03/09/2026
អ្វីដែលយើងជាក្រុមស្ម័គ្រចិត្តមួយក្នុងខេត្តចង់ឃើញបំផុត ពីវិស័យបាល់ទាតើក្នុងខេត្តក្រចេះ គឺយុវជន និងកុមារ បានបង្ហាញខ្លួនជាបន្តបន្ទាប់ លើវិថីបាល់ ទាត់ជាមួយក្លឹបអាជីព! បើមានយុវជន និងកុមារក្រចេះបង្ហាញវត្តមានច្រើន នោះគឺលទ្ធផលកើតចេញពីការប្រឹងប្រែងរួមគ្នារបស់ #មន្ទីរជំនាញ #សាលាតំរង់ទិស និង #ក្រុមស្ម័គ្រចិត្តនានា
ទាំងនេះនេះជាទស្សនៈវិស័យ និងបេសកកម្មក្រុម Kratie FC official 💥 ចុះការមានវត្តមានជម្រើសខេត្តនៅពានរង្វាន់នានា ដូចជា #ពានរង្វាន់សម្តេច សំខាន់ទេ? សម្រាប់យើងខ្ញុំគិតជាអាទិភាពទី៣! ទោះមានការយល់ឃើញផ្សេងគ្នា តែចុងក្រោយចង់ឃើញបាល់ទាត់ជាតិរីកចំរើន 🇰🇭 គ្រាន់ជ្រើសរើសរបៀបដើរផ្សេងគ្នា!
ចង់ឃើញមានពានលីគក្រោម ១១ឆ្នាំ និង ១៤ឆ្នាំ តាមតំបន់! 🔈🔈🔈🔈🔈
#បាល់ទាត់់ជាតិ #យូហុង
02/09/2026
ហេតុផលចំបងក្នុងចំណោមហេតុផលផ្នែកកីឡា (ក្តីស្រម៉ៃក្លាយជាកីឡាករអាជីព) ដែលក្រុមយើងខ្នះខ្នែង ជំរុញឲ្យយុវជនយើងបានចូលរួម ជាមួយ Siem Reap United នោះគឺ ការសិក្សានៅសាលាដ៍ល្បី Singapore Helm Institute of Education (Shine Cambodia)
និង ការអប់រំ ក្នុងការរស់នៅ បែបជា ភាពជាម្ចាស់នៃខ្លួនឯង !
https://www.shine-cambodia.com/
សង្ឃឹមថាការសិក្សាពះកគេនឹងល្អដូចរៀមច្បងក្នុងក្រម
#យូហុង
29/08/2026
ក្រុមបាល់ទាត់ក្រចេះអេហ្វស៊ី សូមចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំ ចំពោះសមាជិកក្រ្មម រង់ ពិសី ដែលបាត់បង់អ្នកម្តាយជាទីស្រលាញ់។ សូមវិញ្ញាណខន្ធម្តាយប្អូនបានទៅកាន់សុគតិភព😥🙏
#រង់ពិសី
24/08/2026
ឆ្នាំ២០២២ យុវជនក្រចេះ ៣នាក់ មានវត្តមាននៅខេត្តសៀមរាប។ ឆ្នាំ២០២៦ នេះមានវត្តមាន ៣នាក់ នៅសៀមរាប ( Angkor Tiger និង Siem Reap United ) អត់ក្លឹបអាជីពនៅខេត្តមិនបញ្ហា ឲ្យតែក្រុមស្ម័គ្រចិត្តមានគោលដៅនិងឆន្ទះពិត នៅតែអាចជួយបាល់ទាត់ជាតិបាន តាមលទ្ធភាព!
24/08/2026
Congratulations 👏🎉
#យូហុង
Siem Reap United
ជើងឯកកុមារក្រោម១៤ឆ្នាំ
14/08/2026
កុំទាល់តែបាល់ទាត់បានគាំទ្រ កីឡាខេត្តយើងត្រូវគាំទ្រទាំងអស់💯❤️
👉អាវសម្រាប់FAN ដែរស្រលាញ់គាំទ្រកីឡាបាល់ទះ ក៏ដូចជាស្រលាញ់និងគាំទ្រ ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តក្រចេះ អាចកម្មង់បាន ។
👉តាមរយះ ផេក Vitou sport ឬលេខទូរស័ព្ទខាងក្រោមនេះ
📲031 66 222 42-076 66 222 42
03/08/2026
បង្គោលទី ឧបត្ថម្ភថវិកាដោយ ឯ.ឧ ទាន សំណាង
ផ្សារ/តម្លើងដោយដឹកជញ្ជូនដោយ
03/08/2026
ទាល់មានក្តីស្រលាញ់ ទើបហ៊ានលះបង់
01/08/2026
#តារាងស្មៅសិប្បនិម្មិត The River ជួយឲ្យបាល់ទាត់ក្រចេះ ស្រស់ស្រាយ និងមានអនុស្សាវរីយ៍ច្រើន នាពេលកន្លងមក ក្នុងព្រឹត្តការណ៍មិត្តភាព បង្កើនភាពស្និទ្ឌស្នាល និងតំរង់ទិសយុវជនឲ្យយល់តម្លៃនៃសន្តិភាព។ មិត្តភាពអបអរថ្ងៃ៧មករា ជួយជុំ ថ្ងៃភ្ជំបិណ្ឌ ព្រឹត្តិការណ៍បោះឆ្នោតជាតិ ... សូមអរគុណដល់ឯកឧត្តម #ទានសំណាង Tean Samnang លោក #ឆាយឌួងសាវុធ Doungsavuth Chhay លោក #គង់មេត្តា Kong Metta លោក #ហួតបញ្ញា Pogna Hout Pisey Ccs និងអ្នកឧបត្ថម្ភច្រើនរូបទៀត ..ពិសេស #ក្រុមការអាជ្ញាកណ្ដាលស្ម័គ្រចិត្ត Um Piseth និងក្រុមនានាធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍ទាំងនោះ។
🔸នេះជាបេសកកម្មរបស់ Kratie FC យើងនឹងបន្តធ្វើទៀត
#ខំមិនរូបថតបងប្អូនធ្លាប់ចូលរួមបើមាន