14/05/2026
ក្នុងព្រះរាជវរោកាសជយាភិរម្យ នៃព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះបារមីព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុស័ក្តិសទិ្ធក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គលថ្វាយ ព្រះករុណាជាអម្ចាស់ សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះកាយពលមាំមួន និងព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តខ្មែរគ្រប់ៗរូប៕
16/02/2026
រីករាយថ្ងៃចូលឆ្នាំចិន សូមជូនពរបងប្អូន ជនជតិចិន នឹង ជាប់ខ្សែរស្រឡាយចិន ទាំងអស់ សូមអោយសេចក្តីសុខចម្រើន រកសុីមានបាន ប្រកបមុខរបរ រីកចម្រើន សុខសប្បាយគ្រប់ក្រុមគ្រួសារ 🙏🙏🙏ហេងហេងឆ្នាំថ្មី
02/02/2026
អនុមោទនាបុណ្យមាឃបូជា ដើម្បីរំលឹកដល់ថ្ងៃ៖
- ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌាកាលពី៥៨៨ ឆ្នាំ មុនគ្រឹស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់
- ជាថ្ងៃដែលធ្វើចតុរង្គសន្និបាត ប្រកបដោយអង្គ៤
- ជាថ្ងៃដែលព្រះអង្គទ្រង់សម្តែងនូវឱវាទបាតិមោក្ខ
- ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសដាក់ជន្មាយុសង្ខារ បីខែមុនថ្ងៃចូលបរិនិព្វាន
- ឱវាទបាតិមោក្ខ ជាបេះដូងនៃព្រះពុទ្ធសាសនា ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងក្នុងថ្ងៃ១៥កើត ខែមាឃថា៖ កិរិយាវៀរចាកបាបទាំងឡាយ ការញ៉ាំងកុសលឱ្យកើតឡើង និងការជម្រះចិត្តឱ្យស្អាតផូរផង់ សូមតាំងចេតនា រក្សាកាយចិត្ត ត្រៀមអនុមោទនា មាឃបូជាដោយសេចក្តីជ្រះថ្លា ៕
16/01/2026
➡️ មនុស្សដូចគ្នា ដែកដូចគ្នា សម្ភារៈធ្វើដូចគ្នា ការងារតែមួយ ម្តេចលទ្ធផលចេញមកមិនដូចគ្នា?
➡️ ត្រូវសួរខ្លួនឯង តំលៃខ្លួនឯង គឺខ្លួនឯងជាអ្នកសាង សូមចងចាំ រៀបខ្លួនអោយមានតំលៃ ធ្វើការងារត្រូវយកចិត្តទុកដាក់ ធ្វើអោយអស់ពីចិត្ត អោយអស់ពីសមត្តភាព
28/11/2025
អបអរសាទរខួបលើកទី ៧ នៃការដាក់បញ្ចូល «ល្ខោនខោល» ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
២៨ វិច្ឆិកា ២០១៨ - ២៨ វិច្ឆិកា ២០២៥✨
25/11/2025
អបអរសាទរ ខួបលើកទី២០ ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ
២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៥
Celebrating the 20th anniversary of Sbek Thom, or Khmer Shadow Theatre, which was inscribed on UNESCO’s list of the Intangible Cultural Heritage of Humanity.
25 November 2005 - 25 November 2025
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា
12/11/2025
🥷អ្វីជាការឆបោកតាមអនឡាញ?⚠️
ការឆបោកតាមអនឡាញ ឬ Online Scam គឺជាការក្លែងបន្លំ តាមសេវាអ៊ីនធឺណិតដែលប្រើប្រាស់ល្បិចបោកបញ្ឆោត ចង់បន្លំលួចយកប្រាក់ លួចយកព័ត៌មានផ្ទាល់ខ្លួន ឬ ធនធានសំខាន់ផ្សេងៗ របស់អ្នកប្រើប្រាស់។
ប្រភេទនៃការឆបោកតាមអនឡាញ៖
1-Phishing ការបន្លំផ្ញើសារបោកប្រាស់៖ តាមវិធីនេះ ក្រុមបោកប្រាស់ផ្ញើ Email ឬ សារ Message ដោយការលួចយកឈ្មោះក្រុមហ៊ុន ឬ អង្គភាពល្បីល្បាញណាមួយ ដើម្បីធ្វើឱ្យរូបយើងជឿទុកចិត្តក្នុងការល្បួងឱ្យយើងផ្តល់ព័ត៌មានសម្ងាត់ ឬ ព័ត៌មានសំខាន់ណាមួយដូចជាលេខប័ណ្ណឥណទាន ឬព័ត៌មានធនាគារជាដើម។
2-Fake Online Stores ហាងលក់ទំនិញអនឡាញក្លែងបន្លំ៖ ក្រុមបោកប្រាស់បង្កើតវេបសាយត៍មើលទៅដូចជាហាងលក់ទំនិញពិតៗ ប៉ុន្តែគឺជាវិធីបន្លំយកលុយរបស់យើងដោយមិនផ្តល់ទំនិញឱ្យយើងឡើយ។
3-Investment Scams ការបន្លំការវិនិយោគ៖ ក្រុមរកស៊ីទុច្ចរិតផ្សព្វផ្សាយអំពីឱកាសវិនិយោគក្លែងក្លាយ ដូចជាការវិនិយោគលើរូបិយប័ណ្ណគ្រីបតូ ភាគហ៊ុន ឬ អចលនទ្រព្យ ដោយសន្យាផ្តល់ប្រាក់ចំណេញខ្ពស់ដោយគ្មានហានិភ័យ។ នៅពេលអ្នកដាក់ប្រាក់ឱ្យគេរួចហើយ ជនឆបោកនឹងបាត់សូន្យ ទាក់ទងលែងបាន។
4-Romance Scams ការបន្លំផ្នែកស្នេហា៖ ក្រុមបោកប្រាស់បង្កើតទំនាក់ទំនងស្នេហានៅតាមបណ្តាញសង្គម ឬ កម្មវិធីណាត់ជួប រហូតយើងជឿទុកចិត្ត ហើយបន្ទាប់មកស្នើសុំប្រាក់ដែលជារឿយៗបង្កើតលេសថាដោយសារជួបប្រទះនឹងរឿងអាសន្នណាមួយជាដើម។
5-Lottery Scams ការបន្លំក្លែងរង្វាន់ឆ្នោត៖ ក្រុមបោកប្រាស់ប្រាប់យើងថា យើងឈ្នះរង្វាន់ ឬ ឈ្នះឆ្នោត ហើយស្នើឱ្យយើងបង់ប្រាក់ និងផ្តល់ព័ត៌មានផ្ទាល់ខ្លួនដើម្បីទទួលយករង្វាន់។
6-Job Offer Scams ការបន្លំផ្ដល់ឱកាសការងារ៖ ក្រុមបោកប្រាស់ធ្វើដូចជាផ្តល់ការងារមកឱ្យយើង ដោយស្នើឱ្យយើងបង់ប្រាក់សម្រាប់ការបណ្តុះបណ្តាល ឬ ទិញវិញ្ញាបនបត្រ ឬ ឧបករណ៍ជួញដូរណាមួយជាដើម។
7-Tech Support Scams ការបន្លំជំនួយបច្ចេកទេស៖ ក្រុមបោកប្រាស់បន្លំជាក្រុមអ្នកបច្ចេកទេសនៃក្រុមហ៊ុន ដែលយើងបានទិញឧបករណ៍របស់គេមកប្រើប្រាស់ ដោយធ្វើជានិយាយប្រាប់យើងថា ឧបករណ៍នៅក្នុងផ្ទះរបស់យើងនឹងត្រូវខូច ដែលតម្រូវឱ្យគេត្រូវចូលឆែកឆេរក្នុងម៉ាស៊ីន Computer ឬថាសេវាអគ្គិសនី នឹងត្រូវរអាក់រអួល ដោយតម្រូវឱ្យយើងត្រូវទិញឧបករណ៍នេះ ឬ ឧបករណ៍នោះដោយការបង់លុយតាមរយៈអនឡាញជាមុន ដែលអ្វីទាំងនោះគឺសុទ្ធតែជាវិធីបោកប្រាក់រកលុយតែប៉ុណ្ណោះ។
8-ការបន្លំឧបត្ថម្ភសប្បុរសធម៌ (Charity Scams)៖ តាមរយៈនេះ គេបានប្រើឈ្មោះអង្គការសប្បុរសធម៌ដើម្បីបញ្ចុះបញ្ចូលឱ្យយើងត្រូវបរិច្ចាគប្រាក់ ជាពិសេសបន្ទាប់ពីមានឧបទ្ទវហេតុ ឬ វិបត្តិធំៗណាមួយបានកើតឡើង។
9-ការបន្លំក្លែងដូចជានរណាម្នាក់ (Impersonation Scams)៖ តាមរិធីនេះ គេប្រើអត្តសញ្ញាណរបស់មនុស្សណាម្នាក់ដែលយើងស្រឡាញ់ ឬ ជាមន្ត្រីមានអំណាចដើម្បីបោកបញ្ឆោតយើងឱ្យផ្តល់លុយ ឬ ផ្តល់ព័ត៌មានអ្វីណាមួយ។
05/11/2025
រីករាយថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
សូមជូនពរដល់បងប្អូន អ៊ំពូមីង តាយាយរីករាយក្នុងដំណើរកំសាន្តគ្រប់ទិសទីនៃរាជធានី-ខេត្ត និងសមប្រកបដោយសេចក្តីសុខសុវត្ថិភាពគ្រប់ការធ្វើដំណើរ។
15/10/2025
ខួបលើកទី ១៣ឆ្នាំ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
១៥ តុលា ២០១២ - ១៥ តុលា ២០២៥
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា
30/08/2025
អ្នកកាន់ឆ័ត្រស័ក្តិ៥ ចុះអ្នកដើរក្រោមឆ័ត្រ ផ្កាយប៉ុន្មាន?🥰
គោរពអរគុណទឹកចិត្តបងប៉ូលីស!🙏🙏🙏💖💝❤️