04/09/2026
🗣️គ្រូបង្វឹកថ្មីរបស់ក្រុមហង្សក្រហម Liverpool លោក Andoni Iraola និយាយថា រូបលោកពិតជាសប្បាយចិត្តខ្លាំងណាស់សម្រាប់ការនាំចូលកីឡាកររបស់ក្លឹបហង្សក្រហមនៅរដូវកាលនេះ ហើយជាពិសេសនោះគឺក្លឹបអាចទិញបានគោលដៅដ៏ធំគឺកីឡាករ Bradley Barcola ។
🗣️Andoni Iraola បន្តទៀតថា នៅពេលនេះរូបគាត់មានកីឡាករមានគុណភាពជាច្រើននៅក្នុងក្រុម ដែលអាចប្រកួតប្រជែងពានរង្វាន់ផ្សេងៗបាន។ លទ្ធផលស្មើពីរប្រកួតដំបូងក្នុងលីគ មិនបានប៉ះពាល់អ្វី ឬផ្តល់ផលអវិជ្ជមានដល់ក្រុមឡើយ នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ផ្លូវនៅសល់វែងឆ្ងាយទៀតសម្រាប់រដូវកាលនេះ។