CHAB TOU ចាប តូ

CHAB TOU ចាប តូ

Share

សកម្មភាពចូលរួមចំណែកការងារសង្គម

Photos from CHAB TOU ចាប តូ's post 03/11/2025

សូមគោរពអបអរសាទរ
ខ្ញុំបាទ និងមន្ត្រីរាជការ ព្រមទាំងថ្នាក់ដឹកនាំបងប្អូនជាជនមានពិការភាពភ្នែក និងកាយសម្បទានៃសមាគមតន្ត្រីសំនៀងជនពិការ សូមគោរពជូនពរនិងអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី សមាជិកគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា ដែលត្រូវបានមហាសន្និបាតជ្រើសរើសបន្តបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ជាប្រធានសហព័ន្ធកីឡារាំកម្ពុជា អណត្តិទី ៥ ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

30/10/2025

អបអរសាទរ! វេទិកាថ្នាក់ជាតិលើកទី៦ ស្តីពី “ការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព”

Photos from CHAB TOU ចាប តូ's post 21/10/2025

កិច្ចប្រជុំត្រួតពិនិត្យលើ ផែនការអនុវត្តសកម្មភាពការងាររបស់សមាគមតន្ត្រីសំនៀងជនពិការឆ្នាំ២០២៥
រាជធានីភ្នំពេញ៖ សមាគមតន្រ្តីសំនៀងជនពិការ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលើផែនការអនុវត្តសកម្មភាពការងាររបស់សមាគមតន្រ្តីសំនៀងជនពិការសម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងស.អ.យ. និងជាប្រធានសមាគម រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកស្ម័គ្រចិត្ត នាព្រឹកថ្ងៃអង្គារ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការសមាគមតន្រ្តីសំនៀងជនពិការ។
ដើម្បីធានាឱ្យផែនការសកម្មភាពអនុវត្តកាន់តែមានប្រសិទ្ធភាព កន្លងមកសមាគមបានធ្វើការបែងចែកនូវគណកម្មការតាមផ្នែកនីមួយៗចំនួន ៦ ជាគោលរួមមាន៖ ទី១ ផ្នែកធនធានមនុស្ស បានដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តចំនួន៥ និងចង្កោមសកម្មភាពចំនួន៦ ក្នុងនោះមានការធ្វើបច្ចុប្បន្នភាពជនមានពិការភាព និងធ្វើប័ណ្ណអត្តសញ្ញាណកម្មជនពិការដល់បងប្អូនជាសមាជិក សមាជិកា។ ទី២ ផ្នែកម៉ាស្សា បានដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តចំនួន៦ និងចង្កោមសកម្មភាពចំនួន៦ រួមមានការចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយជនមានពិការភាពប្រកបរបរម៉ាស្សាតាមបណ្តារាជធានី-ខេត្ត និងរួមសហការជាមួយក្រសួងទេសចរណ៍ក្នុងការបើវគ្គបណ្តុះបណ្តាវិក្រឹតការ ស្ប៉ា និងម៉ាស្សាដល់សិក្ខាកាមជាជនមានពិការភាព។ ទី៣ ផ្នែកគណៈកម្មការវេទិកាស្រ្តីពិការភាព បានដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តចំនួន៨ និងចង្កោមសកម្មភាពចំនួន១១ រួមមានការបើកវគ្គបណ្តុះបណ្តាល ផ្នែកសុខភាពបន្តពូជដល់ស្ត្រីមានពិការភាពដោយបានសហការជាមួយអង្គការម៉ារីស្តូប និងការផ្តល់នូវកញ្ចប់ឃីតដល់ស្រ្តីមានពិការភាពសម្រាលកូនជាដើម។ ទី៤ ផ្នែកសិល្បៈ បានដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តចំនួន៦ និងចង្កោមសកម្មភាពចំនួន៩ រួមមានការរៀបចំផលិតបទចម្រៀងជូនថ្នាក់ដឹកនាំតាមព្រឹត្តិការណ៍នានាប្រចាំឆ្នាំ និងរៀបចំកម្មវិធីប្រគំតន្រ្តីជនមានពិការភាពប្រចាំសប្តាហ៍នៅផ្លូវថ្មើជើងរាជធានីភ្នំពេញ។ ទី៥ ផ្នែកអប់រំក្រៅប្រព័ន្ធ-កីឡា បានដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តចំនួន៥ និងចង្កោមសកម្មភាពចំនួន៨ រួមមានការជួយសម្របសម្រួលផ្តល់អាហារូបករណ៍ដល់កូនជនមានពិការភាពក្រីក្រ និងសិស្ស-និស្សិតមានពិការភាពឱ្យបានទទួលនូវការអប់រំប្រកបដោយសមធម៌ និងបរិយាបន្ន និងទី៦ ផ្នែកគម្រោង និងកម្មវិធីបានដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តចំនួន២០ និងចង្កោមសកម្មភាពចំនួន២១ រួមមានការរៀបចំផលិតកម្មវិធីដើម្បីទទួលថ្នាក់ដឹកនាំដែលបានអញ្ជើញមកពីក្រសួងស្ថាប័នពាក់ព័ន្ធនានា។ សូមបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំសមាគមតន្រ្តីសំនៀងជនពិការ បានរៀបចំកិច្ចប្រជុំជារៀងរាល់ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ សំដៅធ្វើយ៉ាងណាធានានូវការអនុវត្តចំពោះផែនការសកម្មភាពដែលបានដាក់ចេញកន្លងមកឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ក្នុងវិស័យពិការភាពនៅកម្ពុជាប្រកបដោយសមធម៌ និងបរិយាបន្ន៕

26/08/2025

សូមរីករាយទស្សនានៅ ប្រាសាទបបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ

26/08/2025

សូមស្ដាប់ប្រសាសន៍ទាំងស្រុងរបស់លោកជំទាវ ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅទីស្តីការគណៈរដ្ឋមន្ត្រី ​( នៅវេលា ម៉ោង ៧ព្រឹក ) ថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥

24/08/2025

ឯកឧត្តម ចាប តូ ដោយបានការអនុញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអមដំណើរជាមួយ លោក​ជំទាវ​ឧកញ៉ា​អគ្គមហា​ឧបាសិកា​សិរីករុណាបទុមរតន៍​បបណ្ឌិត ម៉ៅ​ ម៉ាល័យ​ កែ​ គឹម​យ៉ាន​ រួម​និង​សប្បុរសជន​បាន​នាំ​យក​នូវ​អំណោយ​ មក​ប្រគល់ជូន​ដល់​វីរ​កងទ័ព​របស់​យេីង​។
ថ្ងៃអាទិត្យ ១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥៕

Photos from CHAB TOU ចាប តូ's post 24/08/2025

ជនមានពិការភាព សិល្បករ សិល្បការិនី ចុះសួរសុខទុក្ខដល់វីរកងទ័ព។
ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៥ ដោយទទួលបានការ អនុញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងស.អ.យ. បានដឹកនាំក្រុមការងារជនមានពិការភាព សិល្បករ សិល្បការិនី និងសប្បុរសជន ដើម្បីចុះមកសួរសុខទុក្ខដល់វីរកងទ័ពឈរជើងនៅតំបន់ច្រកជប់គគីរ ច្រកប្រាសាទតាមន្ត និងច្រកប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។ ឯកឧត្តម អនុរដ្ឋលេខាធិការបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករឮកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន និងសប្បុរសជន។
ឯកឧត្តម សូមសម្ដែងពីការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ វីរកងទ័ពជួរមុខកម្ពុជា ដែលមានភាពអង់អាចក្លាហាន និងការលះបង់សាច់ស្រស់ឈាមស្រស់ ការពារបូរណភាពទឹកដីជាតិខ្មែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការជាជនមានពិការភាពភ្នែក សូមគោរពថ្លែងអំណរគុណជូនចំពោះ លោកជុំទាវ ម៉ៅម៉ាល័យ កែគឹមយ៉ាន ដែលបានផ្តល់ជូននូវកន្លែងសម្រាក និងអាហារដ៏ឆ្ងាញ់ពិសារដល់ក្រុមការងារដែលបានចូលរួមអមដំណើរក្នុងឱកាសនោះផងដែរ៕

Photos from CHAB TOU ចាប តូ's post 23/08/2025

នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ខ្ញុំបាទ និងក្រុមការងារបានបានចូលរួមទទួលទានអាហារជាមួយ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅមជ្ឈមណ្ឌសិល្បសិប្បកម្មខ្មែរវត្តភ្នំ។

Photos from CHAB TOU ចាប តូ's post 17/08/2025

អរគុណសន្តិភាព! មានសន្តិភាពទើបមានការអភិវឌ្ឍ
សមាគមតន្ត្រីសំនៀងជនពិការ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១២ _១៧ ខែសីហា ឆ្នាំ២០២៥ (១៣ឆ្នាំ)ដោយមានសមាជិក សមាជិកាមានពិការភាពភ្នែកចំនួនត្រឹមតែ ១៥នាក់ ដោយចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ សមាគមបានជួលផ្ទះចល័តទីតាំង ចំនួន១១លើក។ នៅឆ្នាំ២០១៧ ក្រោមការប្រោសប្រទាន សន្តោសប្រណី អាណិតអាសូរពីសម្តេចព្រះមហាក្សតី សម្តេចតេជោពុក និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតម៉ បានជួយឧបត្ថម្ភនូវថវិកាសម្រាប់ទិញដីសាង សង់មណ្ឌលស្នាក់នៅ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដីមានទទឹង២០ម៉ែត្រ បណ្ដោយ៤៧ម៉ែត្រ កម្ពស់២ជាន់ អគារមានទទឹង៤.៧៧ម៉ែត្រ បណ្តោយ៤៩,៥០ម៉ែត្រ មានចំនួន ២០បន្ទប់ អគាររៀងអក្សរអិល (L) និង បានផ្ដល់នូវផ្លូវបេតុង១ខ្សែ រថយន្តក្រុង០១គ្រឿង រៀបអាពាហ៍ពិពាហ៍ដល់កូនចៅជាជនមានពិការភាព ភ្នែកចំនួន ០៦គូ។ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតម៉ែបានអញ្ជើញផ្តល់ វត្តមានដ៏ខ្ពង់ខ្ពស់បំផុតដើម្បីចុះសួរសុខទុក្ខ ផ្ដល់ភាពកក់ក្ដៅ និងផ្ដល់អាហារដល់ជនមានពិការភាព ហើយបានប្រសិទ្ធនាមថា "អគារមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈ ជនពិការភ្នែក និងសមាគមតន្ត្រីសំនៀងជន ពិការរស់នៅ។ អគារសមាគមតន្ត្រីសំនៀងជនពិការ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោម អធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតម៉ែ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។ បច្ចុប្បន្ននេះ សមាគមតន្ត្រីសំនៀងជនពិការ មានសមាជិកសរុបទូទាំង២៥រាជធានី-ខេត្ត ចំនួន៧០០នាក់ ហើយសមាគមបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ជនមានពិការភាពភ្នែក និងកាយសម្បទាដូចជា តន្ត្រី ចម្រៀង ម៉ាស្សា អក្សរស្ទាប ភាសាខ្មែរ អង់គ្លេស កុំព្យូទ័រ ពិធីករ ពិធីការិនី ល្ខោនរឿងអប់រំ ខ្លីៗ សម្របសម្រួលជួយជនមានពិការភាពបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងជួយគាំពារជនមាន ពិការភាពលើផ្នែកច្បាប់ សិល្បៈ កីឡា អប់រំ ចុះផ្សព្វផ្សាយអប់រំដល់ជនមានពិការភាព ដែលប្រកបមុខរបរ ច្រៀងតាមស្តុបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងបានរៀបចំព្រឹត្តិការណ៍ប្រឡងចម្រៀងជនមានពិការភាពពានរង្វាន់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ឆ្នាំ២០២៤ និងជួយជំរុញឱកាសការងារ និងមុខរបរជាមួយវិស័យឯកជនដើម្បីឱ្យទទួលយកជនមានពិការភាព បានចូលបម្រើការងារ។

15/08/2025

សូមស្ដាប់ប្រសាសន៍ទាំងស្រុងរបស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជា សេចក្តីសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅទីស្តីការគណៈរដ្ឋមន្ត្រី ​( នៅវេលា ម៉ោង ៧ព្រឹក ) ថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥

15/08/2025

សូមស្ដាប់ប្រសាសន៍ទាំងស្រុងរបស់លោកជំទាវ ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ សេចក្តីសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅទីស្តីការគណៈរដ្ឋមន្ត្រី ​( នៅវេលា ម៉ោង ៧ព្រឹក ) ថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥

Want your business to be the top-listed Gym/sports Facility in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address

Https://maps. App. Goo. Gl/nYPZeYnsxevz9o4eA?g_st=atm អគារ 298D ភូមិជំរៅ សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
Phnom Penh
121101