08/08/2026
កីឡាករឈ្មោះ Mizuno បានពាក់ស្បែកជើងម៉ាក Mizuno នេះជាអ្វីដែលគាំទ្រវៀតណាម ចាប់អារម្មណ៍លើគាត់ ! 😄
ការប្រកួតពានលើកនេះ កីឡាករ Mizuno Hikaru គឺស្ថិតនៅជម្រើសដំបូងទាំង៤ប្រកួត ដែលគាត់បានរ៉ាប់រងតំបន់ការពារកណ្តាលរបស់ក្រុមកម្ពុជា !
Mizuno គាត់មានវ័យ ៣៥ឆ្នាំ គាត់បានលេងឲ្យក្រុមជម្រើសជាតិកម្ពុជា ៨ប្រកួត បន្ទាប់ពីការចូលសញ្ជាតិខ្មែរ តាំងពីឆ្នាំ២០២៤មក ។
07/08/2026
Iago Bento Udom ជាមួយគ្រាប់លើកដំបូងឲ្យក្រុមជម្រើសជាតិកម្ពុជា គឺជាគ្រាប់ទល់នឹង វៀតណាម !
មួយគ្រាប់នេះគាត់ជូនអ្នកគាំទ្រដែលគាំទ្រក្រុមរហូតដល់នាទីចុងក្រោយ ! គាត់ថាក្រុមគឺបានខិតខំណាស់ គាត់រីករាយជាមួយក្រុម គាត់ចង់ឃើញក្រុមនឹងធ្វើបានល្អនៅពានបន្ទាប់ទៀត !
Iago គាត់មិនមែនកីឡាករដែលពូកែញាក់ ឬលេងមួយស្មើជាមួយការពារគេឡើយ គាត់មានភាពវ័យឆ្លាត និងល្បឿនរបស់គាត់ ជាពិសេសគឺជើងឆ្វេងរបស់គាត់ !
សង្ឃឹមគាត់នឹងអាចជាប់លើកក្រោយបន្តទៀត ។
07/08/2026
បញ្ចប់ត្រឹមនេះហើយ ៤ប្រកួតយើងមាន៣ពិន្ទុ ជាមួយការស៊ុតបញ្ជូលទីទាំង៤ប្រកួត !
កីឡាករទាំងអស់នឹងត្រឡប់ទៅកាន់ក្លិបរបស់ពួកគាត់វិញ ! កីឡាករជាប់លើកនេះ ខ្ញុំសូមសសើរនិងពេញចិត្តជាងគេ ចំពោះការខិតខំ !
04/08/2026
ទំនងជាប្រកួតមួយនេះហើយដែលនឹងត្រឡប់មកលេងនៅកីឡដ្ឋានស្វាយរៀងវិញ !!
តាមកាលវិភាគក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវទទួលក្រុមភ្ញៀវគឺក្រុមទ័ព នៅសប្ដាហ៍ទី២ លីគកំពូលកម្ពុជា រដូវកាលថ្មីនេះ ដែលត្រូវនឹងថ្ងៃទី១២ខែកញ្ញា ខាងមុខ ។
03/08/2026
ហាវ សុខនេត្រ និយាយត្រង់អត់មានវេចបន្តិចទេថា « ក្តីសង្ឃឹមគឺមួយប្រកួតនេះ (ឈ្នះទីម័រ) ហើយរូបគេក៏អរគុណអ្នកគាំទ្រដែលមកច្រើនយ៉ាងសន្ធឹកសន្ធាប់ » 😒
02/08/2026
ក្រុមបាល់ទាត់ជំរុំភៀសសឹកជោគជ័យ ដែលស្ថិតនៅខេត្តបន្ទាយមានជ័យ បានបង្កើតឡើងដោយមានកុមារា កុមារីជាច្រើនបានជុំគ្នាហ្វឹកហាត់នឹងលេងនៅទីនោះ ដើម្បីមិត្តភាព និងសុខភាព !
បើតាមលោកគ្រូនៅទីនោះបានឲ្យដឹងមានកីឡាករ កីឡាការិនីជាង ៩០នាក់ហើយ ! ឈុតបុរស ៦៣នាក់ ឈុតនារី ៣១នាក់ ដែលមាន U14,U15,U16 !
ក្មេងៗខ្លះក៏មានស្បែកជើង ខ្លះក៏មិនមាន ខណៈទីលាន គឺអាចលេងបាន ប៉ុន្តែមេឃភ្លៀងគឺត្រូវសម្រាក !
គោលបំណងនៃការបង្កើតក្រុមនេះ គឺ
ទី .1 លេងកីឡាដើម្បីជៀសវាងពីគ្រឿងញៀន និង អបាយមុខផ្សេងៗ
ទី.2 ចូលរួមសង្គមបណ្ដុះធនធាននៅថ្ងៃអនាគត
ទី.3 ដើម្បីឲ្យក្មេងៗនៅជំរុំ បំភ្លេចទុក្ខដែលទទួលការឈឺចាប់ពីសង្រ្គាមដ៏ព្រៃផ្សៃរបស់ថៃ
ទី 4 ឆន្ទៈនិងស្រឡាញ់ប្រព័ន្ធការអប់រំ បណ្ដុះបណ្ដាល
កន្លងមកក៏ឃើញមានអ្នកជួយឧបត្ថមជាទឹក ឬសម្ភារៈមួយចំនួន !
អ្វីដែលគួរឲ្យសសើរក្រៅពីលេងកីឡាជុំគ្នា ក្មេងៗក៏មានម៉ោងត្រូវរៀនពីអប់រំផ្លូវចិត្តផងដែរ ។
31/07/2026
គ្រាន់តែចាប់ឆ្នោតលីគរដូវកាល ២០២៦-២៧ ហើយ មិនទាន់នឹងបានលេងផង មានរឿងចាប់អារម្មណ៍ហើយ !
ប៉ុន្តែគួរឲ្យស្តាយយើងត្រូវរង់ចាំ១ខែជាងទៀតទើបលីគកំពូលកម្ពុជាមកដល់ គឺនៅខែ៩ ! ព្រោះថាទុកពេលឲ្យក្រុមជម្រើសជាតិកម្ពុជា ខណៈ ក្រុមជម្រើសជាតិកម្ពុជា ទំនងជាចប់បេសកម្មត្រឹមថ្ងៃទី៧ខែសីហានេះហើយ !!
28/07/2026
លោកគ្រូអើយ នៅឈុតយុវជនល្អជាង ក្មេងៗគោរពស្រឡាញ់លោកជាង ! គេបំភ្លេចអស់ហើយរឿងដែលលោកធ្លាប់សាងពីមុន ហើយថ្មីនេះៗឈ្នះហុងកុងក៏ដោយ ទាំងដែលអ្នកនិយាយជាគ្រូមានចំណេះជំនាញទៀត ។។។។។។
27/07/2026
ខ្ញុំនៅតែសសើរពីការខិតខំលេង ប៉ុន្តែទម្រង់លេងមិនច្បាស់លាស់ឡើយ គ្រប់តំបន់យើងមិនមាននរណាដែលរឹង នោះទេ ! ឥណ្ឌូនេសុី គេដឹងពីយើងច្បាស់ ប្រកួតទី១នៅក្នុងផ្ទះទៀត គេព្យាយាមរកគ្រាប់ឲ្យបានច្រើន !
ខ្ញុំសឹងតែហ៊ាននិយាយព្រឹត្តិកាណ៍លើកនេះ យើងមិនអាចរកបានពិន្ទុលើកពី៣ពិន្ទុ គឺកីឡាករនៅសល់តែកម្លាំងចិត្តប៉ុណ្ណោះ ។
27/07/2026
💔 យើងមិនមានសូម្បីតែកម្លាំងកាយចិត្តលេងជាមួយគេ !!
ជម្រើសជាតិ អើយ…….