពរីកចំរើនសេដ្ឋកិច្ចតាមរយះវិស័យដទៃទៀត ដូចជាវិស័យអប់រំ ទេសចរណ៍ ឧស្សាហកម្ម អាជីវកម្មខ្នាតតូច និងមធ្យម និងសុខាភិបាល។
#ចាប់ពីលេងកីឡាមួយប្រភេទប្រចាំជីវិត #ចាប់ផ្ដើមពីកីឡាគុនដាវ
--- camfencing.org ---
#កីឡាគុនដាវ #ប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិ #យុវជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត #កីឡារស់ក្នុងសន្តិភាព #សាលដំបូលទូក #សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
#柬埔寨击剑 #国家击剑锦标赛 #金边皇家大学礼堂 #一位年轻人一生至少参加一项体育运动 #体育运动促进和平生活
MoEYS Cambodia Olympic Cambodia នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា - DOESS The Olympia Mall Air Cambodia Lady Chef's Cambodia Cafe Klaing Arabica
07/08/2026
កម្មវិធីអាហារូបករណ៍របស់សមាគមអត្តពលិកអូឡាំពិកពិភពលោក (WOA) ឆ្នាំ២០២៦ បើកទទួលពាក្យចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។ កម្មវិធីនេះ ផ្តល់ឱកាសឱ្យអត្តពលិកអូឡាំពិកទាំងអស់ អាចសិក្សាវគ្គវិញ្ញាបនបត្រជាន់ខ្ពស់រ (Postgraduate Certificate) ផ្នែកគ្រប់គ្រងកីឡាអន្តរជាតិ តាមប្រព័ន្ធអនឡាញ ពីសាកលវិទ្យាល័យឡុងដ៍ (University of London) ដ៏ល្បីល្បាញ។
2026 applications open for full scholarships with the University of London
This programme is delivered entirely in English, which is why this story is only available in English.