18/08/2026
ក្លិបតំណាងកម្ពុជា ស្វាយរៀង និងភ្នំពេញក្រោន ក្នុងពានទ្វីបអាស៊ី AFC Champion League Two ‼️🇰🇭
ការប្រកួតវគ្គចែកពូល នឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។
តាមដាន Football Cambo Talk ដើម្បីតាមដានព័ត៌មានកីឡាបាល់ទាត់ជាតិសម្បូរបែប About football news
in Cambodia
18/08/2026
ក្លិបតំណាងកម្ពុជា ស្វាយរៀង និងភ្នំពេញក្រោន ក្នុងពានទ្វីបអាស៊ី AFC Champion League Two ‼️🇰🇭
ការប្រកួតវគ្គចែកពូល នឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។
18/08/2026
ក្លិបតំណាងកម្ពុជា ស្វាយរៀង ស្ថិតក្នុងពូល G ជាមួយក្លិបជប៉ុន Machida Zevia, ក្លិបចិន Shanghai Shenhua និងក្លិបសិង្ហបុរី Tampines Rover ។
ចំណែកក្លិបកម្ពុជាមួយទៀត ភ្នំពេញក្រោន ស្ថិតនៅពូល H ជាមួយក្លិបកូរ៉េខាងត្បូង Gangwon, ក្លិបម៉ាឡេស៊ី Kuching City, ក្លិបហុងកុង Kitchee។
ការប្រកួតវគ្គចែកពូល នឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះ។
អំបិលទៀតហើយយើង🥈
02/04/2026
គម្រោងកីឡដ្ឋាន Lion King FC នៅសៀមរាប‼️🏟️
ក្លិប Lion King បង្ហាញគំរោងកីឡដ្ឋាន និងមជ្ឈមណ្ឌលហ្វឹកហាត់ជាផ្លូវការ នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដែលក្លិបបានធ្វើពិធីក្រុងពាលីសាងសង់កាលពីថ្ងៃទី ៨ ខែមីនាកន្លងទៅ។
កីឡដ្ឋាននេះមាន សមាសភាពផ្ទុកអ្នកទស្សនា បានចន្លោះ ៧,៥០០នាក់ ទៅ ៨,០០០នាក់ និងមានទីលានហ្វឹកហាត់ ចំនួនពីរ
និង កន្លែងស្នាក់នៅសម្រាប់ឈុតយុវជន និងក្រុមធំ។
លើសពីនេះ ក្នុងមជ្ឈមណ្ឌលមណ្ឌលហ្វឹកហាត់ មានទីតាំងហាត់កាយសម្បទា តារាងបាល់ទះ តារាងបាល់បោះ ចំណតឡាន-ម៉ូតូ
ភោជនីយដ្ឋាន និង កន្លែងហាត់ប្រាណសហគមន៍ផងដែរ៕
19/03/2026
🗣️ការលើកឡើងរបស់លោក Pep Munoz ទៅកាន់ Cambodianess ជុំវិញការយល់ឃើញពីកូតាកីឡាករបរទេសក្នុងលីគ ‼️👥
ទាក់ទងនឹងកូតាកីឡាករបរទេស ក្នុងលីគ លោក Pep Munoz បាននិយាយថា ប្រព័ន្ធបច្ចុប្បន្នគឺគ្រប់គ្រាន់ហើយ ហើយលោកបានលើកឡើងថា ការពង្រីកចំនួនកីឡាករបរទេសអាចធ្វើឱ្យគម្លាតហិរញ្ញវត្ថុរវាងក្លឹបកាន់តែមានឆ្ងាយ។
លោកបានមានប្រសាសន៍ថា “មិនមែនក្រុមទាំងអស់សុទ្ធតែមានថវិកាដូចគ្នាដើម្បីចុះហត្ថលេខាលើកីឡាករបរទេសច្រើននោះទេ។ ប្រសិនបើចំនួនកើនឡើងច្រើនពេក គម្លាតរវាងក្រុមនានាអាចកាន់តែឆ្ងាយ”។
លោកបានស្នើឱ្យរក្សាចំនួនកីឡាករបរទេសដដែលដែលត្រូវបានអនុញ្ញាតឱ្យនៅលើទីលាន ខណៈពេលដែលការចុះឈ្មោះកីឡាកបរទេសក្នុងបញ្ជីគួរតែមានភាពបត់បែន៕
18/03/2026
ម្ចាស់ការពារជើងឯក Hun Sen Cup ភ្នំពេញក្រោន ហាលអាវត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីបរាជ័យជើងទី២ ២-០ សរុបលទ្ធផល ៤-២ ៕
📷: PPC
17/03/2026
CPL អនុញ្ញាតឱ្យចុះឈ្មោះកីឡាករបរទេស ៧នាក់រដូវកាលថ្មី‼️
CPL សម្រេចអនុញ្ញាតឱ្យក្លិបចុះឈ្មោះកីឡាករបរទេស បាន ៧នាក់ លេងក្នុងលីគ ដោយរក្សាទុកដូចរដូវកាលចាស់ ក្លិបចុះឈ្មោះថ្ងៃប្រកួតបាន ៦នាក់ និងដាក់លើទីលានបាន ៥នាក់ និងកីឡាករចូលសញ្ជាតិម្នាក់៕
16/03/2026
លេងហើយ អ្នកគាំទ្រ Dewa ‼️🫠
16/03/2026
លោក Oleg ស្ថិតក្នុងស្ថានភាពដ៏លំបាក ជាមួយលទ្ធផល ៥ប្រកួតចុងក្រោយរបស់ក្រុម‼️
15/03/2026
ប្រធានក្លិបអង្គរថាយហ្គឺរ លោក Akihiro Kato ថាក្លិបនឹងចាត់វិធានការយ៉ាងម៉ត់ចត់‼️
លោកលើកឡើងជុំវិញហេតុការប៉ះទង្គិចក្នុងជំនួបជាមួយស្វាយរៀង៖
«ខ្ញុំសូមអភ័យទោស ចំពោះហេតុការណ៍ដែលបានកើតឡើងក្នុងអំឡុងការប្រកួតថ្ងៃនេះ។ ក្លិបរបស់យើងនឹងពិចារណាយ៉ាងម៉ត់ចត់ និងចាត់វិធានការសមស្របនៅក្នុងក្លិប»៕