គណៈកម្មការ ទូកងសារាយផ្កាយព្រឹក

  • Home
  • Cambodia
  • Phnom Penh
  • គណៈកម្មការ ទូកងសារាយផ្កាយព្រឹក

គណៈកម្មការ ទូកងសារាយផ្កាយព្រឹក គេហទំព័រផ្លូវការរបស់ គណៈកម្មការ
ទូកងសារាយផ្កាយព្រឹក
សម្រាប់ផ្សព្វផ្សាយព័ត៌មាន ទាក់ទងព័ត៌មានទូកង នឹង កម្មភាពរបស់ក្រុមការងារទូង {សារាយផ្កាយព្រឹក} 🇰🇭

02/10/2026

📢សេចក្ដីជូនដំណឹង ស្ដីអំពីពិធីប្រពៃណីថ្ងៃកាន់បិណ្ឌវេនទី១០ សូមអញ្ជើញចូលរួមឲ្យបានច្រើនកុះករ

📢សូមជម្រាបជូន សាធារណជន កីឡាករ គណៈកម្មការ និងអ្នកគាំទ្រទូកង សារាយផ្កាយព្រឹក ទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃអង្គារ ទី៦ ខែតុលា...
02/10/2026

📢សូមជម្រាបជូន សាធារណជន កីឡាករ គណៈកម្មការ និងអ្នកគាំទ្រទូកង សារាយផ្កាយព្រឹក ទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ វត្តប្រាសាទវដ្ដី ហៅវត្តត្បូង នឹងបន្តរៀបចំ ពិធីទម្លាក់បង្គងទូកង សារាយផ្កាយព្រឹកចាស់ ចំណុះ ៣៣នាក់ តាមទំនៀមទម្លាប់ និងប្រពៃណីដែលបុព្វបុរសបានបន្សល់ទុក។

សូមជម្រាបជូននូវកម្មវិធីដូចខាងក្រោម៖

១.វេលាម៉ោង ៦:០០ ព្រឹក ជួបជុំគ្នានៅក្នុងបរិវេណវត្ត ដើម្បីរៀបចំ និងទទួលទានអាហារសាមគ្គីរួមគ្នា។

២.វេលាម៉ោង ៧:០០ ព្រឹក ជួបជុំគ្នានៅមុខអាស្រមលោកតា សារាយផ្កាយព្រឹក ដើម្បីរៀបចំពិធីតាមទំនៀមទម្លាប់បន្ទាប់មកដង្ហែទូកចេញពីរោងជ័យ។

៣.វេលាម៉ោង ១០:០០ ព្រឹក ជួបជុំគ្នានៅលើ ឧបដ្ឋានសាលា ដើម្បីរៀបចំកិច្ច បង្សុកូល និងឧទ្ទិសមហាកុសល ជូនដល់វិញ្ញាណក្ខន្ធវីរជន និងវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ ជាតិ សាសនា និងមាតុភូមិកម្ពុជា។

៤.វេលាម៉ោង ១១:០០ ព្រឹក ជួបជុំគ្នាទទួលទានអាហារសាមគ្គី បន្ទាប់មកអញ្ជើញត្រឡប់ទៅលំនៅឋានរៀងៗខ្លួន។

៥.វេលាម៉ោង ៣:០០ រសៀល ជួបជុំគ្នានៅក្នុងបរិវេណវត្តជាថ្មី ដើម្បីរៀបចំ និងដង្ហែទូកចូលទៅក្នុងរោងជ័យវិញ។

៦.វេលាម៉ោង ៥:០០ រសៀល ជួបជុំគ្នានៅមុខរោងទូក ដើម្បីរៀបចំ ពិធីជប់លៀងមហាគ្រួសារលោកតា សារាយផ្កាយព្រឹក និងទទួលទានអាហារសាមគ្គីរួមគ្នា ក្នុងស្មារតីសាមគ្គីភាព និងភាពសប្បាយរីករាយ មុននឹងអញ្ជើញត្រឡប់ទៅលំនៅឋានរៀងៗខ្លួន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម គណៈកម្មការ កីឡាករ និងអ្នកគាំទ្រទូកង សារាយផ្កាយព្រឹក ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមឱ្យបានច្រើនកុះករ៕

✍️០២.១០.២០២៦ ប្រធានទូកង កាប់ ច្រឹក

📢នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការ និងកីឡាករទូកង សារាយផ្កាយព្រឹក បានជួបប្រជុំ និងសំណេះសំណាល សួរសុខទុក្ខគ្នា ន...
28/09/2026

📢នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការ និងកីឡាករទូកង សារាយផ្កាយព្រឹក បានជួបប្រជុំ និងសំណេះសំណាល សួរសុខទុក្ខគ្នា នៅលើឧបដ្ឋានសាលា វត្តប្រាសាទវដ្ដី ហៅវត្តត្បូង ក្រោមព្រះអធិបតីភាពព្រះចៅអធិការស្ដីទី ដើម្បីពិភាក្សា និងកំណត់ទិសដៅការងារពាក់ព័ន្ធនឹងសកម្មភាពប្រពៃណី និងការចូលរួមប្រកួតកីឡាប្រណាំងទូកងនាពេលខាងមុខ។

ជាលទ្ធផល អង្គប្រជុំបានពិភាក្សា និងឯកភាពគ្នាជាឯកច្ឆន្ទលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

១. នៅក្នុងឱកាស កាន់បិណ្ឌវេនទី១០ នឹងបន្តប្រពៃណីទំនៀមទម្លាប់ទម្លាក់បង្គងទូកងបុរាណ សារាយផ្កាយព្រឹកចាស់ ចំណុះ ៣៣នាក់ ដើម្បីបន្តអភិរក្សប្រពៃណីដូនតាឱ្យបានគង់វង្ស។

២. អង្គប្រជុំបានឯកភាពជាឯកច្ឆន្ទ នាំយក ទូកងសារាយផ្កាយព្រឹក ចំណុះ ៧៥នាក់ ទៅចូលរួមប្រកួតនៅ ក្រុងកំពង់ចាម ក្នុងកម្មវិធីអបអរសាទរ ពិធីបុណ្យចេញព្រះវស្សា។

៣. ព្រះចៅអធិការស្ដីទី បានឯកភាពតាមសំណើរបស់គណៈកម្មការ និងកីឡាករទូកងសារាយផ្កាយព្រឹក ឱ្យបញ្ចូលពិធីឧទ្ទិសកុសល ដល់ដួងវិញ្ញាណក្ខន្ធរបស់វីរជន និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងបូរណភាពទឹកដី ក្នុងកម្មវិធីថ្ងៃកាន់បិណ្ឌវេនទី១០។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម កីឡាករ អ្នកគាំទ្រទូកងសារាយផ្កាយព្រឹក ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដែលមានបំណងចូលរួមឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរជន និងកងកម្លាំងដែលបានពលីក្នុងបុព្វហេតុជាតិ មាតុភូមិ សូមអញ្ជើញចូលរួមឱ្យបានច្រើនកុះករ តាមសទ្ធាជ្រះថ្លា។

កម្មវិធីនឹងប្រព្រឹត្តទៅនៅ វត្តប្រាសាទវដ្ដី ហៅវត្តត្បូង ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕

✍️ប្រធានទូកង កាប់ ច្រឹក

🌹គណៈកម្មការទូកង សារាយផ្កាយព្រឹក សូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ម៉េងស័រ និងភរិយា ព្រមទាំងបុត្រ ដែលបានចូលរួមឧបត្...
28/09/2026

🌹គណៈកម្មការទូកង សារាយផ្កាយព្រឹក សូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ម៉េងស័រ និងភរិយា ព្រមទាំងបុត្រ ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន ៧ម៉ឺនរៀល ដើម្បីចូលរួមចំណែកក្នុងការរៀបចំ និងចាត់ចែងកិច្ចការបច្ចេកទេស ព្រមទាំងត្រៀមលក្ខណៈផ្សេងៗ សម្រាប់ទូកងសារាយផ្កាយព្រឹក ចូលរួមការប្រកួតនាពេលខាងមុខ។

🙏ក្នុងឱកាសនេះ គណៈកម្មការទូកង សារាយផ្កាយព្រឹក សូមពជូនពរលោក ម៉េងស័រ និងភរិយា ព្រមទាំងបុត្រ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ ប្រកបរបររកស៊ីទទួលទានមានបាន មានភាពចម្រុងចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើនជានិច្ចនិរន្តរ៍៕

✍️២៨.០៩.២០២៦ ប្រធានទូកង កាប់ ច្រឹក

📢សេចក្ដីជូនដំណឹង ដើម្បីពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពក្នុងមហាគ្រួសារទូកងលោកតា សារាយផ្កាយព្រឹក ព្រ...
27/09/2026

📢សេចក្ដីជូនដំណឹង ដើម្បីពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពក្នុងមហាគ្រួសារទូកងលោកតា សារាយផ្កាយព្រឹក ព្រមទាំងរៀបចំផែនការឱ្យបានល្អប្រសើរ សម្រាប់កម្មវិធីដាក់បង្គងទូកងលោកតា សារាយផ្កាយព្រឹក ចាស់ ចំណុះ ៣៣នាក់ តាមទំនៀមទម្លាប់ និងប្រពៃណីដូនតា។

អាស្រ័យហេតុនេះ សូមអញ្ជើញ កីឡាករទូកងសារាយផ្កាយព្រឹក ទាំងអស់ អញ្ជើញមកជួបជុំគ្នានៅក្នុងវត្ត នាថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ស្អែកនេះ ដើម្បីចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងរៀបចំផែនការពាក់ព័ន្ធនឹងកម្មវិធីខាងលើ ព្រមទាំងជួបសំណេះសំណាល សួរសុខទុក្ខ និងពង្រឹងចំណងសាមគ្គីភាព ក្រោមព្រះអធិបតីភាពរបស់ ព្រះគ្រូចៅអធិការស្តីទី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមកីឡាករទាំងអស់មេត្តាអញ្ជើញចូលរួមឱ្យបានច្រើនកុះករ និងទាន់ពេលវេលា ដើម្បីឱ្យកិច្ចប្រជុំ និងការរៀបចំកម្មវិធីប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។

✍️ប្រធានទូកង កាប់ ច្រឹក

27/09/2026

សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល និងពរសព្វសាធុការ ជូនចំពោះ គណៈកម្មការ កីឡាករ និងអ្នកគាំទ្រកីឡាប្រណាំងទូកងទាំងអស់ ក្នុងឱកាស ថ្ងៃកាន់បិណ្ឌវេនទី១ នៅ វត្តប្រាសាទវដ្ដី ហៅវត្តត្បូង ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សូមឱ្យគ្រប់រូបមានសុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ ជោគជ័យគ្រប់ភារកិច្ច និងរួមគ្នាបន្តថែរក្សា លើកស្ទួយ កីឡាប្រពៃណីប្រណាំងទូកង និងមរតកវប្បធម៌ដូនតាខ្មែរ ឱ្យគង់វង្សតរៀងទៅ🙏🙏🙏

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃថ្ងៃកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំនេះ រោងទូកងសារាយផ្កាយព្រឹក មា...
27/09/2026

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃថ្ងៃកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំនេះ រោងទូកងសារាយផ្កាយព្រឹក មានភាពខុសប្លែកពីបណ្ដាឆ្នាំកន្លងមកបន្តិច ដោយសារគណៈកម្មការកំពុងមមាញឹកក្នុងការសាងសង់រោងទូកថ្មី ព្រមទាំងរៀបចំ និងកែលម្អប្រព័ន្ធបច្ចេកទេសនានានៅខាងក្នុងរោង ដូច្នេះ ការរៀបចំសម្អាត និងតុបតែងរោងទូកក្នុងឆ្នាំនេះ ពុំទាន់មានភាពល្អប្រសើរដូចបណ្ដាឆ្នាំមុនៗឡើយ។

ក្នុងន័យនេះ គណៈកម្មការទូកងសារាយផ្កាយព្រឹក សូមគោរពស្នើសុំការយោគយល់ និងអធ្យាស្រ័យពីព្រះសង្ឃ ពុទ្ធបរិស័ទ អ្នកអញ្ជើញមកធ្វើបុណ្យរាប់បាត្រ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងអ្នកគាំទ្រទូកងសារាយផ្កាយព្រឹកទាំងអស់ ដែលបានអញ្ជើញមកទស្សនារោងទូកក្នុងឱកាសភ្ជុំបិណ្ឌនេះ។

ជាមួយគ្នានេះ គណៈកម្មការទូកងសារាយផ្កាយព្រឹក សូមប្រសិទ្ធពរជូនដល់ ពុទ្ធបរិស័ទ កីឡាករទូកង និងអ្នកគាំទ្រទាំងអស់ សូមទទួលបាននូវសុខភាពល្អ បរិបូរណ៍ សុភមង្គល សេចក្ដីចម្រើន និងសុវត្ថិភាពគ្រប់ពេលវេលា ជាពិសេសក្នុងការធ្វើដំណើរទៅកាន់បណ្ដាវត្តនានា ដើម្បីប្រគេនទេយ្យទាន រាប់បាត្រ និងធ្វើបុណ្យតាមប្រពៃណី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សូមប្រកបដោយពរជ័យ សិរីមង្គល វិបុលសុខ និងសុវត្ថិភាពជានិច្ច៕

✍️គណៈកម្មការទូកងសារាយផ្កាយព្រឹក

✍️សារអបអរសាទរ គណៈកម្មការទូកងសារាយផ្កាយព្រឹក សូមសម្ដែងនូវមនោសញ្ចេតនារីករាយ និងសេចក្ដីសោមនស្សអបអរសាទរយ៉ាងកក់ក្ដៅជាទីបំផុត ...
23/09/2026

✍️សារអបអរសាទរ គណៈកម្មការទូកងសារាយផ្កាយព្រឹក សូមសម្ដែងនូវមនោសញ្ចេតនារីករាយ និងសេចក្ដីសោមនស្សអបអរសាទរយ៉ាងកក់ក្ដៅជាទីបំផុត ជូនចំពោះព្រះចៅអធិការ គណៈកម្មការវត្ត បងប្អូនចំណុះជើងវត្ត កីឡាករ គណៈកម្មការ និងអ្នកគាំទ្រ ទូកងផ្គរលាន់ ទាំងអស់ ក្នុងឱកាសដ៏មានអត្ថន័យនេះ ដែលទទួលបាន ទូកងថ្មីមួយគ្រឿងបន្ថែមទៀត ជាសមិទ្ធផលថ្មីប្រកបដោយមោទកភាព។

ក្នុងនាមជាបងប្អូនរួមឧត្តមគតិក្នុងការអភិរក្ស និងលើកស្ទួយកីឡាប្រពៃណីប្រណាំងទូក គណៈកម្មការទូកងសារាយផ្កាយព្រឹក សូមសម្ដែងនូវការគាំទ្រ និងកោតសរសើរចំពោះសមិទ្ធផលថ្មីនេះដោយស្មោះស្ម័គ្រ និងសូមជូនពរ ទូកងផ្គរលាន់ថ្មី ឱ្យមានភាពរឹងមាំ ស្រស់ស្អាត ប្រកបដោយសិរីមង្គល និងទទួលបានល្បឿនលឿនដូចបំណងប្រាថ្នា ដើម្បីបន្តបង្កើតស្នាដៃ និងកិត្តិយសជូនវត្ត សហគមន៍ និងវិស័យកីឡាប្រពៃណីជាតិ។

ជាមួយគ្នានេះ សូមគោរពជូនពរ ព្រះចៅអធិការ គណៈកម្មការវត្ត បងប្អូនចំណុះជើងវត្ត កីឡាករ គណៈកម្មការ និងអ្នកគាំទ្រទូកងផ្គរលាន់ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ ប្រកបរបររកស៊ីមានបាន រីកចម្រើនជានិច្ច និងសម្រេចបានគ្រប់ភារកិច្ច។

២៣.០៩.២០២៦ ប្រធានទូកង កាប់ច្រឹក

20/09/2026

ពេលវេលាបានកន្លងផុតអស់រយៈពេល ៤ឆ្នាំទៅហើយ ប៉ុន្តែអនុស្សាវរីយ៍ដ៏មានន័យ ដែលធ្លាប់កើតមានក្នុងរដូវកាលកន្លងមក នៅតែបន្តរស់នៅក្នុងដួងចិត្តរបស់យើងគ្រប់គ្នា ឈានចូល រដូវកាលថ្មី ឆ្នាំ២០២៦ តើយើងគួរត្រឡប់មកបង្កើតអនុស្សាវរីយ៍ថ្មីៗជាមួយគ្នា ដោយចង្វាក់បែបណា?

🎶 តើអ្នកគាំទ្រចង់បានចង្វាក់បែបណា សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៦នេះ?

សូមចូលរួមបញ្ចេញមតិ និងជ្រើសរើសចង្វាក់ដែលអ្នកពេញចិត្ត ដើម្បីឱ្យរដូវកាលថ្មីក្លាយជាអនុស្សាវរីយ៍មួយទៀតរបស់ទូកយើង❤️

🌹គណៈកម្មការទូកង សារាយផ្កាយព្រឹក សូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ថុង និងភរិយា ព្រមទាំងបុត្រ ដែលបានចូលរួមឧបត្ថម្ភ...
20/09/2026

🌹គណៈកម្មការទូកង សារាយផ្កាយព្រឹក សូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ថុង និងភរិយា ព្រមទាំងបុត្រ ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០ដុល្លារ ដើម្បីចូលរួមចំណែកក្នុងការរៀបចំ និងចាត់ចែងកិច្ចការបច្ចេកទេស ព្រមទាំងត្រៀមលក្ខណៈផ្សេងៗ សម្រាប់ទូកងសារាយផ្កាយព្រឹក ចូលរួមការប្រកួតនាពេលខាងមុខ។

🙏ក្នុងឱកាសនេះ គណៈកម្មការទូកង សារាយផ្កាយព្រឹក សូមពជូនពរលោក ថុង និងភរិយា ព្រមទាំងបុត្រ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ ប្រកបរបររកស៊ីទទួលទានមានបាន មានភាពចម្រុងចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើនជានិច្ចនិរន្តរ៍៕

✍️២០.០៩.២០២៦ ប្រធានទូកង កាប់ ច្រឹក

Address

GRMW+9QM, រាជធានី​ភ្នំពេញ
Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when គណៈកម្មការ ទូកងសារាយផ្កាយព្រឹក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share