30/08/2026
មកដល់គោលដៅម៉ោង ៣:៣០ រសៀល ស្គាល់ហេីយទំនប់តាសាល
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Audax Cambodia, Sports Event, Phnom Penh.
30/08/2026
មកដល់គោលដៅម៉ោង ៣:៣០ រសៀល ស្គាល់ហេីយទំនប់តាសាល
30/08/2026
29/08/2026
ត្រៀមបងប្អូន ទេរទឹកពុះ-ទំនប់តាសាល(ខេត្តកំពង់ស្ពឺ) ជិះកាត់ផ្លូវខ្សាច់ ផ្លូវដី ផ្លូវភក់ និង ផ្លូវ....អមដោយទេសភាពព្រៃភ្នំ ទឹកធ្លាក់ដ៏ស្រស់ស្អាត 🫰🚵
ក្រុមកង់តោព្រៃ
#ស្រុកស្រែជនបទ
#ទេសភាពស្រុកស្រែ
Bicycle Racing at Aryskat kandal province
21/08/2026
[English Below]
ឱកាសពិសេស Early Bird! ក្លឹបអ្នកជិះកង់ចម្រុះ អូដាកកម្ពុជាបាន សហការរៀបចំការជិះកង់ដេីម្បីកុមារ បញ្ចុះតម្លៃ ៥០% សម្រាប់អ្នកចុះឈ្មោះ ២០០នាក់ដំបូងប៉ុណ្ណោះ!
រួសរាន់ឡើងដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសក្នុងការចូលរួមព្រឹត្តិការណ៍ Family Fun Bike ជិះកង់ដើម្បីជួយកុមារកម្ពុជា!
• ទីតាំង៖ សួន Coconut Park ទី២ កោះនរា (រាជធានីភ្នំពេញ)
• ចម្ងាយជិះកង់៖ ១០គ.ម. និង ២០គ.ម.
ចុះឈ្មោះឥឡូវនេះតាមរយៈតំណភ្ជាប់៖ https://https://docs.google.com/forms/d/e/1FAIpQLScD2suJPUe4JAQ4moKBvo5inbSwpnHrtGT4bW4EywYUI0PyLw/viewform?usp=publish-editor
ទទួលបានទាំងការបញ្ចុះតម្លៃ និងកញ្ចប់ឧបត្ថម្ភរួមមាន អាវយឺត ១, Gym Sack ១ និងស្លាកលេខសម្គាល់ ១!
*** កញ្ចប់បញ្ចុះតម្លៃមានកំណត់សម្រាប់ ២០០នាក់ដំបូងប៉ុណ្ណោះ និងលក្ខខណ្ឌត្រូវបានអនុវត្ត។
Special Early Bird Offer! Audax Cambodia Club copperatoin with Sovanphum life insurance Get a 50% Discount for the First 200 Registrations Only!
Hurry up to secure your special discount to join the Family Fun Bike charity cycling event supporting Cambodian children!
• Location: Coconut Park II, Koh Norea (Phnom Penh City)
• Cycling Distance: 10Km and 20Km
Register now via this link: https://https://docs.google.com/forms/d/e/1FAIpQLScD2suJPUe4JAQ4moKBvo5inbSwpnHrtGT4bW4EywYUI0PyLw/viewform?usp=publish-editor
Enjoy the discount along with participant kits including 1 T-shirt, 1 gym sack, and 1 race bib!
*** Limited to the first 100 registrations. Terms and ConditionsApplied.
21/08/2026
ដំណើរកម្សាន្តបែបបៃតង! ប្រកាសបើកដំណើរការ "សេវាកម្មជួលកង់កម្សាន្ត" នៅតំបន់ប្រវត្តិសាស្ត្រភ្នំដា 🌿✨
តើអ្នកកំពុងស្វែងរកបទពិសោធន៍ថ្មីក្នុងការទស្សនាបេតិកភណ្ឌប្រវត្តិសាស្ត្រ និងធម្មជាតិមែនទេ?
សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា សូមណែនាំ "សេវាកម្មជួលកង់កម្សាន្ត" (Cycling Tour Service) ដើម្បីរួមចំណែកដល់ទេសចរណ៍បៃតង និងគាំទ្រដល់សហគមន៍មូលដ្ឋាន!
📍 ទីតាំងទទួល និងផ្តល់សេវាកម្មជួលកង់៖
សារមន្ទីរស្រុកអង្គរបូរី (Angkor Borei Museum)
តំបន់ប្រវត្តិសាស្ត្រភ្នំដា (Phnom Da Mountain)
💚 ហេតុអ្វីបានជាលោកអ្នកគួរជ្រើសរើសជិះកង់កម្សាន្តជាមួយយើង? រាល់ការជួលកង់ និងការទស្សនារបស់លោកអ្នក មិនត្រឹមតែបានទទួលបានភាពរីករាយ និងសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ដល់៖
៤០% ទ្រទ្រង់ដល់ការអភិវឌ្ឍទូទៅ និងការងាររដ្ឋបាលក្នុងសហគមន៍
៣០% បញ្ចូលទៅក្នុងមូលនិធិអភិរក្សបរិស្ថាន ការដាំកូនឈើ និងការការពារតំបន់ប្រវត្តិសាស្ត្រ
៣០% គាំទ្រដល់ការអប់រំ សម្ភារសិក្សារបស់កុមារ និងការបណ្តុះបណ្តាលជំនាញដល់យុវជនក្នុងសហគមន៍
📞 ព័ត៌មានបន្ថែម និងការកក់ទុកមុន (Booking):
ទូរស័ព្ទ៖ 078 358 587
ផ្ញើសារមកកាន់ទំព័រ៖ សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា
ទីតាំង៖ ស្រុកអង្គរបូរី ខេត្តតាកែវ
តោះ! ចូលរួមជិះកង់ទាំងអស់គ្នា ដើម្បីសុខភាព ទេសចរណ៍បៃតង និងស្នាមញញឹមរបស់កុមារក្នុងសហគមន៍ភ្នំដា! 🚴♀️🚴♂️🍃
#សហគមនទេសចរណ៍វប្បធម៌ធម្មជាតិភ្នំដា