14/05/2026
ស៊ែរ 🇰🇭 | សូមថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឪកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា សូមថ្វាយព្រះពរព្រះអង្គអោយមាន ព្រះសុខភាពមាំមួន ព្រះជន្មាយុយឺនយូរ ព្រះកាយពលខ្លាំងក្លា ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
07/05/2026
ស៊ែរ 🇰🇭 | ម៉ារ៉ាតុងចក្រភពអង្គរឆ្នាំនេះ មានកំណើនគួរឲ្យភ្ញាក់ផ្អើល ខណៈអត្ដពលិកខ្មែរចុះឈ្មោះរត់ ៤២គីឡូម៉ែត្រ កាន់តែច្រើន
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ កំពុងទាក់ទាញការចូលរួមគួរឲ្យភ្ញាក់ផ្អើល ពិសេសកីឡាករ-កីឡាការិនី ដែលបានចុះឈ្មោះចូលរួមរត់ចម្ងាយ ៤២គីឡូម៉ែត្រ ក៏មានកំណើនគួរឲ្យកត់សម្គាល់ផងដែរ។ នេះបើតាមការថ្លែងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៧ ខែឧសភានេះ លោកបានបញ្ជាក់ថា ម៉ារ៉ាតុងចក្រភពអង្គរ ដែលជាព្រឹត្តិការណ៍ម៉ារ៉ាតុង ឬរត់ចម្ងាយ ៤២.១៩៥គីឡូម៉ែត្រតែមួយគត់នៅកម្ពុជា នឹងប្រារព្ធរៀបចំខួបលើកទី១១ របស់ខ្លួន នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ខណៈគិតត្រឹមពេលនេះមានអត្តពលិកជាតិ-អន្ដរជាតិជិត ៥ពាន់នាក់មកពី ៤៨ប្រទេសហើយ ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ។
#រួបរួម #សាព័ត៌មាន #សន្តិភាព #កម្ពុជា #ព័ត៌មានអន្តរជាតិ #ព័ត៌មានសង្គម #ព័ត៌មានទាន់ហេតុការណ៍ #ព័ត៌មាន #ព័ត៌មានសង្គម #ព័ត៌មានកីឡា #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរសាមគ្គីគ្នា #ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ #សន្តិភាពនៅកម្ពុជា #អរគណសម្ដេចតេជោ
05/05/2026
អបអរសាទរ ពិធីបុណ្យច្រត់នង័្គល ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦
01/05/2026
អបអរសាទរ ទិវាពលកម្មអន្តរជាតិ ខួបលើកទី ១៤០ ០១ ឧសភា ២០២៦
28/04/2026
ស៊ែរ 🇰🇭 |🥉កីឡាការិនី ម៉ី ស្រីមាស និងកីឡាការិនី សោភ័ណ រស្មី ដណ្ដើមបានមេដាយសំរឹទ្ធសម្រាប់ក្រុមកីឡាបាល់ទាត់លើតុកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាលើឆ្នេរខ្សាច់អាស៊ី ឆ្នាំ ២០២៦ នៅក្រុងសាន់យ៉ា ប្រទេសចិន។
ប្រភព ៖ AMS Sports
#កីឡាបាល់ទាត់សហគមន៍ #កីឡារស់ក្នុងសន្តិភាព
#កីឡា #កីឡានាំមកនូវសុខភាពនិងមិត្តភាព
#កីឡាបាល់ទាត់ #កីឡាជៀសឆ្ងាយពីគ្រឿងញៀន
14/04/2026
ស៊ែរ | 🇰🇭 សួស្ដីឆ្នាំថ្មី មហាសង្រ្កាន្តឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រស្តសករាជ ២០២៦
សូមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល មហាប្រសើរ ជូនចំពោះ សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងក្រុម គ្រួសារ ជួបប្រទះនូវពុទ្ធពរ ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមមានសុខភាពល្អ សុភមង្គលជានិច្ចនិរន្តរ៍ ។
#សួស្តីឆ្នាំថ្មី #មហាសង្រ្កាន្តឆ្នាំថ្មី #ពុទ្ធសករាជ
#គ្រស្តសករាជ #កម្ពុជាមាតុភូមិខ្ញុំ #កម្ពុជា