07/07/2026
កុំអញ្ចឹងអីអាហ៊ា!! ដូចជាលឿនពេកហើយ មិនទាន់ប្រកួតផង ផ្ញើរសាររំជួលចិត្តមួយបាត់ 😭🇦🇷🐐
✉️✍️ ស្ដេចពពែ Lionel Messi បានផ្ញើរសារអរគុណដល់មិត្តរួមក្រុមអាហ្សង់ទីន មុនការប្រកួតយប់នេះ
🗣️🇦🇷 សម្រាប់ក្រុមអាហ្សង់ទីន៖ “ខ្ញុំសូមអរគុណដល់មិត្តរួមក្រុមរបស់ខ្ញុំទាំងអស់ ដែលបានចែករំលែកពេលវេលា ល្អៗជាមួយគ្នា ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានចូលរួមក្រុមជាមួយគ្នាកន្លងមក”
🗣️🇦🇷 : “ពួកគេជាមិត្តភក្ដិ ជាបងប្អូន មកពីទីកន្លែងផ្សេងៗគ្នា វាពិតជាស្រស់ស្អាតណាស់ នៅពេលដែលខ្ញុំបានឃើញពួកគេរួបរួម និងសាមគ្គីគ្នា ខ្ញុំពិតជាស្រលាញ់ពួកគេខ្លាំងណាស់ នៅពេលដែលលឺសំឡេងពួកគេហៅខ្ញុំថា 'បងប្រុស' 'បងប្រធានក្រុម' 'ប្រធានក្រុមដ៏ល្អរបស់ខ្ញុំ' 🥹
🗣️🇦🇷 : “ខ្ញុំពិតជាអរគុណដល់មិត្តរួមក្រុមទាំងអស់ ដែលមានអនុស្សាវរីយ៍ជាមួយខ្ញុំ និងជួយជំរុញឲ្យខ្ញុំអាចចូលរួមព្រឹត្តិការណ៍ FIFA World Cup ម្ដងទៀត វត្តមានពួកគេ ទើបធ្វើឲ្យខ្ញុំមានថ្ងៃនេះ និងអាចបន្តអាជីពបានរហូតបច្ចុប្បន្ននេះ”
🗣️🇦🇷 : “ពួកគេបានបង្កើតបរិយាកាសល្អៗជាច្រើន ជាពេលដ៏សប្បាយរីករាយ ដែលខ្ញុំមិនអាចបំភ្លេចបាន ពួកគេបានលះបង់ចេញពីក្រអៅដួងចិត្តរបស់ពួកគេមកកាន់ខ្ញុំ ព្រោះខ្ញុំអាចដឹងពីទំហំទឹកចិត្តរបស់ពួកគេ” Te amo mis amigos 🩵🤍
-----------------------
អារម្មណ៍ Admin នៅពេលដែលបានឃើញសារមួយនេះ...
07/07/2026
06/07/2026
06/07/2026