17/08/2023
សារចូលរួមរំលែកទុក្ខ 🙏
តាងនាមប្រធានសមាគមក្លិបកីឡាបាល់ទាត់ កោះកុង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយលោកគ្រូ ហុក សុជីវន័ ចំពោះការបាត់បង់ម្ដាយបង្កើតជាទីគោរពស្រលាញ់បំផុត🙏
#កោះកុងអេហ្វស៊ី
21/04/2023
លោក សូ សំណាង អគ្គលេខាធិការ ព្រមទាំងលោក ហុក សុជីវ័ន្ត អ្នកចាត់ការទូទៅ បានចូលរួមសិក្ខាសាលាស្ដីអំពី ការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា ឆ្នាំ២០២៣ សម្រាប់ក្លិបបាល់ទាត់ដែលនឹងត្រូវចូលរួមការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ និងកម្ពុជាលីគ២ ឆ្នាំ២០២៣-២៤ ដែលជាការរៀបចំឡើងដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ សហការជាមួយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នាសណ្ឋាគារ ត្រែប។
នៅក្នុងសិក្ខាសាលានេះផងដែរគឺដើម្បីពង្រឹងការគ្រប់គ្រងបាល់ទាត់លីគកម្ពុជា ឱ្យបានល្អប្រសើរទៅតាមផែនការយុទ្ធសាស្រ្ដ និងចក្ខុវិស័យវែងឆ្ងាយរបស់សហព័ន្ធបាល់ទាត់កម្ពុជា ពិសេសដើម្បីបង្កើននូវគុណផល ឱ្យឆ្ពោះទៅដល់កម្រិតស្ដង់ដាអន្ដរជាតិ ហើយនៅក្នុងសិក្ខាសាលាមួយនេះគឺផ្ដោតទៅលើ រចនាសម្ព័ន្ធ ការគ្រប់គ្រងក្លិប ការគ្រប់គ្រងគម្រោង ការបង្កើនប្រាក់ចំណូល ការទំនាក់ទំនងសាធារណៈ ការរៀបចំព្រឹត្តឹការណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្ដិការណ៍ផ្សេងៗ។
សិក្ខាសាលាមានការអញ្ជើញចូលរួមតំណាងពីសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) លោកស្រី Eva Pasquier, Head of International Relations និងមានការចូលរួមពីមន្រ្ដី លោក Stuart Larman , លោក Mr. Geoff Wilson ជា UEFA Assist League Development Programmee Presentation on Governance, Operations and Club Modelling.
ក្រោយបញ្ចប់សិក្ខាសាលាក៏មានការប្រគល់ជូននូវវិញ្ញាបនបត្រដល់សិក្ខាកាមទាំងអស់ផងដែរ។
រូបភាព&ខ្លឹមសារ : ខេមបូឌានព្រីមៀរលីគ
#កោះកុងអេហ្វស៊ី🐬⚓️🐬
#ខេមបូឌានព្រីមៀរលីគ⚽️🇰🇭
12/04/2023
យើងខ្ញុំទាំងអស់គ្នានៃសមាគមក្លិបកីឡាបាល់ទាត់ កោះកុង សូមគោរពជូនពរលោកអនុប្រធានសមាគមក្លិប ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ 🙏🎉❤️🇰🇭
#កោះកុងអេហ្វស៊ី🐬⚓️🐬
#អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ🎉🇰🇭
12/04/2023
យើងខ្ញុំទាំងអស់គ្នានៃសមាគមក្លិបកីឡាបាល់ទាត់ កោះកុង សូមគោរពជូនពរលោកប្រធានសមាគមក្លិប និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ 🙏🎉❤️🇰🇭
#កោះកុងអេហ្វស៊ី🐬⚓️🐬
#អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ🎉🇰🇭
08/04/2023
ចប់វគ្គទី១
#កោះកុងអេហ្វស៊ី🐬⚓️🐬
#ទាំងអស់គ្នាដើម្បីកោះកុង
08/04/2023
កំដៅសាច់ដុំមុនការប្រកួត
#កោះកុងអេហ្វស៊ី🐬⚓️🐬
#ទាំងអស់គ្នាដើម្បីកោះកុង
08/04/2023
ជម្រើស ១១នាក់ដំបូងសម្រាប់ការប្រកួតចុងក្រោយរបស់យើង
#កោះកុងអេហ្វស៊ី🐬⚓️🐬
#ទាំងអស់គ្នាដើម្បីកោះកុង