Man Utd Supporter in Cambodia

Man Utd Supporter in Cambodia

Share

MU KH Live SHOW ជាកម្មវិធីដែលប្រមូលផ្តុំដោយអ្នកគាំទ្របិសាចក្រហម Manchester United ក្នុងប្រទេសកម្ពុជា

29/08/2026

🚨 ទិដ្ឋភាពដ៏កក់ក្តៅ! មិត្តភាពបាល់ទាត់ជួបជុំគ្នាឡើងវិញ កីឡាករ CARLOS BALEBA ជួប LENY YORO និង BRYAN MBEUMO នៅទឹកដី MANCHESTER UNITED😍🇨🇲🇫🇷

29/08/2026

🎯បិសាចក្រហម Manchester United ធ្វើការក្នុងការដោះដូរទីផ្សារឆ្នាំមុន និង ឆ្នាំនេះ✍️📋

🚀 ពង្រឹងតំបន់ប្រយុទ្ធ (រដូវកាល 2025/26)៖
🇨🇲 Bryan Mbeumo — £65M
🇧🇷 Matheus Cunha — £62.5M
🇸🇮 Benjamin Šeško — £73M

🧠 ពង្រឹងតំបន់កណ្តាល (រដូវកាល 2026/27)៖
🇨🇲 Carlos Baleba — £70M
🇧🇷 Andrey Santos — £50M
🇧🇪 Youri Tielemans — £35M

💡 Manchester United ហាក់ដូចជាបានអនុវត្តយុទ្ធសាស្ត្រទីផ្សារដោះដូរកីឡាករដ៏ច្បាស់លាស់មួយ ដោយផ្តោតលើកីឡាករដែលមានបទពិសោធក្នុងក្របខ័ណ្ឌ Premier League មានសក្តានុពលខ្ពស់ និងមានឱកាសអភិវឌ្ឍសមត្ថភាពទៅមុខ 🧠

28/08/2026

🚨🎙️ | Michael Carrick លើកឡើងអំពីខ្សែបម្រើចំណូលថ្មី Carlos Baleba ៖

ពួកយើងពិតជារីករាយ និងពេញចិត្តយ៉ាងខ្លាំង ក្នុងការចុះហត្ថលេខានាំយករូបគេ គេមានសក្តានុពលដ៏ធំធេង គុណភាពដែលគេមាន និងចំណុចពិសេសៗរបស់គេ គឺជួយបង្កើតតុល្យភាពដល់ក្រុមដែលពួកយើងមានស្រាប់💪🏼🎯

លោក Michael Carrick បានបន្ថែមទាក់ទងនឹង បានសំណួរថាតើ Carlos Baleba នឹងបង្ហាញខ្លួនជាលើកដំបូងឱ្យ Manchester United មុនពេលសម្រាកជម្រើសជាតិ (International break) ដែរឬទេ⁉️

🗣️ពួកយើងនឹងរង់ចាំមើលសិន ប៉ុន្តែពួកយើងមានសង្ឃឹមខ្ពស់🔥

28/08/2026

🚨 លោក FABRIZIO ROMANO បានទម្លាយនៅក្នុង Channel Youtube របស់គាត់ថា ៖ ក្លឹប MAN UTD អាចនឹងមិនទិញខ្សែការពារឆ្វេង SUPERSTAR ទេ ប៉ុន្តែជ្រើសយក ដំណោះស្រាយបណ្ដោះអាសន្ន ដូចកាលគាត់ខ្ចីជើងយក REGULIÓN👀✍️

🗣️លោក Romano បានពន្យល់ថា ថ្នាក់ដឹកនាំរបស់ Man United កំពុងសម្លឹងរក ដំណោះស្រាយល្អមួយ ដូចជាក់ស្តែងសម្រាប់តំណែងការពារឆ្វេង ដើម្បីជួយសម្រាលបន្ទុក និងការព្រួយបារម្ភលើកាយសម្បទារបស់ Luke Shaw លោកបានធ្វើការប្រៀបធៀបស្ថានភាពនេះទៅនឹងកាលដែលបិសាចក្រហម បានសម្រេចចិត្តខ្ចីជើងខ្សែការពារ Sergio Reguilón ពី Tottenham Hotspur កាលពីរដូវកាលមុនៗកន្លងមក ដែលជាការផ្ទេរក្នុងលក្ខខណ្ឌរយៈពេលខ្លី ដើម្បីដោះស្រាយបញ្ហាចំពោះមុខដោយមិនចាំបាច់ចំណាយថវិកាច្រើនលើសលប់🎯

យុទ្ធសាស្ត្រនេះបានបង្ហាញថា INEOS និងក្រុមការងារកីឡារបស់ Man United កំពុងផ្តោតលើភាពជាក់ស្តែង និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតុល្យភាព ខណៈដែលពួកគេកំពុងស្វែងរកជម្រើសដែលអាចទុកចិត្តបានក្នុងការមកជួយក្រុមក្នុងយុទ្ធនាការប្រកួតប្រជែងដ៏មមាញឹកនៃរដូវកាលថ្មីនេះ⏳

27/08/2026

🚨 ផ្លូវការ ៖ កាលវិភាគប្រកួតរបស់ Manchester United សម្រាប់វគ្គ League Phase នៃក្របខ័ណ្ឌ Champions League📋

🇩🇪 Bayern Munich
🇪🇸 Atlético Madrid
🇮🇹 Roma
🇵🇹 Sporting CP
🇩🇪 Leipzig
🇪🇸 Villarreal
🇦🇿 Sabah
🇮🇹 Como

26/08/2026

🚨🎙️វីរបុរសរបស់ Manchester United លោក Wayne Rooney ពិតជារីករាយ និងពេញចិត្តយ៉ាងខ្លាំង ចំពោះការផ្ទេររបស់ក្លឹបក្នុងការនាំយក Carlos Baleba ❤️

អតីតប្រធានក្រុមបិសាចក្រហមរូបនេះ បានមើលឃើញពីសក្តានុពល កម្លាំងកាយសម្បទា និងបច្ចេកទេសលេងដ៏រឹងមាំរបស់កីឡាករវ័យ 22 ឆ្នាំជម្រើសជាតិកាមេរូន ហើយជឿជាក់ថា Baleba នឹងក្លាយជាដំណោះស្រាយដ៏សំខាន់ក្នុងការបង្កើតតុល្យភាព និងភាពរឹងមាំសម្រាប់តំបន់បម្រើកណ្តាលក្រោមការដឹកនាំរបស់លោក Michael Carrick🎯💪

ការទទួលបានការគាំទ្រ និងការវាយតម្លៃខ្ពស់ពីសំណាក់វីរបុរសដ៏មានឥទ្ធិពលដូចជា Wayne Rooney ត្រូវបានគេចាត់ទុកថាជាសញ្ញាណដ៏វិជ្ជមាន និងជាការផ្តល់កម្លាំងចិត្តបន្ថែមទៀតដល់ Carlos Baleba ក្នុងការកសាងទំនុកចិត្ត និងត្រៀមបង្ហាញសមត្ថភាពដ៏ល្អបំផុតរបស់ខ្លួនចំពោះមុខអ្នកគាំទ្រនៅកីឡដ្ឋាន Theatre of Dreams ក្នុងរដូវកាលថ្មីនេះ❤️👏

ពូរូនី កម្រសរសើរ និង ពេញចិត្តកីឡាករបិសាចក្រហមបច្ចុប្បន្នណាស់🫡

26/08/2026

🚨ផ្លូវការ! ប្រធានក្រុម BRUNO FERNANDES ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ PFA PLAYER OF THE YEAR 2026! 🏆🇵🇹🔴✨

វាជាការរង់ចាំដ៏យូរអង្វែងមួយ ដែលពួកយើងត្រូវរង់ចាំរហូតដល់ខែសីហា ប៉ុន្តែពានរង្វាន់មួយនេះគឺមិនដែលមានមន្ទិលសង្ស័យនោះឡើយ បន្ទាប់ពីការបំបែកកំណត់ត្រាបញ្ជូនបាល់ (Assists) រហូតដល់ទៅ 21 លើក ក្នុងមួយរដូវកាលតែឯង🎯🔥

ពិតជាស័ក្តិសមបំផុតសម្រាប់ប្រធានក្រុម Manchester United របស់យើង❤️🇵🇹

25/08/2026

🚨🗣️ពាក្យពេចន៍ដំបូងដ៏មានអត្ថន័យរបស់ CARLOS BALEBA លើកឡើងពី MICHAEL CARRICK និងមហិច្ឆតាធំនៅ MANCHESTER UNITED! 🇨🇲❤️

🗣️ខ្ញុំពិតជាមិនអាចរង់ចាំក្នុងការធ្វើការជាមួយលោក Michael Carrick បានទៀតនោះឡើយ បទពិសោធ និងចំណេះដឹងអំពីការលេងបាល់ទាត់របស់គាត់ ធ្វើឱ្យគាត់ក្លាយជាគ្រូបង្វឹកដ៏ស័ក្តិសមបំផុត ក្នុងការជួយឱ្យខ្ញុំឈានទៅដល់កម្រិតខ្ពស់បំផុត🔥

មហិច្ឆតារបស់មនុស្សគ្រប់គ្នានៅក្នុងក្លឹប គឺច្បាស់លាស់ខ្លាំងណាស់ ហើយអនាគតគឺពិតជាគួរឱ្យរំភើបជាខ្លាំង ខ្ញុំប្តេជ្ញាចិត្តថានឹងដើរតួនាទីរបស់ខ្ញុំឱ្យអស់ពីសមត្ថភាព ក្នុងការនាំយកភាពជោគជ័យ ដែលពួកយើងទាំងអស់គ្នាមានលទ្ធភាពសម្រេចបានជាមួយគ្នា❤️

25/08/2026

🚨 OFFICIAL! MANCHESTER UNITED ប្រកាសចុះហត្ថលេខាលើ CARLOS BALEBA ជាផ្លូវការ✍️✨

មុនពិត សម្លេងពិត👏

25/08/2026

📸ផ្លូវការ៖ រូបភាពផ្លូវការក្នុងក្របខ័ណ្ឌ Champions League របស់ Marcus Rashford, Kobbie Mainoo, Youri Tielemans និង Licha Martinez ❤️💥

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


Phnom Penh