14/07/2026
យោងតាមការចុះផ្សាយរបស់កាសែត The Athletic បានឱ្យដឹងថា ក្លិប Manchester City កំពុងតែតាមប្រមាញ់យកកីឡាករ Ayyoub Bouaddi របស់ម៉ារ៉ុក ក្នុងតម្លៃខ្លួន ១០០ លានអឺរ៉ូ 🇲🇦។
ក្លិប Manchester City អាចនឹងមានកីឡាករបម្រើដែលមានតម្លៃខ្លួនលើសពី ១០០ លានអឺរ៉ូដល់ទៅពីររូបក្នុងពេលឆាប់ៗនេះ 💸🔵។
13/07/2026
⚪️🔵 ពិតជាមិនគួរឱ្យជឿ... ឥឡូវនេះ Erling Haaland បានវ៉ាដាច់ចំនួនអ្នកតាមដាននៅលើ Instagram របស់ក្លឹប Manchester United ហើយ! គាត់ពិតជាមានប្រជាប្រិយភាពខ្លាំងជាងក្លឹបបាល់ទាត់ទាំងអស់នៅក្នុងក្របខណ្ឌ Premier League នៅលើបណ្តាញសង្គមមួយនេះ! 🇳🇴📈
ចាប់តាំងពីការចាប់ផ្តើមនៃព្រឹត្តិការណ៍ World Cup មក គាត់ទទួលបានអ្នកតាមដានថ្មីៗជាង ២៥ លាននាក់! 🤯
13/07/2026
🚨🇳🇴 ទោះបីជាន័រវែសមិនអាចបន្តដំណើរដល់វគ្គផ្តាច់ព្រ័ត្រ និង Erling Haaland មិនបានលើកពាន World Cup ក៏ដោយ… គាត់បានឈ្នះអ្វីមួយដែលមានតម្លៃមិនធម្មតា
📈 ក្នុងអំឡុងពេល World Cup 2026 តែមួយ Haaland ទទួលបានអ្នកតាមដានថ្មីជាង 22 លាននាក់ នៅលើបណ្តាញសង្គម
🌍 នេះបង្ហាញថា គាត់មិនត្រឹមតែទាក់ទាញអ្នកគាំទ្រនៅន័រវែសប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាតារាបាល់ទាត់ដែលពិភពលោកទាំងមូលកំពុងតាមដាន
⚽ World Cup លើកដំបូងរបស់ Haaland គឺជាវេទិកាដ៏ល្អឥតខ្ចោះ ដើម្បីបង្ហាញសមត្ថភាពរបស់គាត់ទៅកាន់ពិភពលោក
⭐ នៅវ័យទើបតែ 25 ឆ្នាំ Haaland បានបង្ហាញថា គាត់មិនមែនគ្រាន់តែជាម៉ាស៊ីនរកគ្រាប់បាល់ទេ ប៉ុន្តែជា Global Superstar ដែលអាចបង្កើតឥទ្ធិពលទាំងលើទីលាន និងក្រៅទីលាន
13/07/2026
នៅប្រទេសប៉េរូ ទារកចំនួន 468 នាក់ ដែលបានកើតក្នុងខែនេះ ត្រូវបានគេដាក់ឈ្មោះថា Haaland ខណៈដែល 91 នាក់ទៀត ត្រូវបានដាក់ឈ្មោះពេញថា Erling Haaland នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Perù 21។ 👶🇵🇪
ឥទ្ធិពល Haaland 🇳🇴
13/07/2026
ក្នុងនាមជាកីឡាករបង្ហាញខ្លួនលើកដំបូងនៅក្នុង World Cup🔥
• ស៊ុតបញ្ចូលទីរហូតទៅដល់ ៧ គ្រាប់ ⚽️
• ជួយអោយ Norway 🇳🇴 ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ
• ស៊ុត២គ្រាប់ យកឈ្នះទៅលើក្រុមម្ចាស់ជើងឯក World Cup 5 សម័យកាល ប្រេសុីល 🇧🇷
Erling Haaland ពិតជាធ្វើបានល្អខ្លាំងមែនទែន🔥👏
11/07/2026
ក្រុមន័រវែសជួបជាមួយក្រុមអង់គ្លេសក្នុងវគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ពិភពលោក ហើយនេះគឺជាអ្វីដែល Erling Haaland បានបង្ហោះនៅលើ Snapchat 😂
11/07/2026
ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនឹងបញ្ចប់នៅថ្ងៃនេះ ដោយន័រវែស និងអង់គ្លេស នឹងត្រូវតទល់គ្នាដើម្បីដណ្តើមកៅអីចុងក្រោយទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup 2026។
🗓️ ថ្ងៃនេះ – ១១ កក្កដា ២០២៦
🕘 ម៉ោងប្រកួត៖ ០៤:០០ ទៀបភ្លឺ
🏟️ ទីតាំង៖ កីឡដ្ឋាន Hard Rock, សហរដ្ឋអាមេរិក
09/07/2026
រម្លឹកថា Erling Haaland បានដាក់សំណើពិសេសមួយទៅកាន់សហព័ន្ធបាល់ទាត់ន័រវែស 🇳🇴 ដោយស្នើសុំបន្ថែមពាក្យ “Braut” នៅលើអាវរបស់គេ ក្នុងជំនួបទល់នឹងក្រុមប្រេស៊ីល។
Braut គឺជាឈ្មោះត្រកូលពីកំណើតរបស់ម្ដាយគេ។ ហើយវាជាការផ្ដល់កិត្តិយស និងការដឹងគុណដ៏ធំធេងបំផុតចំពោះអ្នកម្ដាយដែលជាអ្នកមានគុណ មិនអាចកាត់ថ្លៃបាន។ ❤️
09/07/2026
មេល្បីណាស់ឥលូវ😁
រូបថតសែលហ្វីរបស់ Erling Haaland បន្ទាប់ពីន័រវែសបានទម្លាក់ប្រេស៊ីលចេញពីការប្រកួត ទទួលបានការចុច Like រហូតដល់មួយលានក្នុងរយៈពេលត្រឹមតែ ១២ នាទីប៉ុណ្ណោះ 😅
09/07/2026
🔥ពិតជាមិនគួរឱ្យជឿ... Erling Haaland បានបន្ថែមអ្នកតាមដាន (Followers) ថ្មីជាង ១០ លាននាក់នៅលើ Instagram ក្នុងរយៈពេលតែប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយពេលនេះបានវ៉ាដាច់ចំនួនអ្នកតាមដានរបស់ក្លឹប Manchester City នៅលើបណ្ដាញសង្គមមួយនេះបាត់ទៅហើយ! 🇳🇴📈
Haaland បានក្លាយជាកីឡាកររបស់ Man City ដែលមានអ្នកតាមដានច្រើនជាងគេបំផុតនៅលើ Instagram! 🤯