12/07/2026
ក្រុមបាល់ទាត់យុវជនឃុំស៊ីធរ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រាលដល់ បងប្រុស ស៊ុន សេងងន ប្រធានក្រុមការងារចលនាយុវជនឃុំស៊ីធរ និងក្រុមការងារ ដែលបានឧបត្ថម្ភទឹកប្រាក់ ១,៥ លានរៀល សម្រាប់រៀបចំដំណើរកម្សាន្តរបស់ក្រុមបាល់ទាត់ឃុំស៊ីធរ បន្ទាប់ពីធ្វើបានល្អទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់បាល់ទាត់ស្រុកខ្សាច់កណ្តាលឆ្នាំ២០២៦។ ជាប្រចាំបងប្រុសនិងក្រុមការងារ តែងតែឧបត្ថម្ភដល់ក្រុមបាល់ទាត់យុវជនឃុំស៊ីធរ នៅរាល់គ្រប់កម្មវិធី។ យើងខ្ញុំសូមគោរពជូនពរបងប្រុស ទទួលបានសុខភាពល្អ ប្រកបការងារជោគជ័យ និងសម្រេចរាល់ភារកិច្ចការងារ