Corner Kick/ ខន នើរ ឃីគ

Corner Kick/ ខន នើរ ឃីគ ចែករំលែកព័ត៌មានកីឡាបាល់ទាត់សម្រាប់អ្នក

ទោះបី វិសាខា ទើបតែបរាជ័យនៅពាន Krud Cambodian Super Cup ប៉ុន្តែគុណផលក្រុមមួយនេះមិនអន់ឡើយអាចជាបេក្ខភាពមួយប្រជែងជើងឯកលីគរដូ...
01/09/2026

ទោះបី វិសាខា ទើបតែបរាជ័យនៅពាន Krud Cambodian Super Cup ប៉ុន្តែគុណផលក្រុមមួយនេះមិនអន់ឡើយអាចជាបេក្ខភាពមួយប្រជែងជើងឯកលីគរដូវកាលនេះ។

👥 នៅរដូវកាលដោះដូរកីឡាករលើកនេះ វិសាខា បាននាំចូលសមាជិកថ្មីចំនួន ១០រូប ដូចជា ៖ ហាវ សុខនេត្រ 🇰🇭 , Ewolo Donovan 🇨🇲 , Sherwin Seedorf 🇳🇱, Cristian Roque 🇧🇷 , នេតូ រ៉ុនដុន 🇰🇭, Pa Ousman G*i 🇬🇲 , Lucas Ambiel 🇧🇷, Aly Ndom 🇫🇷, Jaume Cuéllar 🇧🇴 និង Eduardo Thuram 🇧🇷 ។

🏆 ជំនួបដំបូងនៅ Cambodian Premier League វិសាខា 🆚 កងយោធពលខេមរភូមិន្ទ l ៦ កញ្ញា ២០២៦ l ៦:០០ល្ងាច៕

📸 : Cambodian Premier League

#ខននើរឃីគ

👤 សមាជិកក្រុមជម្រើសជាតិជប៉ុន 🇯🇵 កាលពីព្រឹត្តិការណ៍ FIFA World Cup 2026 កីឡាករ Koki Ogawa សម្រេចផ្ទេរមកកាន់ FC町田ゼルビア - FC...
01/09/2026

👤 សមាជិកក្រុមជម្រើសជាតិជប៉ុន 🇯🇵 កាលពីព្រឹត្តិការណ៍ FIFA World Cup 2026 កីឡាករ Koki Ogawa សម្រេចផ្ទេរមកកាន់ FC町田ゼルビア - FC Machida Zelvia ក្រោយចាកចេញពីលីគកំពូលហុល្លង់ NEC Nijmegen ។

ទន្ទឹមនឹងការផ្ទេរនេះមានន័យថា ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំនឹងត្រូវលេងតទល់នឹង ព្រះខ័នរាជស្វាយរៀង 🇰🇭 នៅពានរង្វាន់ AFC Champions League Two ។

🗓️ ១៧ កញ្ញា ២០២៦ ក្រុមទាំងពីរជួបគ្នានៅ កីឡដ្ឋាន Machida Gion ប្រទេសជប៉ុន 🇯🇵

🗓️ ២៦ វិច្ឆិកា ២០២៦ ក្រុមទាំងពីរជួបគ្នានៅ ពហុកីឡដ្ឋានជាតិ មរតកតេជោ ប្រទេសកម្ពុជា 🇰🇭

#ខននើរឃីគ

Persib Bandung 🇮🇩 ទទួលបានមួយកៅអីនៅពានរង្វាន់ AFC Champions League Two ក្រោយទម្លាក់ Manila Digger 🇵🇭 ដោយលទ្ធផល ១-០ យប់មិញ...
01/09/2026

Persib Bandung 🇮🇩 ទទួលបានមួយកៅអីនៅពានរង្វាន់ AFC Champions League Two ក្រោយទម្លាក់ Manila Digger 🇵🇭 ដោយលទ្ធផល ១-០ យប់មិញ។

Persib នឹងចូលរួមជាមួយពូល E មាន FC Seoul 🇰🇷, Melbourne Victory 🇦🇺 និង Thể Công–Viettel FC 🇻🇳 ។

📊 និយាយពី AFC Club Rankings ប្រចាំទ្វីបអាស៉ី ក្លិបមកពីឥណ្ឌូនេស៉ីស្ថិតនៅចំណាត់ថ្នាក់ទី២០ មាន ២៧.២៩៩ពិន្ទុ នៅក្រោមក្លិបកម្ពុជា 🇰🇭 នៅចំណាត់ថ្នាក់ទី១៩ មាន ២៧.៨៥០ពិន្ទុ៕

📸 : PERSIB Bandung

#ខននើរឃីគ

ជយោ ឈ្នះហើយ! 👏🏻 ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ 🇰🇭 រកបាន ៣ពិន្ទុ ដំបូង ដោយយកឈ្នះ យេមែន 🇾🇪 ២-១ សម្រាប់ប្រកួតដំបូងព...
31/08/2026

ជយោ ឈ្នះហើយ! 👏🏻

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ 🇰🇭 រកបាន ៣ពិន្ទុ ដំបូង ដោយយកឈ្នះ យេមែន 🇾🇪 ២-១ សម្រាប់ប្រកួតដំបូងពូល G នៃវគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup 2027 ។

ស៊ូ ម៉េងហុង និង ឈឿន ដាវីន ទាត់ចូលទីម្នាក់មួយគ្រាប់ ខណៈអ្នកចាំទី ម៉ាត់ ហ្វារីប បន្តបង្ហាញគុណផលល្អគន់សង្គ្រោះបាល់គ្រោះថ្នាក់ច្រើន។

🗓️ ៣ កញ្ញា ២០២៦ 🆚 ជប៉ុន 🇯🇵 l ៧:០០យប់

🗓️ ៦ កញ្ញា ២០២៦ 🆚 គុយវ៉េត 🇰🇼 l ៧:០០យប់

📸 : សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

#ខននើរឃីគ

𝐊𝐰𝐚𝐦𝐞 𝐏𝐞𝐩𝐫𝐚𝐡 ទាត់ចូលទី វិសាខា នៅបីពានរង្វាន់ផ្សេងគ្នា 🗓️ ១៤ កញ្ញា ២០២៥ ៖ 𝐊𝐰𝐚𝐦𝐞 𝐏𝐞𝐩𝐫𝐚𝐡 ស៊ុតបញ្ចូលទី វិសាខា ១គ្រាប់ ក្នុងជ...
31/08/2026

𝐊𝐰𝐚𝐦𝐞 𝐏𝐞𝐩𝐫𝐚𝐡 ទាត់ចូលទី វិសាខា នៅបីពានរង្វាន់ផ្សេងគ្នា

🗓️ ១៤ កញ្ញា ២០២៥ ៖ 𝐊𝐰𝐚𝐦𝐞 𝐏𝐞𝐩𝐫𝐚𝐡 ស៊ុតបញ្ចូលទី វិសាខា ១គ្រាប់ ក្នុងជំនួបឈ្នះ វិសាខា ២-០ នៅ CPL

🗓️ ២៥ ឧសភា ២០២៦ ៖ 𝐊𝐰𝐚𝐦𝐞 𝐏𝐞𝐩𝐫𝐚𝐡 ស៊ុតបញ្ចូលទី វិសាខា ៣គ្រាប់ សម្រាប់ការប្រកួតរយៈពេល១២០នាទី និងស៊ុត ១គ្រាប់ សម្រាប់ការទាត់ប៉េណាល់ទី ក្នុងជំនួបឈ្នះ វិសាខា ៥-៣ (ពេញម៉ោង ៤-៤) នៅពានរង្វាន់សម្តេចតេជោ (Hun Sen Cup) វគ្គផ្តាច់ព្រ័ត្រ

🗓️ ៣០ សីហា ២០២៦ ៖ 𝐊𝐰𝐚𝐦𝐞 𝐏𝐞𝐩𝐫𝐚𝐡 ស៊ុតបញ្ចូលទី វិសាខា ១គ្រាប់ ក្នុងជំនួបឈ្នះ វិសាខា ២-១ នៅ Krud Cambodian Super Cup ៕

📸 : Preah Khan Reach Svay Rieng FC

#ខននើរឃីគ

31/08/2026

⚽️ Signature move បែបនេះហើយរបស់ សៀង ចន្ធា ដែលអ្នកគាំទ្រចង់ឃើញ។

ដើមរដូវកាលថ្មីនេះ ចន្ធា ហាក់បង្ហាញពីការត្រៀមខ្លួនបានល្អ ខណៈរដូវកាលមុនជារដូវកាលដំបូងរបស់គេជាមួយ ព្រះខ័នរាជស្វាយរៀង ពុំសូវបង្ហាញខ្លួនបានជាប់លាប់ និងខ្សត់គ្រាប់បាល់៕

🎦 : BTV

#ខននើរឃីគ

👕 ក្លិបទាំងពីរនឹងប្រើប្រាស់សំលៀកបំពាក់រដូវកាលថ្មីរបស់ពួកគេសម្រាប់ជំនួបថ្ងៃនេះ។ ព្រះខ័នរាជស្វាយរៀង នឹងប្រើប្រាស់ឈុតក្នុងដ...
30/08/2026

👕 ក្លិបទាំងពីរនឹងប្រើប្រាស់សំលៀកបំពាក់រដូវកាលថ្មីរបស់ពួកគេសម្រាប់ជំនួបថ្ងៃនេះ។

ព្រះខ័នរាជស្វាយរៀង នឹងប្រើប្រាស់ឈុតក្នុងដី (ពណ៌ខៀវ) ជាមួយការរចនាថ្មី ប៉ុន្តែពួកគេពុំទាន់បង្ហាញផ្លូវការនៅឡើយ ដូច្នេះថ្ងៃនេះអាចនឹងអ្នកគាំទ្រ Surprise ជាមួយរឿងនេះ។ រីឯ វិសាខា នឹងប្រើប្រាស់ឈុតក្រៅដី (ពណ៌ស) ជាមួយនឹងការរចនាប្លែកភ្នែក និងបានបង្ហាញផ្លូវការរួចហើយ។

💡 រដូវកាលថ្មី ២០២៦/២៧ នេះ ក្លិបទាំងពីរសុទ្ធតែដល់ឆ្នាំ Anniversary ដូចគ្នា។

ព្រះខ័នរាជស្វាយរៀង បង្កើតនៅឆ្នាំ ១៩៩៧ ដូច្នេះរដូវកាលនេះនឹងឈានដល់ខួប ៣០ឆ្នាំ នៃការបង្កើតក្លិប ស្របពេល វិសាខា ក៏ឈានដល់ខួប១០ឆ្នាំនៃការបង្កើតក្លិប។

📊 បកមកដឹងរឿងរ៉ាវនៅ Cambodian Super Cup វិញ ៖ ព្រះខ័នរាជស្វាយរៀង ធ្លាប់ឈ្នះជើងឯក ២ដង (២០២៤-២០២៥) រីឯ វិសាខា ធ្លាប់រងជើង៉ក ២ដង (២០២២ - ២០២៣) ។

🏆 ជំនួបថ្ងៃនេះនឹងចាប់ផ្តើមនៅម៉ោង ៦:០០នាទីល្ងាច l ពហុកីឡដ្ឋានជាតិ មេតកតេជោ

#ខននើរឃីគ

🏆 ប្លែកភ្នែកដែរ! ឡាយហ្វ ខេត្តព្រះសីហនុ លើកពាន KCC Pre-Season Cup 2026 ត្រឹម Pre-season ល្អមើលប៉ុណ្ណឹងហើយ ទម្រាំលេងលីគផ្ល...
29/08/2026

🏆 ប្លែកភ្នែកដែរ! ឡាយហ្វ ខេត្តព្រះសីហនុ លើកពាន KCC Pre-Season Cup 2026

ត្រឹម Pre-season ល្អមើលប៉ុណ្ណឹងហើយ ទម្រាំលេងលីគផ្លូវការសប្តាហ៍ក្រោយទៀត 🔥

📸 : LIFE FOOTBALL CLUB

#ខននើរឃីគ

💥 ចុមយក្ស! វិសាខា លេងមែនទែនហើយជិតដល់ថ្ងៃប្រកួតទម្លាក់អាវុធថ្មី ខ្សែការពារ 𝐇𝐢𝐠𝐢𝐧𝐨 𝐃𝐚 𝐒𝐢𝐥𝐯𝐚 𝐄𝐝𝐮𝐚𝐫𝐝𝐨 សញ្ជាតិប្រេស៊ីល 🇧🇷 វ័យ...
29/08/2026

💥 ចុមយក្ស! វិសាខា លេងមែនទែនហើយជិតដល់ថ្ងៃប្រកួតទម្លាក់អាវុធថ្មី ខ្សែការពារ 𝐇𝐢𝐠𝐢𝐧𝐨 𝐃𝐚 𝐒𝐢𝐥𝐯𝐚 𝐄𝐝𝐮𝐚𝐫𝐝𝐨 សញ្ជាតិប្រេស៊ីល 🇧🇷 វ័យ២៨ឆ្នាំ ផ្ទេរពីក្លិប Piauí Esporte Clube នៅលីគប្រទេសប្រេស៊ីល។

ក្រឡេកមកមើលតំបន់ការពារកណ្តាលរបស់វិសាខារដូវកាលនេះហាក់ណែនល្អជាមួយវត្តមានកីឡាករល្អៗជាច្រើនដូចជា Vitalijs Jagodinskis 🇱🇻 , Lucas Ambiel 🇧🇷, ស រតនា 🇰🇭, ស៊ិន សុផាណាត់ 🇰🇭, Ndom Aly 🇫🇷 និងយុវជន ផាន វីរៈ 🇰🇭 ៕

#ខននើរឃីគ

🐘 អាយអេសអាយ ដង្កោសែនជ័យ បានធ្វើការផ្លាស់ប្តូររូបរាងថ្មីទ្រង់ទ្រាយធំ ដោយបានប្តូរទាំងគ្រូបង្គោល ក្រុមការងារគ្រូបង្វឹក និងក...
29/08/2026

🐘 អាយអេសអាយ ដង្កោសែនជ័យ បានធ្វើការផ្លាស់ប្តូររូបរាងថ្មីទ្រង់ទ្រាយធំ ដោយបានប្តូរទាំងគ្រូបង្គោល ក្រុមការងារគ្រូបង្វឹក និងកីឡាករថ្មីចំនួន ១៥នាក់ ទៀតផង។

👥 ក្រុមរបស់លោក Conor Nestor 🇮🇪 បាននាំជំនួយការថ្មី លោក Kowalski Lukasz 🇵🇱 និងគ្រូអ្នកចាំទី Rory Grand 🏴󠁧󠁢󠁥󠁮󠁧󠁿 រួមទាំងសមាជិកចំនួនថ្មីដូចជា ៖ ប៊ីន ចន្ថាធារី 🇰🇭, សេត រ៉ស៊ីប 🇰🇭, ចន យូរ៉ូ 🇰🇭, រី លាភផេង 🇰🇭, គួច សុកុម្ភៈ 🇰🇭, កាន់ ម៉ូ 🇰🇭 🇿🇦, យូដៃ អូកាវ៉ា 🇰🇭 🇯🇵, ផាន សុផេន 🇰🇭, ខេនដេត សុធាវឌ្ឍនា 🇰🇭, Takahiro Tezuka 🇯🇵, Shintaro Shimizu 🇯🇵, Daizo Horikoshi 🇯🇵, Matheus Freitas 🇧🇷 និង Privat Mbarga 🇰🇭 🇨🇲 ។

⚽️ ជំនួបដំបូងនៅក្នុងលីគ ក្រុមមូលដ្ឋាននៅតំបន់វេងស្រេងនេះនឹងត្រូវលេងតទល់ជាមួយនឹង បឹងកេត នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ៕

📸 : ISI Dangkor Senchey FC

#ខននើរឃីគ

Address

Phnom Penh
12101

Alerts

Be the first to know and let us send you an email when Corner Kick/ ខន នើរ ឃីគ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category