01/09/2026
លោកឧកញ៉ា ស្រី ចាន់ថន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងប្រគេនបច្ច័យដល់ព្រះសង្ឃនៅវត្តធម្មរង្ស៊ី
នារសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាតំបន់ឆ្នេរខាងលិច (West Coast) ទទួលបន្ទុកជួយកិច្ចការរដ្ឋអូរីហ្គិន នៃសហរដ្ឋអាមេរិក បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខព្រះសង្ឃដែលគង់នៅវត្តធម្មរង្ស៊ី ព្រមទាំងប្រគេនបច្ច័យសម្រាប់ចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។
ក្នុងឱកាសនោះ លោកឧកញ៉ា ស្រី ចាន់ថន ក៏បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងការនឹករឭកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រគេនចំពោះព្រះសង្ឃ និងជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងរដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក។
ដំណើរចុះសួរសុខទុក្ខ និងការជួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងប្រកបដោយសាមគ្គីភាព ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចំពោះព្រះពុទ្ធសាសនា ការថែរក្សាវប្បធម៌ និងប្រពៃណីជាតិ ព្រមទាំងការពង្រឹងចំណងសាមគ្គីភាពរវាងបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស និងប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស៕
29/08/2026
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា។
រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី២៩ សីហា ២០២៦
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា
28/08/2026
រដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តំាងយុវជនគណបក្សប្រជាជនកម្ពុជាតំបន់ធ្នេរខាងលិច (West Coast) ទទួលបន្ទុកជួយកិច្ចការរដ្ឋអូរីហ្គេន នៅសហរដ្ឋអាមេរិក និងលោក សេង សំអុន ប្រធានគណ:កម្មាធិការសាខាបក្សប្រចាំរដ្ឋអូរីហ្គេន
បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំគណ:កម្មាធិការសាខាបក្ស និងថ្នាក់ដឹកនាំយុវជនគណបក្ស ក្នុងគោលបំណងដើម្បីពង្រឹង ពង្រីក និងលើកផែនការទិសដៅអនុវត្តបន្ត សម្រាប់គណ:កម្មាធិការសាខាគណបក្សប្រចាំរដ្ឋអូរីហ្គិន នៅសហរដ្ឋអាមេរិក។ បន្ទាប់ពីកិច្ចប្រជុំ លោកឧកញ៉ា ស្រី ចាន់ថន និងលោក សេង សំអុន ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ បានរៀបចំកម្មវិធីពិសាអាហារសាមគ្គីជាមួយគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និតស្នាលបំផុត៕🙏🙏🙏
27/08/2026
នៅរៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំក្រុមការងារយុវជនក្រៅប្រទេសដែលដឹកនាំដោយ លោកឧកញ៉ា ស្រី ចាន់ថន បានដឹកនាំប្រតិភូ មានលោក កង សុភាព អនុប្រធានសាខាបក្សរដ្ឋអូរីហ្គេន ឯកឧត្តម ឌី បូរីម៉ា អនុប្រធានរដ្ឋអូរីហ្គេន និងលោកជំទាវ លឹម ច័ន្ទលីដា ប្រធានក្រុមការងារទីក្រុងថាយហ្គាយ បានអញ្ជើញចុះទៅសួរទុក្ខ លោក កែម ចាន់តារា អនុប្រធានសាខាបក្ស រដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក និងជាស្ថាបនិកសំខាន់មួយរូប ដែលកំពុងសម្រាកព្យាបាលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យProvidence ដោយបានពាំនាំការដូដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែននិងសម្តេច បវរធិបតី ជូនលោក កែម ចាន់តារា នូវលិខិតសរសើរ នាឡិកាដៃរូបសម្តេចចំនួន១ កាក់មាសរូបតំណាងឈ្នះឈ្នះមួយ ផ្កាចំនួនមួយបាច់ផ្កា ផ្លែឈើមួយកេះ ត្រីខខ្ញុំមួយឡូនិងទឹកផ្លែឈើកេះ។ ក្នុងឳកាសនេះដែរ លោកឧកញ៉ា ស្រី ចាន់ថន ក៍បានជម្រាបជូនអំពីការផ្តាំផ្ញើរសួរសុខទុក្ខ និងក្តីនឹករលឹកពី ចម្ងាយ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេច បវរធិបតីជូនចំពោះជូនពរលោកលោក កែម ចាន់តារា អនុប្រធានសាខាបក្ស រដ្ឋអូរីហ្គិន និងលោកឧកញ៉ា ស្រី ចាន់ថន និងក្រុមប្រតិភូ ក៍បានជូនពរលោកកែម ចាន់តារា ឆាប់ជាសះស្បើយពីរោគគារទាំងពួងផងដែរ។
27/08/2026
ទៅដល់ដោយសុវត្ថិភាព ទីតាំងដែលបានកំណត់ហើយ ថ្នាក់ដឹកនាំ ក្រុមការងារយុវជនក្រៅប្រទេស រដ្ឋអូរីហ្គិន ដឹកនាំដោយលោកឧកញ៉ា ស្រី ចាន់ថន ដែលចេញទៅបំពេញបេសកកម្ម នៅរដ្ឋអូរីហ្គីន សហរដ្ឋអាមេរិក 🙏❤️🇰🇭❤️🙏
ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្ដៅពីសំណាក់ លោកប្រធានសាខាបក្ស លោកព្រឹទ្ធាចារ្យ ម៉ក់ ហុឺន ប្រធានយុវជនបក្ស និងបងប្អូនខ្មែរ អ៊ុំ ពូ មីង ដែលរស់នៅរដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក ៕
25/08/2026
🇰🇭✈️🇺🇸 ចេញដំណើរបំពេញបេសកកម្មនៅរដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក
ពង្រឹងសាមគ្គីភាព • ផ្សារភ្ជាប់យុវជនខ្មែរ • រួមគ្នាលើកកម្ពស់កិត្តិយសជាតិ
លោកឧកញ៉ា ស្រី ចាន់ថន ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានតំបន់ឆ្នេរខាងលិច ទទួលបន្ទុកជួយការងាររដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក រួមជាមួយក្រុមការងារ បានអញ្ជើញមកដល់ព្រលានយន្តហោះ ដើម្បីត្រៀមចេញដំណើរទៅបំពេញបេសកកម្មការងារនៅរដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក។
ក្នុងឱកាសនៃការចេញដំណើរនេះ សូមគោរពជូនពរ លោកឧកញ៉ា ស្រី ចាន់ថន និងក្រុមការងារទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសូមឱ្យបេសកកម្មនេះសម្រេចបានជោគជ័យតាមការគ្រោងទុក។
សូមឱ្យការបំពេញបេសកកម្មលើទឹកដីសហរដ្ឋអាមេរិក ប្រព្រឹត្តទៅដោយរលូន ទទួលបានលទ្ធផលផ្លែផ្កា ពង្រឹងសាមគ្គីភាពក្រុមការងារ និងបន្តផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អជាមួយបងប្អូនប្រជាពលរដ្ឋ និងយុវជនខ្មែរនៅក្រៅប្រទេស។
សូមជូនពរដំណើរបេសកកម្មប្រកបដោយសុខសុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ច។ 🇰🇭✈️🇺🇸
24/08/2026
លោកឧកញ៉ា ស្រី ចាន់ថន ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានតំបន់ឆ្នេរខាងលិច ទទួលបន្ទុកជួយការងាររដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក បានដឹកនាំ កិច្ចប្រជុំផ្ទៃក្នុងជាមួយក្រុមការងារ ដើម្បីពិភាក្សា និងត្រៀមលក្ខណៈការងារ មុនចេញដំណើរទៅបំពេញបេសកកម្មនៅរដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក នាពេលឆាប់ៗខាងមុខនេះ។
កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការរៀបចំផែនការបេសកកម្ម ការបែងចែកភារកិច្ច និងការកំណត់ទិសដៅការងារ ដើម្បីធានាឱ្យបេសកកម្មប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ។
ក្នុងអំឡុងបេសកកម្ម លោកឧកញ៉ា ស្រី ចាន់ថន រួមទាំងក្រុមការងារ នឹងចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមការងារ ព្រមទាំងយុវជនខ្មែរនៅសហរដ្ឋអាមេរិក ដើម្បីស្តាប់មតិយោបល់ លើកទឹកចិត្ត ពង្រឹងសាមគ្គីភាព និងលើកទិសដៅការងារបន្ត។
ក្នុងតួនាទីជា អនុប្រធានតំបន់ឆ្នេរខាងលិច ទទួលបន្ទុកជួយការងាររដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក លោកឧកញ៉ា នឹងបន្តពង្រឹងក្រុមការងារ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយបងប្អូនប្រជាពលរដ្ឋ និងយុវជនខ្មែរនៅក្រៅប្រទេស ដើម្បីរួមគ្នាថែរក្សាសាមគ្គីភាព អត្តសញ្ញាណជាតិ និងលើកកម្ពស់កិត្តិយសរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
19/08/2026
នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ **លោកឧកញ៉ា ស្រី ចាន់ថន ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមកម្មវិធីប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ»នៅកីឡដ្ឋានខេត្តកណ្ដាល។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងមានការអញ្ជើញចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស តំណាងស្ថាប័នពាក់ព័ន្ធ កីឡាករ យុវជន និងប្រជាពលរដ្ឋជាច្រើនកុះករ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកឧកញ៉ា ស្រី ចាន់ថន តំណាងឱ្យក្រុមគ្រួសារ 9NG បានចូលរួមឧបត្ថម្ភថវិកាមួយចំនួន ដើម្បីគាំទ្រសកម្មភាពសប្បុរសធម៌ និងចូលរួមជួយដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវការការគាំទ្រ។
ការចូលរួមពីគ្រប់មជ្ឈដ្ឋាន បានបង្ហាញពី កម្លាំងសាមគ្គីភាព វប្បធម៌នៃការចែករំលែក និងស្មារតី «ខ្មែរជួយខ្មែរ» ដែលធ្វើឱ្យព្រឹត្តិការណ៍កីឡានេះក្លាយជាស្ពាននៃមិត្តភាព មនុស្សធម៌ និងក្តីសង្ឃឹមសម្រាប់សង្គមជាតិ។
កីឡាបង្កើតមិត្តភាព មនុស្សធម៌បង្កើតសាមគ្គីភាព និងការចែករំលែកបង្កើតក្តីសង្ឃឹម។ 🇰🇭❤️⚽️