Federation de boules et de Petanque du Cambodge
Established in 1992 and recognized by FIPJP in 1993 -It is the sole national sport body which govern
24/08/2017
ជយោ! ប៉េតង់កម្ពុជាវាយគូនារី បានមេដាយមាស ក្រុមកីឡាប៉េតង់កម្ពុជាយកបានមេដាយមាសលើកដំបូងឲ្យកម្ពុជា...
24/08/2017
🏆🏆🏆ក្តៅក្តៅ ហ៊ុយហ៊ុយ 👏🏻👏🏻👏🏻 💋💋🇰🇭🇰🇭
🏅🏅🏅🏅កាដូរពិសេសសំរាប់កម្ពុជា 🇰🇭🇰🇭🇰🇭
ក្នុងព្រឹត្តិការណ៏ប្រកួតកីឡា Sea Game នៅប្រទេស Malaysia គឺវិញ្ញាសារ ប៉េតង់ ដណ្តើមបានមេដាយមាស មុនគេបង្អស់លើកវិញ្ញាសារនានា ក្រោមកណ្តាប់ដៃខ្លាចាស់ទាំង2 ម្ចាស់មេដាយមាសពិភព 🇰🇭🇰🇭😘 អ៊ុក ស្រីមំុ និង អ្នកស្រី កែ ឡែង !!!! 🥇🥇🥇🥇🥇🥇🥇🥇
ជាកត្តិយសបំផុតសំរាប់ប្រទេសកម្ពុជា 🇰🇭 🇰🇭 😘😘😘😘
ចូលរួមអបអរសាទរ 👍🏻👏🏻👏🏻👏🏻👏🏻👏🏻😻💋
( កម្ពុជារកឃើញមេដាយមាសនៅសីុហ្គេមហើយ )
🏆សូមបញ្ជាក់ថា : កីឡាការីនីថៃ គឺជា ជើងឯកពិភពលោក៧សមយ័ និងនាំមុខកម្ពុជា10-5 តែចុងក្រោយ វីរះនារី កម្ពុជាទាំងពីពិតជាធ្វើអោយពិភពកីឡាមួយនេះ កក្រើកដោយវាយបកយកឈ្នះ ដ៏គួរអោយភ្ញាក់ផ្អើល។
24/08/2017
09/12/2016
សម្តេចតេជោ ហ៊ុន សែន ផ្តល់រង្វាន់លើកទឹកចិត្តដល់កីឡាករមេ ដាយមាសប៉េតង់
នៅល្ងាចថ្ងៃទី០៩ ធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសផ្តល់រង្វាន់លើកទឹក ចិត្តដល់កីឡាករមេដាយមាសប៉េតង់ ឆ្នាំ២០១៦ សុខ ចាន់មាន ដែលដណ្តើមបាន “មេដាយមាសពិភពលោក” នៅក្នុងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក (World Championships 2016) ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១-៤ ខែធ្នូ ឆ្នាំ ២០១៦ នៅប្រទេស ម៉ាដាកាស្ការ (Madagascar) ។
សម្តេចតេជោ ហ៊ុន សែន រីករាយនិងមានមោទនៈភាពខ្លាំងណាស់ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ សុខ ចាន់មាន និងក្រុមគ្រូបង្វឹកទាំងអស់ ដែលធ្វើអោយកម្ពុជាបានទទួលមេដាយមាសនៅពេលនេះ។ ជោគជ័យ និងមោទនៈភាពនេះ គឺមិនត្រឹមតែសម្រាប់កីឡាករខ្លួនឯងប៉ុណ្ណោះទេ គឺជាមោទនៈភាពសំរាប់ជាតិយើងទាំងមូលផងដែរ ។ នេះជាជោគជ័យប្រវត្តិសាស្ត្រ ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ហើយដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃវិស័យកីឡានៅកម្ពុជាសម័យតេជោ។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឺទ្ឋបណ្ឌិត តែងតែយកចិត្តទុកដាក់ និងគាំទ្រកីឡាគ្រប់ផ្នែកទាំងអស់ រួមទាំងកីឡាអុំទូកផងដែរ។ ទន្ទឹមនឹងនេះ ប្រសិនបើកីឡាករទាំងឡាយណាដែលទទួលបានមេដាយមាសដែលបានទៅចូលរួមប្រកួតក្នុងក្របខ័ណ្ឌជាតិ ដែលរាជរដ្ឋាភិបាលបានបញ្ជូនទៅ គឺនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត មេដាយឥស្សរិរយស រួមជាមួយនឹងការដង្ហែម៉ូតូអមជាកិត្តិយសទៀតផង ដែលបានចែងច្បាស់នៅក្នុងអនុក្រិតនៃរាជរដ្ឋាភិបាលកម្ពុជា។
ប្រាក់រង្វាន់រាជរដ្ឋាភិបាលសម្រាប់កីឡាករ សុខ ចាន់មាន គឺទទួលបាន ១២០លានរៀល, គ្រូបង្វឹកទទួលបាន១២០លានរៀលដែរ។ ក្រៅពីថវិការដ្ឋ សម្តេចតេជោ និងសម្តេចកិត្តិ បានឧបត្ថម្ភថវិកាផ្ទាល់របស់សម្តេចដល់កីឡាករ សុខ ចាន់មាន នូវថវិកា ១ម៉ឺន ដុល្លារថែមទៀត , ឧបត្ថម្ភគ្រូបង្វឹក ៣ពាន់ដុល្លារ និងឧបត្ថម្ភប្រធានប្រតិភូ ២ពាន់ដុល្លារ និងឧបត្ថម្ភដល់កីឡាករ៣នាក់ដែលរួមដំណើរទៅជាមួយ គឺម្នាក់ៗបានទទួល ១ពាន់ដុល្លារ ។
សូមកីឡាករ និងគ្រូបង្វឹកទូទាំងប្រទេសយកចិត្តទុកដាក់ហ្វឹកហ្វឺនអោយកាន់តែពូកែ ដើម្បីប្រកួតយកមេដាយមាសជាច្រើនថែមទៀត នៅក្នុងស៊ីហ្គេម ឆ្នាំ ២០២៣ ខាងមុខនេះ ។ ព្រោះកីឡាករកម្ពុជាយើងមានសមត្ថភាពអាចធ្វើបាន៕
03/05/2016
លោក ស៊ូម៉ៃ សុខគា បានប្រគល់ប៊ូលចំនួន៧កំប្លេរស្មើរ៨៤គ្រាប់ជូនដល់នាយក ដ្ឋាន សិស្ស និសិ្សត ក្រសួងអប់រំ យុវជននិកីឡា ដែលជាអំណោយផ្ទាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន សំរាប់ការប្រកួតសិស្សនិសិ្សតនៅខេត្តកំពត ចំនួន៣កំប្លេរ ការិយាល័យអប់រំខេត្តតាកែវ១កំប្លេរ កណ្តាល១កំប្លេរ ស្វាយរៀង១កំប្លេរ ព្រៃវែង១កំប្លេរ។
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
2nd Floor, National Olympic Committee Of Cambodia
Phnom Penh