CS-Sport

CS-Sport

Share

ព័ត៍មានកីឡាប្រចាំថ្ងៃ

30/08/2026

ក្លឹបបិសាចក្រហម Man United នៅតែបន្តសម្លឹងមើលការនាំយកខ្សែការពារឆ្វេងថ្មីមួយរូបមកកាន់កីឡដ្ឋាន Old Trafford ហើយកំពុងប្រឹងប្រែងយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយ មុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទបញ្ចប់ជាផ្លូវការ។

ខណៈដែលថ្នាក់ដឹកនាំ និងក្រុមការងារកំពុងពន្លឿនលើការចរចាលើជម្រើសដែលអាចធ្វើទៅបាននៅនាទីចុងក្រោយនេះ៕


==============================
វិនិយោគជាមួយ

30/08/2026

ក្លឹប Chelsea បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខានាំយកអ្នកចាំទី Emiliano Martinez ពីក្លឹប Aston Villa ក្នុងតម្លៃខ្លួន ៧.៥ លានផោន ។

អ្នកចាំទីអន្តរជាតិអាហ្សង់ទីនរូបនេះ ត្រូវបានចុះឈ្មោះចូលក្នុងបញ្ជីរឈ្មោះរួមរាល់ហើយ ដើម្បីមានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលលេងប្រកួតទល់នឹងក្រុម Brighton នាយប់នេះផងដែរ ៕


==============================
វិនិយោគជាមួយ

28/08/2026

ក្លិប Chelsea បានឈានដល់កិច្ចព្រមព្រៀងជាមួយ Aston Villa ក្នុងការផ្ទេរអ្នកចាំទីសញ្ជាតិអាហ្សង់ទីន Emiliano Martínez ក្នុងតម្លៃប្រមាណ ៧.៥ លានផោន។ 

អ្នកចាំទីវ័យ ៣៣ ឆ្នាំរូបនេះ នឹងផ្លាស់មកកាន់ Stamford Bridge ដោយត្រៀមចុះកិច្ចសន្យារយៈពេល ២ ឆ្នាំ ជាមួយជម្រើសបន្តកុងត្រា ១ ឆ្នាំបន្ថែម៕


==============================
វិនិយោគជាមួយ

28/08/2026

នាយកប្រតិបត្តិ Atlético Madrid គឺលោក Miguel Ángel Gil Marín បានចេញមុខបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថាកីឡាករ Julián Álvarez នឹងមិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ទៅកាន់ក្លិប Barcelona ជាដាច់ខាត មិនថាពេលនេះ ឬក្នុងពេលអនាគតនោះឡើយ។

លោក Gil Marín បានបញ្ជាក់ថា ដរាបណាលោកនៅតែបន្តកាន់តំណែងជានាយកប្រតិបត្តិនៃក្លិប នឹងមិនបើកការចរចាណាមួយជាមួយ Barcelona ឡើយ។

ប្រសិនបើ Álvarez មានបំណងចង់ចាកចេញពីកីឡដ្ឋាន Metropolitano នាពេលខាងមុខ ក្លិបអាចនឹងពិចារណាសំណើពីបណ្តាក្លិបផ្សេងៗជាច្រើនទៀតបាន ប៉ុន្តែការផ្លាស់ទៅកាន់តំបន់កាតាឡញ គឺជារឿងដែលមិនអាចកើតឡើងបានជាដាច់ខាត៕


==============================
វិនិយោគជាមួយ

25/08/2026

ក្លិបបិសាចក្រហម Man United ត្រូវបានរាយការណ៍ថា កំពុងពិចារណាលើការនាំយកខ្សែការពារវ័យក្មេង Finn Jeltsch បន្ទាប់ពីទទួលបានរបាយការណ៍វាយតម្លៃវិជ្ជមានពីក្រុម Scout របស់ក្លិបលើទម្រង់លេងរបស់គេជាមួយក្លិប VfB Stuttgart។

United អាចនឹងឈានទៅរកការទាក់ទងផ្លូវការជាមួយ Stuttgart ក្នុងពេលឆាប់ៗនេះ ខណៈដែល Jeltsch មានកិច្ចសន្យាជាមួយក្លិប Stuttgart រហូតដល់ឆ្នាំ ២០៣០។

ដោយសាររូបគេត្រូវបានចាត់ទុកជាកីឡាករវ័យ ២០ ឆ្នាំដ៏មានសក្ដានុពលខ្ពស់មួយរូបរបស់ក្លិប អាចនឹងមានតម្លៃខ្លួនប្រមាណ ៥០ លានអឺរ៉ុប ៕


==============================
វិនិយោគជាមួយ SS3636

25/08/2026

Enzo Fernández បានយល់ព្រមលើគម្រោង និងលក្ខខណ្ឌផ្ទាល់ខ្លួនដើម្បីផ្លាស់ទៅរួមរស់ជាមួយក្លឹប Manchester City នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ។

ខណៈដែល Man City កំពុងរៀបចំឯកសារ ដើម្បីផ្ញើសំណើដេញថ្លៃជាផ្លូវការទៅកាន់ក្លឹប Chelsea នាពេលឆាប់ៗខាងមុខនេះ ដើម្បីសុំទិញយកម្ចាស់ជើងឯក World Cup រូបនេះ មកពង្រឹងតំបន់បម្រើ។

យ៉ាងណាមិញខាងភាគី Chelsea នៅតែបន្តរក្សាជំហរយ៉ាងម៉ឺងម៉ាត់ ដោយស្នើសុំតម្លៃផ្ទេរក្នុងកម្រិតខ្ពស់មួយសមរម្យ ទើបព្រមដោះលែងរូបគេចេញ ដើម្បីយកថវិកានោះទៅវិនិយោគឡើងវិញលើការទិញកីឡាករថ្មីៗមកពង្រឹងក្រុមបន្ថែមទៀត ៕


==============================
វិនិយោគជាមួយ SS3636

25/08/2026

ក្លិបបិសាចក្រហម Man United ត្រូវបានរាយការណ៍ថា កំពុងមានទំនុកចិត្តយ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូលក្លិប Arsenal ឱ្យព្រមលក់កីឡាករវ័យក្មេង Myles Lewis-Skelly មកកាន់ទឹកដី Old Trafford នៅក្នុងទីផ្សារដោះដូរកីឡាករនេះ។

ខណៈដែលក្រុមកាំភ្លើងធំ Arsenal បានកំណត់តម្លៃខ្លួនកីឡាករជម្រើសជាតិអង់គ្លេសរូបនេះរហូតដល់ទៅលើសពី ៥០លានផោន ដែលជាចំនួនមួយខ្ពស់ ៕


==============================
វិនិយោគជាមួយ SS3636

24/08/2026

ខ្សែការពារឆ្វេងវ័យក្មេង Alejandro Balde បានសម្រេចចិត្តចាកចេញពីក្លឹប Barcelona នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ខណៈដែល Man United បានចាប់ផ្តើមបើកការចរចាដើម្បនាំយករូបគេទៅកាន់ទឹកដី Old Trafford ។

ជាមួយគ្នានេះ កីឡាករ ២២ ឆ្នាំរូបនេះ បានផ្ដល់សិទ្ធិឱ្យភ្នាក់ងាររបស់គាត់គឺលោក Jorge Mendes ដើម្បីស្វែងរកក្លឹបថ្មី បន្ទាប់ពីមានការព្រួយបារម្ភអំពីឱកាសចូលលេងក្នុងជម្រើស ១១ នាក់ដំបូង ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Hansi Flick។

យ៉ាងណាមិញ Man United ក៏បានទាក់ទងលោក Jorge Mendes ដើម្បីស្វែងរកកិច្ចព្រមព្រៀងសម្រាប់ខ្សែការពារឆ្វេងរូបនេះផងដែរ ព្រមទាំងកំពុងត្រៀមសំណើដេញថ្លៃប្រមាណ ៤០ លានអឺរ៉ូ ៕


==============================
វិនិយោគជាមួយ

21/08/2026

កីឡាករតម្លៃជិត ១ លានដុល្លារ🔥💸

ក្លិប Zira PFC ដែលជាក្លិបលេងនៅលីគកំពូលអាស៊ែបៃហ្សង់ បានប្រកាសជាផ្លូវការអំពីការសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Martins Junior មកកាន់ក្លិបជើងឯកលីគកំពូលកម្ពុជាព្រះខ័នរាជស្វាយរៀង៕


==============================
វិនិយោគជាមួយ

21/08/2026

Mason Mount របស់ក្លិប Man United កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ សម្រាប់ការចូលរួមប្រកួតបើកឆាក Premier League ទល់នឹងក្រុម Hull City នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ បន្ទាប់ពីរូបគេបានជួបប្រទះបញ្ហារបួសជើងអំឡុងការប្រកួតមិត្តភាព។

យ៉ាងណាមិញលោក Michael Carrick បានលើកឡើងថា Mount បានជួបបញ្ហារបួសជើងបន្តិចបន្តួច ក្នុងប្រកួតមិត្តភាព Pre-season ជាមួយ PSG។ ទោះបីជារបួសនេះមិនធ្ងន់ធ្ងរ ប៉ុន្តែរូបគេមិនទាន់បានចូលហ្វឹកហាត់ពេញលេញនៅឡើយទេ។

លោក Carrick បានបញ្ជាក់ថា៖ «យើងកំពុងមើលថែទាំ Mount បន្តិចបន្តួច ប៉ុន្តែគាត់ជិតជាសះស្បើយ100%ហើយ ដូច្នេះវាអាស្រ័យលើស្ថានភាពជាក់ស្តែងសម្រាប់ចុងសប្តាហ៍នេះ ប្រសិនបើយ៉ាងយូរបំផុតគឺសប្តាហ៍ក្រោយ»។

ប្រសិនបើមិនទាន់ជាសះស្បើយទាន់ពេលចុងសប្តាហ៍នេះទេ រូបគេត្រូវបានរំពឹងថានឹងត្រឡប់មកវិញក្នុងការប្រកួតបន្ទាប់ទល់នឹង Ipswich Town នៅថ្ងៃទី ៣០ ខែសីហា៕


==============================
វិនិយោគជាមួយ

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Phnom Penh