11/07/2026
សួស្ដីអ្នកទាំងអស់គ្នា
ពួកយេីងមានការប្រកួតពានរង្វាន់ពលរដ្ឋខ្មែរដែលមានការឧបត្ថម្ភពី សហគមន៍កម្ពុជា-ជប៉ុន គិបូ និងរៀបចំដោយ The𝐒𝐃𝐎𝐊.biz
នៅថ្ងៃស្អែកនេះ គឺថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៦
ចាប់ផ្ដេីមពីម៉ោង ៨ ព្រឹកតទៅ
ទីតាំង: https://maps.app.goo.gl/aN9o1Ww3SFCTeuwx6?g_st=ic
#កីឡានាំមកនូវសុខភាពនិងមិត្តភាព
10/07/2026
Let’s go💪
សម្រាប់ការប្រកួតពានរង្វាន់ ហ្វូតសាល "ពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន" ដែលនឹងចាប់ផ្តើមឡើងឆាប់ៗនេះ ក្រុម THE WARRIORS របស់យើងនឹងត្រូវបែងចែកជា ២ ក្រុមដើម្បីចូលរួមប្រកួតគឺ៖
🔥 THE WARRIORS PRIME
⚡ THE WARRIORS LEGACY
តើក្រុមផ្សេងៗទៀតបានត្រៀមខ្លួនរួចរាល់ហើយឬនៅ?
📅 កាលបរិច្ឆេទ: ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៦
📍 ទីតាំង: KOSUGE, TOKYO
🤝 ឧបត្ថម្ភដោយ: សមាគមកម្ពុជា-ជប៉ុន គិបូ Cambodia-Japan Kibou Association カンボジア日本希望協会
03/12/2025
ជួបគ្នាថ្ងៃទី14 ពួកយេីងត្រូវប្រកួតជាមួយក្រុម EngleTokyo - ឥន្ទ្រីតូក្យូ ដណ្ដេីមចំណាត់ថ្នាក់លេខ3 ក្នុងការប្រកួតពានរង្វាន់ SBI CAMBODIA CHAMPIONS
ចាប់ផ្ដេីមពីម៉ោង 9 ព្រឹកតទៅ
#កីឡានាំមកនូវសុខភាពនិងមិត្តភាព
16/11/2025
ចប់ការប្រកួត ពួកយេីងបានចាញ់ក្រុម Kanuma FC ដោយបាល់ប៉េណាល់ទី 3-1
ជួបគ្នាម្ដងទៀតនៅថ្ងៃទី 14 ខែ 12 ក្នុងការប្រកួតដណ្ដេីមយកលេខ3
អរគុណក្រុមហ៊ុន SBI Remit - Cambodia ដែលឧបត្ថម្ភក្នុង ពានរង្វាន់មួយនេះ នឹង ក្រុម គោព្រៃតូក្យូ - The Angkor Ronin ដែលរៀបចំកម្មវិធីនេះ ⚽️❤️
#កីឡានាំមកនូវសុខភាពនិងមិត្តភាព
21/10/2025
✅ លទ្ធផលប្រកួតជុំទីមួយនៃពានរង្វាន់SBI Cambodia Champions 2025។
👉 ក្រុមឈ្នះជុំទី១នឹងត្រូវចាប់ឆ្នោតប៉ះក្រុមអ្នកឈ្នះដូចគ្នានៅជុំទី២ដើម្បីប្រកួតយកពានរង្វាន់លំដាប់ទីមួយ។
👉 ក្រុមមិនទទួលជ័យជំនះជុំទី១នឹងត្រូវចាប់ឆ្នោតប៉ះក្រុមចាញ់ដូចគ្នានៅជុំទី២ដើម្បីប្រកួតយកពានរង្វាន់លំដាប់ទីពីរ។
🙏យើងខ្ញុំសូមអរគុណដល់ប្រិយមិត្ត គណកម្មការ និងក្រុមកីឡាករទាំងអស់ដែលបានចូលរួមការប្រកួត និងបានសហការយោគយល់គ្នាទៅវិញទៅមកប្រកបដោយភាពជិតស្និទ្ធិ។
🙏 សូមអរគុណជាពិសេសផងដែរដល់ក្រុមគោព្រៃតូក្យូដែលបានខិតខំចំណាយកំលាំងកាយចិត្តទទួលរៀបចំកម្មវិធីផងនិងចូលរួមប្រកួតខ្លួនឯងផង តាំងពីមុនប្រកួតរហូតដល់ក្រោយប្រកួតចប់។
👉 ជួបគ្នានៅជុំទី២ ថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ២០២៥។