01/10/2026
ចួបគ្នានូវទីលានថ្មីថ្ងៃចុងសប្តាហ៍នេះ 👌🐘🏠
📢 សេចក្តីជូនដំណឹងអំពីការផ្លាស់ប្តូរទីតាំងហ្វឹកហាត់ | សាលាបាល់ទាត់ ISI
ជម្រាបជូនមាតាបិតា និងកីឡាករ-កីឡាការិនីទាំងអស់ជ្រាបថា៖
សាលាបាល់ទាត់ ISI នឹងធ្វើការផ្លាស់ប្តូរទីតាំងហ្វឹកហាត់ពីទីលានស្មៅសិប្បនិម្មិតនៅ Smart Stadium ទៅកាន់ទីលានហ្វឹកហាត់ថ្មីមួយ ដែលស្ថិតនៅក្បែរនោះ។
⚽️ ទីតាំងហ្វឹកហាត់ថ្មី៖ H168 https://maps.app.goo.gl/7TQgX35gmo7tGWkV7?g_st=ic
📅 ចាប់ផ្តើមអនុវត្តចាប់ពី៖ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦
ការផ្លាស់ប្តូរទីតាំងនេះធ្វើឡើង ដើម្បីធានាឱ្យការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីនៅតែអាចប្រព្រឹត្តទៅបានយ៉ាងរលូន និងមានបរិយាកាសសមស្របសម្រាប់ការអភិវឌ្ឍសមត្ថភាព។
សូមមាតាបិតា និងកីឡាករ-កីឡាការិនីទាំងអស់ មេត្តាជ្រាប និងអនុវត្តតាមទីតាំងថ្មី ចាប់ពីកាលបរិច្ឆេទដែលបានជូនដំណឹងខាងលើ។
សូមអរគុណចំពោះការយោគយល់ និងការគាំទ្ររបស់លោកអ្នកចំពោះ សាលាបាល់ទាត់ ISI។ 💙⚽️