Football Focus with MC Aroon

Football Focus with MC Aroon

Share

Football is so beautiful because it’s more than a football ⚽️❤️

02/09/2026

Bukayo Saka ៖ “ខ្ញុំតែងតែកំណត់គោលដៅនៅមុនប្រកួត ហើយខ្ញុំបានព្យាយាមសម្រេចគោលដៅខ្ញុំឱ្យបាននៅពេលប្រកួត។ ខ្ញុំតែងតែធ្វើបែបនេះជារៀងរាល់សប្តាហ៍។” 💪🏾
ពិតជាមានវិន័យ និងការតាំងចិត្តល្អមែន 👍🏼

01/09/2026

តើអ្នកដឹងទេ? Aston Villa ក្លាយជាក្រុមដំបូងគេនៅលីគកំពូលអង់គ្លេស បន្ទាប់ពី QPR នៅរដូវកាលឆ្នាំ១៩៧៦/១៩៧៧ ដែលប្រជែងបាន Top 4 នៅរដូវកាលចាស់ ប៉ុន្តែប្រកួតបើកឆាករដូវកាលថ្មី ចាញ់ទាំង ២លើកជាប់គ្នា ហើយមិនអាចរកបានសូម្បីតែ ១គ្រាប់៕ 🤦🏻‍♂️

01/09/2026

ប្រហែលលើកនេះត្រូវគ្នាហើយ ✅
Man City ឱ្យ Chelsea ១២០លានផោនដើម្បីនាំយក Enzo Fernandez មកកាន់ Etihad 🏟️

31/08/2026

ហាក់ចម្លែកបន្តិច ខណៈខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹប Liverpool កីឡាករ Bradley Barcola នឹងពាក់អាវលេខ២៩ នៅរដូវកាលនេះ។ 🤔
គួរបញ្ជាក់ថា Barcola សម្រេចការផ្ទេរពីក្លឹប Paris SG មក ក្នុងតម្លៃ ១០៦លានផោន បូកតម្លៃបន្ថែម ១៧លានផោនទៀត សរុបស្មើ ១២៣លានផោន៕ 🇫🇷💰

30/08/2026

Virgil Van Dijk ចង់ឱ្យ Coady Gakpo ពិចារណាឡើងវិញរឿងផ្ទេរទៅ Man City 🤔
ប្រធានក្រុម Liverpool ម្នាក់នេះថា ក្រុមមិនអាចបាត់បង់កីឡាករដែលមានគុណភាពបែបនេះទេ។
Van Dijk ថា Coady ជាមិត្តល្អម្នាក់ ហើយគេពិតជាសំខាន់ណាស់សម្រាប់ក្រុមនាពេលនេះ៕ ❤️

30/08/2026

Emiliano Martinez បង្ហាញខ្លួនជាលើកដំបូងជាមួយ Chelsea ខណៈអ្នកចាំទីវ័យ ៣៣ឆ្នាំជនជាតិអាហ្សង់ទីនម្នាក់នេះពាក់អាវលេខ២៦ សម្រាប់រដូវកាលថ្មីនេះ៕ 🇦🇷 🧤

30/08/2026

គិតមកទល់ពេលនេះ ខ្ញុំនៅតែរកមិនទាន់ឃើញគ្រូជនជាតិអង់គ្លេសដែលកាលនៅជាកីឡាករល្បីខ្លាំង ប៉ុន្តែពេលបានឡើងធ្វើជាគ្រូបង្វឹកទទួលជោគជ័យខ្លាំងនៅឡើយទេ។
បើបងប្អូនស្គាល់ ជួយប្រាប់ខ្ញុំនៅក្នុង comment ផង៕ 🙏🏼

30/08/2026

ប្រធានក្លឹប Paris SG ដាក់ឱ្យអនុវត្តកម្មវិធី Digital Detox ដោយមិនតម្រូវឱ្យកីឡាករថ្នាលរបស់ក្លឹបទាំងអស់កាត់បន្ថយការប្រើប្រាស់ទូរសព្ទ អំឡុងពេលស្នាក់នៅជាមួយក្លឹប។ កីឡាករទាំងអស់តម្រូវឱ្យរក្សាទូរសព្ទ ឬឧបករណ៍អេឡិកត្រូនិកមួយចំនួនទៀតជាមួយគ្រូវិន័យ ហើយពួកគេត្រូវចេះសំអាតអនាម័យបរិវេណទីលានហ្វឹកហាត់ និងបន្ទប់ផ្លាស់សំលៀកបំពាក់ រួមទាំងទូរដាក់សម្ភារៈរបស់ខ្លួនឱ្យស្អាតជានិច្ច៕ ❤️

29/08/2026

ចាំ Aston Villa យូរពេក AC Milan សម្រេចលក់ Rafael Leao ទៅឱ្យ Galatasaray តែម្តង! ✅
ក្លឹបយក្សទួគីមួយនេះយល់ព្រមទិញផ្តាច់កិច្ចសន្យាក្នុងតម្លៃ ៤៥លានអឺរ៉ូ 💶
ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះបានធ្វើដំណើរទៅដល់ប្រទេសទួគី និងពិនិត្យសុខភាពរួចរាល់។ ✔️
Leao នឹងក្លាយជាដៃគូថ្មីជាមួយ Victor Osimhen 🇵🇹🤝🇳🇬

29/08/2026

🇵🇹 លោក Ruben Amorim ចាប់ផ្តើមរដូវកាលថ្មីបានយ៉ាងល្អជាមួយក្លឹប AC Milan 👏🏼👏🏼

- សប្តាហ៍ទី១ Torino 1-2 AC Milan ✅
- សប្តាហ៍ទី២ AC Milan 2-0 Venezia ✅

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Phnom Penh