មិត្តភក្តិខ្ញុំទិញដំឡូងញ៉ាំសម្រកគីឡូ ចុះអ្នកវិញ?
Forward 4 fit
តោះដើរចេះពីភាពធាត់
02/06/2026
ជូនចំពោះបងប្អូនដែលកំពុងឈឺ បងប្អូនដែលអស់សង្ឃឹម បាក់ទឹកចិត្ត មិនមានលុយ ក៏ដូចជាបងប្អូនដែលឈឺហើយមានលុយ តែមិនអាចចាយលុយបាន សុំពេលអានសារខ្ញុំបន្តិច
យើងអាចមានជីវិតប្រចាំថ្ងៃ បញ្ហាប្រចាំថ្ងៃ ទម្លាប់ប្រចាំថ្ងៃ ទំនួលខុសត្រូវប្រចាំថ្ងៃ ខុសៗគ្នា តែយើងមានសុខភាពតែមួយដូចគ្នា ....
កាលនៅពីក្មេងមានអីញ៉ាំនឹង បានទឹកក្រូច នំប៉័ង មី ញ៉ាំគឺថា ឆ្ងាញ់អស់ទាស់ហើយ (បញ្ហាក្រពះរ៉ាំរ៉ៃតែមិនដឹងខ្លួន, បញ្ហាជាតិស្ករនៅក្នុងខ្លួនមិនដឹងថា លើសឬខ្វះទេ )
ពេលនៅរៀនពីថ្នាក់ទី7-11មិនសូវអីទេ ដល់ថ្នាក់ទី12 រៀនដាច់យប់ ហើយងើបពីព្រឹកទៅរៀនទៀត បាយព្រឹកនឹងថ្ងៃញ៉ាំជាមួយគ្នា ហើយក៏មិនសូវបានផឹកដែរ ព្រោះខ្លាចរឿងចូលបន្ទប់ទឹក (សិស្សខេត្តរឿងបន្ទប់ទឹកនេះគឺពិបាកចឹងម៉ង) ចេះតែទល់លាមក នឹងឧស្សាហ៍ឈឺ ដល់ពេលប្រលងចប់ពេទ្យថា ខ្ញុំមិនសូវញ៉ាំ ហើយស្គមចឹងខ្វះជាតោស្ករ ចឹងធ្វើតេស្តឈាមសិន អោយមកផ្ទះរកទឹកផ្អែមៗញ៉ាំ ដល់ពេលលទ្ធផលឈាមចេញពេទ្យថា ខ្ញុំលើសជាតិស្ករ (ពេទ្យក៏ចេះកុហកអ្នកជំងឺដែរ អោយតែឃើញថា ស្គមគឺខ្វះជាតិស្ករចឹងម៉ង សំណាងខ្ញុំមិនអី លេបថ្នាំចុះឡើងជា)
ពេលនៅភ្នំពេញ រៀនផង ធ្វើការផង ដូចដើមបាយព្រឹកនឹងបាយថ្ងៃជាមួយគ្នា យប់ឡើងខ្លាចធាត់ អត់ហ៊ានហូបបាយទេ ហូប មី ប្រហិត បុកល្ហុង នំប៉័ង ទៅវិញ ម៉ោង 12-1ព្រឹកបានគេង ហើយម៉ោង 5ភ្ញាក់ធម្មតា ដូចទម្លាប់ពេលនៅខេត្ត តែក្រចូលគេងជាងនៅខេត្តព្រោះមានលេងហ្គេមដាច់យប់ ( បំផ្លាញសុខភាពបេះដូងដោយប្រយោល ចាស់ជាងវ័យដោយមិនដឹងខ្លួន)
សរុបមកបញ្ហាសុខភាពមានដូចជា ក្រពះពោះវៀន បញ្ហាជាតិស្ករឡើងចុះ ទល់លាមក បញ្ហាបេះដូង ចាស់ជាងវ័យ គឺថា ជំងឺម៉ាលានមុខ មកតាំងពីតូច តែមិនដែលចាប់អារម្មណ៍ ដោយសារមូលហេតុអី?
កត្តាអាយុ គ្រួសារ ការសិក្សា ការងារ បញ្ហាសង្គម លុយកាក់ ជាពិសេស ចំណេះដឹងសុខភាព ដែលសឹងតែមិនមានសោះ ឬក៏អាចនិយាយបានថា មានដែរ តែមានចំណេះដឹងខុស នឹងមួយទៀតអាចនិយាយបានថា លឺគេថា បែបនេះ បែបនោះ ទាំងមិនស្គាល់ថា គេនោះជាអ្នកណា ?
មកដល់វ័យនេះទើបដឹងថា របៀបដែលខ្ញុំរស់នៅជិតឆ្នាំមុនគឺខុសសឹងទាំងស្រុង :
-ទឹកគឺសំខាន់ណាស់ព្រោះរាងកាយ70%ត្រូវការទឹក
-អាហារពេលព្រឹកគឺសំខាន់ណាស់សម្រាប់សុខភាព
-ដំណេកគឺជាថាមពល គេងពីព្រលប់ ភ្ញាក់ពីព្រលឹម គឺផ្តល់ថាមពលពេញមួយថ្ងៃ
-លំហាត់ប្រាណជាថ្នាំជួយអោយរាងកាយរហ័សរហួនចំណាយពេលត្រឹម 30នាទីក៏បាន មិនអស់លុយហាត់នៅផ្ទះ
-ពេលវេលាញ៉ាំរឹតតែសំខាន់ ត្រឹមម៉ោង7យប់គួរបញ្ឃប់ការញ៉ាំ(មិននិយាយពេលមានកម្មវិធី)
នេះគ្រាន់ជាមួយផ្នែកនៃសុខភាពដែលខ្ញុំបានជួប អ្វីក៏សំខាន់ តែខ្ញុំនៅតែអោយសុខភាពខ្ញុំនៅលេខមួយ ព្រោះខ្ញុំធ្លាប់ បាត់បង់ប្អូនស្រី (អាយុ20ឆ្នាំជាង) បាត់បង់ យាយ បាត់បង់តា ដោយសារតែបញ្ហាសុខភាព ហើយខ្ញុំខ្លួនឯងក៏ដេកពេទ្យមិនតិចដងដែរ
សុំទោសម្ចាស់រូបដែលយកមកផុសគ្មានការអនុញ្ញាត តែនេះជារូបភាពតំណាងព្រោះខ្ញុំបានដឹងដំណឹងពីការឈឺរបស់ពួកគាត់ តែសុំផុសរូបតែមួយសន្លឹក
-ម្នាក់ធាត់លើសគីឡូប្រហែលខ្ទង់ជិត30គីឡូ តែមិនដែលគិតចង់សម្រកគីឡូទេ
-ម្នាក់ទៀតស្គម តែគ្នា រៀនផង ធ្វើការផង សម្រាយរឿងផង
-ម្នាក់ទៀតធ្វើការវេនយប់ បាយទឹកមួយយប់ៗមិនដឹងប៉ុន្មានពេលទេ
-ម្នាក់ទៀតលែងនិយាយហើយដេកលើលុយ តែមិនដែលចេះស្រួលខ្លួនទេ
#សិស្ស300នាក់
ដោយសារចុងខែ5 នឹង ដើមខែ6 នេះ ឃើញពួកគាត់ផុស ចឹងក៏សរុបជាមួយគ្នាម៉ងទៅ ហើយបើតាមដឹង គឺពួកគាត់ជាភ្ញៀវប្រចាំរបស់ជំងឺផ្តាសសាយ រលាកក្រពះ ឧស្សាហ៍ខ្យល់ចាប់ នឹងមិនដែលមានកំលាំងទេ
02/06/2026
អ្នកណាគេចេញមុខមកភ្លាម😄
02/06/2026
សុំមែនអី?
អត្ថប្រយោជន៍ទាំង6សម្រាប់អ្នកញ៉ាំទឹកក្តៅនៅពេលព្រឹក
#សិស្ស300នាក់
01/06/2026
1️⃣ កំណត់គោលដៅឱ្យច្បាស់
ដឹងថាអ្នកចង់សម្រកប៉ុន្មានគីឡូ និងកំណត់ពេលវេលាឱ្យសមរម្យ។
2️⃣ គ្រប់គ្រងការញ៉ាំអាហារ
កាត់បន្ថយផ្អែម ខ្លាញ់ និងអាហារកែច្នៃ
បន្ថែមបន្លែ ផ្លែឈើ និងប្រូតេអ៊ីន។
3️⃣ ផឹកទឹកឱ្យគ្រប់គ្រាន់
ផឹកទឹកមុនញ៉ាំអាហារ និងជៀសវាងភេសជ្ជៈផ្អែម។
4️⃣ ហាត់ប្រាណជាប្រចាំ
ចាប់ផ្តើមពីដើរលឿន 20–30 នាទីក្នុងមួយថ្ងៃ
មិនចាំបាច់ធ្វើខ្លាំងតែម្តងទេ។
5️⃣ អត់ធ្មត់ និងកុំបោះបង់
ការសម្រកគីឡូជាដំណើរមួយ
ទោះលទ្ធផលយឺត ក៏នៅតែជាជំហានទៅមុខ 💪
01/06/2026
កុំភ្លេចផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងរាល់ថ្ងៃ។
ទោះស្រកយឺត ក៏នៅតែជាការរីកចម្រើន។
ការស្រកទម្ងន់មិនមែនប្រកួតល្បឿនទេ
តែជាដំណើរនៃការមិនបោះបង់។
ជឿលើខ្លួនឯង ហើយបន្តដើរទៅមុខ 💪
ត្រូវទៀត
ខ្ជិលនិយាយ🤣
ធ្លាប់ទេ?
Click here to claim your Sponsored Listing.
Location
Website
Address
Phnom Penh