13/08/2026
🚨Marquinhos ពេលនេះបានឈ្នះពានរង្វាន់ចំនួន 40ហើយជាមួយ PSG 🤯🇧🇷
🏆 2x Champions League
🏆 2x Super Cup
🏆 1x FIFA Intercontinental Cup
🏆 11x Ligue 1
🏆 8x Coupe de France
🏆 6x Coupe de la Ligue
🏆 10x Trophee des Champions
13/08/2026
PSG បានឈ្នះការប្រកួត UEFA Super Cup ទាំងពីរលើកជាមួយក្រុមមកពីអង់គ្លេស 🇫🇷🏆
13/08/2026
អបអរសាទរក្លឹប PSG ដែលបានគ្រងជើងឯក UEFA Super Cup ២ឆ្នាំជាប់ៗគ្នា 🏆🏆👏😍
➡️ សង្ស័យតែ Champions League រដូវកាលថ្មី PSG យកទៀត 😬
13/08/2026
នៅតែជា PSG ក្លាយជាម្ចាស់ជើងឯក UEFA Super Cup រដូវកាលនេះ 😍👏
12/08/2026
🚨 ជិតដល់ពេល HERE WE GO ហើយ! FERRAN នឹងមិនបង្ហាញខ្លួននៅ BARCELONA នោះទេ ខណៈការផ្លាស់ទៅ PSG កាន់តែខិតជិតមែនទែនហើយ 💣🔜
យល់ព្រមថា Ferran នឹងមិនបង្ហាញខ្លួនក្នុងការហ្វឹកហាត់របស់ Barcelona នៅថ្ងៃពុធនេះទេ ដោយសារតែមានការព្រមព្រៀងគ្នារវាងគ្រប់ភាគីពាក់ព័ន្ធ 🔴🔵
កិច្ចព្រមព្រៀងផ្ទាល់មាត់រវាង PSG និង Barça គឺស្ទើរតែរួចរាល់ទាំងស្រុងហើយ ដោយនៅសល់តែលម្អិតបន្តិចបន្តួចប៉ុណ្ណោះដែលត្រូវដោះស្រាយនៅប៉ុន្មានថ្ងៃខាងមុខ — Ferran នឹងមិនចូលរួមហ្វឹកហាត់ឡើយ 🚫
Paris Saint-Germain កំពុងរវល់ជាមួយការប្រកួត UEFA Super Cup ហើយការបញ្ចប់កិច្ចព្រមព្រៀងលើការនាំយក Ferran ត្រូវបានរំពឹងថានឹងកើតឡើងបន្ទាប់ពីការប្រកួតចប់។
គាត់ជិតមកហើយ.. ⏳⌛️
12/08/2026
• កាលពីឆ្នាំមុន PSG បានលើកពាន UEFA Super Cup បន្ទាប់ពីស្មើ ២-២ យ៉ាងស្វិតស្វាញជាមួយ Tottenham ដោយយកឈ្នះ ៤-៣ តាមរយៈការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី។ 🏆🇫🇷
• ពេលនេះ ក្រុមយក្សបារាំងមួយនេះបានត្រឡប់មកការពារតំណែងជើងឯករបស់ខ្លួនទល់នឹង Aston Villa! 🏴🟣
• ថ្ងៃនេះជាថ្ងៃប្រកួតពានរង្វាន់ Super Cup! 🏆🔥
-🏆 UEFA Super Cup 2026
-🗓️ ថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៦
-🏟️ កីឡដ្ឋាន Stadion Salzburg, ប្រទេស Austria
-⚔️ PSG 🆚 Aston Villa
• PSG ជាម្ចាស់ជើងឯក Champions League ខណៈដែល Aston Villa ចូលរួមក្នុងនាមជាម្ចាស់ជើងឯក Europa League។
• តើនរណានឹងលើកពាន Super Cup នៅរាត្រីនេះ? 👀🏆
12/08/2026
🔥ថ្ងៃប្រកួតបានមកដល់ហើយ !!!! PSG 🆚 Aston Villa
🗓️ ថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៦
⏰ ម៉ោង 20:00 យប់នេះ
🏆 ការប្រកួតផ្តាច់ព្រ័ត្រ UEFA Super Cup
🏟️ កីឡដ្ឋាន Red Bull Arena
11/08/2026
🚨🔴 ក្រុម Liverpool ទទួលបានពន្លឺខៀវចុងក្រោយ (ការយល់ព្រម) ពី Bradley Barcola លើកិច្ចព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួន។
ការចរចាជាមួយ PSG លើតម្លៃផ្ទេរកំពុងតែបន្ត ខណៈដែលក្លឹបទាំងពីរស្ថិតក្នុងការជជែកពិភាក្សាផ្លូវការដោយផ្ទាល់។ 🔛
វាអាស្រ័យលើក្រុម Liverpool ហើយ ដោយសារតែការកំណត់តម្លៃរបស់ PSG នៅតែមានកម្រិតខ្ពស់។ ⬆️
11/08/2026
🚨 លោក Omar Artan ដែលជាអាជ្ញាកណ្តាល World Cup ជនជាតិសូម៉ាលី ដែលត្រូវបានបដិសេធមិនឱ្យចូលសហរដ្ឋអាមេរិក នឹងក្លាយជាអាជ្ញាកណ្តាលមិនមែនជនជាតិអឺរ៉ុបដំបូងគេ ដែលត្រូវកាត់សេចក្តីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Super Cup រវាង Aston Villa ត្រូវតទល់ជាមួយ Paris Saint-Germain នៅទីក្រុង Salzburg នាថ្ងៃពុធនេះ 👏🇸🇴
10/08/2026
🚨 ក្តៅៗ: PSG ទุកប្រាក់ ៣៥លានអឺរ៉ូ ដើញថ្លៃយកអ្នកចាំទីជប៉ុន Zion Suzuki! 🔴🔵🇯🇵
➡️បច្ចុប្បន្ន PSG បានផ្ញើសំណើផ្លូវការទៅ Parma ហើយការចរចាកំពុងឈានចូលដល់វគ្គចុងក្រោយ។ ទោះជាយ៉ាងណា នៅមិនទាន់ច្បាស់ថាPSG នឹងទុកគេប្រើ ឬដាក់ឱ្យ Juventus ខ្ចីជើងនៅឡើយទេ ប្រសិនបើ Chevalier ចាកចេញ 🫱🏻🫲🏼🔥