ពុទ្ធសាសនិក-Buddhist

ពុទ្ធសាសនិក-Buddhist ការបដិបត្តិ ត្រឹមត្រូវតាមពុទ្ធវចនៈ តែងនាំមកនូវសេចក្តីស្ងប់

28/07/2026
28/06/2026

[៧] នាវាវិមាន ទី ៧
(បិ.៥៥/ទំ.១១)
(ព្រះមោគ្គល្លានសួរថា) ម្នាលនារី នាងឡើងឋិតនៅលើទូក មានដម្បូលជាវិការៈនៃមាស ត្រាច់ចុះកាន់ស្រះបោក្ខរណី កាច់ផ្កាឈូកដោយដៃ ផ្ទះមានកំពូលទាំងឡាយ ជាលំនៅរបស់នាង ដូចជាគេវាស់ដោយចំណែក ដែលចែក (ស្មើគ្នា) ភ្លឺរុងរឿងជុំវិញក្នុងទិសទាំង ៤ នាងមានសម្បុរបែបនោះដោយហេតុអី្វ ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈ​ទាំងនោះកើតឡើងដល់នាងផង តើដោយហេតុអី្វ ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអី្វ នាងមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអី្វ​​​​។
ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរ ប្រស្នាហើយ ដ៏ដោះស្រាយនូវផលនៃកម្មនេះថា៖
ខ្ញុំ កាលដែលកើតជាមនុស្ស ក្នុងពួកមនុស្សអំពីជាតិមុន ក្នុងមនុស្សលោក បានឃើញភិក្ខុស្រេកទឹក លំបាក ក៏សង្វាតប្រគេនទឹកឆាន់ ជនណាមួយ សង្វាតឱ្យទឹកផឹក ដល់អ្នកលំបាក អ្នកស្រេកឃ្លាន ស្ទឹងទាំងឡាយ ដែលមានទឹកត្រជាក់ មានសួនច្បារច្រើន មានឈូកសច្រើន រមែងកើតមានដល់ជននោះ ស្ទឹងទាំងឡាយ ដែលមានទឹកត្រជាក់ ក្រាលដោយដីខ្សាច់ព័ទ្ធជុំវិញទីនោះសព្វកាល ស្វាយកី្ត រាំងកី្ត ច្បារកី្ត ព្រីងកី្ត រាជព្រឹក្សកី្ត ច្រនៀងកី្ត ក៏មានផ្ការីកស្គុះស្គាយ អ្នកធ្វើបុណ្យតែងបានវិមានដ៏ប្រសើរល្អក្រៃពេក មានសភាពដ៏សមរម្យតាមភូមិភាគទាំងឡាយនោះ នេះជាវិបាកនៃកម្មនោះឯង ពួកជនដែលបានធ្វើបុណ្យ តែងបានអានិសង្សបែបនេះ។
ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង។
បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ​​​​។
ចប់ នាវាវិមាន ទី ៧​​​​។

28/06/2026
19/10/2025

មនុស្សបាប ធ្វើអំពើបាបបានដោយងាយ។ ពេលបាបឱ្យផល ទើបដឹងថា បាបមិនល្អ។ សង្វេគ!

19/10/2025
🙏🙏🙏
29/11/2024

🙏🙏🙏

Address

7C, StLoom, Stung Meanchey, Mean Chey
Phnom Penh
12101

Website

Alerts

Be the first to know and let us send you an email when ពុទ្ធសាសនិក-Buddhist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category