23/08/2026
ក្រុមមន្ទីរ អយក ខេត្តកំពត ត្រៀមធ្វើដំណើរទៅខេត្តព្រះសីហនុ ប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន
ក្រុមមន្ទីរ អយក ខេត្តកំពត នឹងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីចូលរួមការប្រកួតពានរង្វាន់ សម្តេច ហ៊ុន សែន លើកទី២០ រដូវកាល ២០២៦/២៧ ដោយត្រូវជួបប្រកួតជាមួយក្រុមជម្រើសខេត្តព្រះសីហនុ។
តាមកម្មវិធីប្រកួត ការប្រកួតរវាង ក្រុមជម្រើសខេត្តព្រះសីហនុ និងក្រុមមន្ទីរ អយក ខេត្តកំពត នឹងធ្វើឡើងនៅវេលាម៉ោង ៣:៣០ នាទីរសៀល (15:30) នៅ ទីលានអនុវិទ្យាល័យ សម្តេចឪ ខេត្តព្រះសីហនុ។
ជំនួបនេះ គឺជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមមន្ទីរ អយក ខេត្តកំពត ក្នុងការប្រជែងយកពិន្ទុបន្ថែម និងពង្រឹងឱកាសរបស់ខ្លួនក្នុងតារាងពូល ង ខណៈក្រុមទាំងពីរត្រូវការលទ្ធផលល្អ ដើម្បីបង្កើនឱកាសបន្តដំណើរទៅកាន់វគ្គបន្ទាប់។
ក្រុមមន្ទីរ អយក ខេត្តកំពត សង្ឃឹមថានឹងបង្ហាញនូវសមត្ថភាព ការតស៊ូ និងស្មារតីកីឡាដ៏រឹងមាំ ដើម្បីប្រជែងយកលទ្ធផលល្អពីការប្រកួតនៅលើទឹកដីខេត្តព្រះសីហនុ។
ក្នុងនាមជាអ្នកស្រឡាញ់ និងគាំទ្រវិស័យកីឡាបាល់ទាត់ខេត្តកំពត សូមបងប្អូនអ្នកគាំទ្រទាំងអស់ បន្តផ្តល់កម្លាំងចិត្ត និងគាំទ្រក្រុមជម្រើសខេត្តកំពត ក្នុងការប្រកួតដ៏សំខាន់នេះ។
ក្នុងនាមជាអ្នកស្រឡាញ់ និងគាំទ្រវិស័យកីឡាបាល់ទាត់ខេត្តកំពត សូមបងប្អូនអ្នកគាំទ្រទាំងអស់ បន្តផ្តល់កម្លាំងចិត្ត និងគាំទ្រក្រុមជម្រើសខេត្តកំពត ក្នុងការប្រកួតដ៏សំខាន់នេះ។
PiN 82 SHOP មានលក់ស្បែកជើងបាល់ទាត់គ្រប់ប្រភេទ ពត៌មានលម្អិតសូមទាក់ទងមកទូរស័ព្ទលេខ +855 68 544 435
EP Sport Shop - ហាងលក់សម្ភារៈកីឡា អ៉ីភី អ៉ីភីមានលក់សម្ភារៈកីឡា គ្រប់ប្រភេទ ពត៌មានលម្អិត សូមទាក់ទងមកទូរស័ព្ទលេខ 016 29 09 49 https://t.me/EPSportShopKp
សុខ ដូច មានទទួលបូមលូ បើមានបញ្ហាលូស្ទះ ត្រូវការបូមលូអាចទាក់ទងបានតាមរយះទូរស័ព្ទលេខ 015843131