07/03/2026
អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥ 🫶🫶
សូមចូលរួមអបអរសាទរជាមួយស្រ្តីនៅទូទាំងប្រទេសកម្ពុជា និងពិភពលោក ក្នុងឱកាសខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ 🥰❤️ មិនត្រឹមតែជាការចូលរួមអបអរតែក៏បង្ហាញអោយពិភពលោកលឺកាន់តែខ្លាំងពីសម្លេងរបស់នារី❤️❤️
12/02/2026
ហេងៗឆ្នាំថ្មី! កាបូបអាំងប៉ាវប្រណិតនាំលាភ សំណាងល្អ🎉
ស័ក្តិសមបំផុតសម្រាប់៖
👉 ជូនអ្នកមានគុណ ថ្នាក់លេី
👉 ជូនមនុស្សជាទីស្រឡាញ់
👉 ឬប្រើផ្ទាល់ខ្លួន
✨កាបូបអាំងប៉ាវប្រណិតនេះប្រេីដេីម្បីបេីករាសី នាំលាភផ្ទូនៗ! ហេងៗ! សំណាងល្អ! រាសីខ្ពស់!
រកស៊ីមានបាន 💰 ទ្រព្យហូរចូល 🌾
សុខសប្បាយ និងភាពរីករាយពេញមួយឆ្នាំ ❤️🌻
11/02/2026
🥰ដើមលាភសំណាង ជួយបើកពន្លឺរាសីបងប្អួន និងក្រុមគ្រួសារ 🌺សម្រាប់ឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ🧨🧧😍
👉សម្រាប់ដើមលាភនាំទ្រព្យ💐🌷 ពណ៌ក្រហមលឿងរួមលាយបញ្ចូលគ្នាក្នុងដើមតែមួយតំណាងឱ្យ៖ ភាពចុះសម្រុង សាមគ្គីភាព សុភមង្គល ក្នុងគ្រួសារ និងការងារ។ ✨🥰
👉ដោយឡែកដើមដែលមានពណ៌មាសសុទ្ធ✨🎊 ចែងចាំង តំណាងឱ្យ៖ ភាពលូតលាស់ រីកចម្រើន ខ្ពង់ខ្ពស់រុងរឿង និងមានជ័យជម្នះ ជួយកម្ចាត់រឿងអាក្រក់។ 🎊🎁🧧🥰
👉ក្នុងដើមនីមួយៗមាន១២មែក❤️🎊 តំណាឱ្យឆ្នាំទាំង១២😘 បំផ្ទុះលាភសំណាងល្អទាំងទាំង១២ខែ❤️✨🙏
🙏សម្រាប់ឆ្នាំថ្មី២០២៦នេះ! បងប្អូននឹងបានហេង មានលាភ សំណាងល្អ រាសីខ្ពង់ខ្ពស់ រកស៊ីមានបាន ទឹកមុខញញឹមស្រស់ស្រាយ!❤️🥰😘✨🌺💐
02/02/2026
សូមអនុមោទនា ពិធីបុណ្យមាឃបូជា!
ថ្ងៃនេះ ជាថ្ងៃពេញបូណ៌មី ខែមាឃ ដែលប្រទេសនានាៗកាន់ព្រះពុទ្ធសាសនានៅលើសកលលោក រួមមានប្រទេសកម្ពុជាជាដើមសន្មតិនូវពិធីដ៏ប្រពៃមួយឲ្យឈ្មោះថា «មាឃបូជា»។
ពិធីបុណ្យមាឃបូជា ប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗ ៣ នៅក្នុងព្រះពុទ្ធសាសនាគឺ៖
១. ជាថ្ងៃដែលព្រះអង្គទ្រង់ធ្វើចតុរង្គសន្និបាត ប្រកបដោយអង្គ៤
២. ជាថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ
៣. ជាថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ជន្មាយុសង្ខារ ៣ខែមុនថ្ងៃចូលបរិនិព្វាន។
សូមជូនពរញាតិមិត្ត បងប្អូន វីរកងទ័ព អតិថិជន និងសាធារណជនទាំងអស់ សូមជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និង សូមអនុមោទនាទាំងអស់គ្នានូវពិធីបុណ្យមាឃបូជា🙏🌺🌼❤️️🇰🇭
ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលជាថ្ងៃសីល និងពេញបូណ៌មី គួរជាទីជ្រះថ្លា🙏🌺🌼❤️️💐